Bentley បង្ហើបពីគន្លឹះគ្រប់គ្រងគម្រោងសំណង់បែបឆ្លាតវៃដោយប្រើកម្មវិធីសំខាន់ ២

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញនូវបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឱ្យម្ចាស់អាចប្រើប្រាស់កម្មវិធី iTwin ដែលជាកម្មវិធីល្បីរបស់ខ្លួន រួមជាមួយនឹងកម្មវិធីរូបភាពភូមិសាស្ត្រល្បីលំដាប់ពិភពលោក Cesium បានដោយរលូន។

ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទីក្រុងឌីជីថល iTwin និងកម្មវិធីភូមិសាស្ត្របែបលំហទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Bentley បានទិញយក Cesium កាលពីខែកញ្ញា ឆ្នាំ 2024 កន្លងមកនេះ។

យោងតាមក្រុមហ៊ុន Bentley កម្មវិធី iTwin គឺជាកម្មវិធីគំរូប្លង់នៃគម្រោងសំណង់ដែលរស់រវើកដូចពិតជាក់ស្ដែង។ វាមិនមែនគ្រាន់តែជាប្លង់បែបធម្មតាដូចដែលយើងស្គាល់នោះទេ តែវាគឺជាគម្រោងពិតៗ ប៉ុន្តែស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ទិន្នន័យនឹងធ្វើបច្ចុប្បន្នភាពភ្លាមទៅមក រវាងការដ្ឋានពិត​ និងគំរូឌីជីថល គ្រប់ពេលដែលមានការអនុវត្តការងារណាមួយ។

ដោយឡែក Cesium ត្រូវបានគេស្គាល់តាមរយៈបច្ចេកវិទ្យាផែនទីពិភពលោកបែប 3D។ កម្មវិធីនេះជួយឱ្យម្ចាស់គម្រោងអាចបង្កើតគំរូ 3D បានយ៉ាងល្អ ដោយប្រើទិន្នន័យរូបភាពភូមិសាស្ត្របែប 3D របស់ពិភពលោកដែលពេញលេញបំផុត។

ដូច្នេះ ការច្របាច់បញ្ចូលគ្នារវាងកម្មវិធី iTwin និង CesiumJS នឹងធ្វើឱ្យទិន្នន័យភូមិសាស្ត្របែប3D និង ទិន្នន័យរចនាវិស្វកម្មបែបឌីជីថល ប្រើបានក្នុងពេលតែមួយ និងក្នុងកម្មវិធីតែមួយ។

អ្នកប្រើប្រាស់មិនចាំបាច់គណនាកត្តាភូមិសាស្ត្រដាច់ដោយឡែក ហើយយកមកបញ្ចូលជាមួយ iTwin តាមក្រោយទៀតទេ។ គ្រប់យ៉ាងអាចធ្វើបានក្នុងកម្មវិធីតែមួយ ដែលធ្វើឱ្យគម្រោងកាន់តែមានភាពត្រឹមត្រូវ មានគុណភាពខ្ពស់ ចំណេញពេលវេលា និងសន្សំថវិកា។

មុខងារសំខាន់ៗដែលត្រូវបានគូសបញ្ជាក់រួមមាន៖

  • ការរួមបញ្ចូលទិន្នន័យ (Data integration): គាំទ្រទម្រង់វិស្វកម្មពីកម្មវិធីដូចជា MicroStation, Revit, AutoCAD, Navisworks និង Rhino។ ទិន្នន័យត្រូវបានបំប្លែងដោយស្វ័យប្រវត្តិទៅជា 3D Tiles ដែលត្រូវបានកែលម្អឱ្យស្រួលវិភាគ។
  • ប្រវត្តិរចនា (Design history): APIs អនុញ្ញាតឱ្យកម្មវិធីបង្ហាញស្ថានភាពរចនាជាទម្រង់ផ្សេងៗគ្នា ដែលម្ចាស់គម្រោងអាចប្រៀបធៀបបាន ។
  • ការចូលប្រើ Metadata (Metadata access)
  • លំហូរការងារគម្រោង (Project workflows): អ្នកអភិវឌ្ឍន៍អាចបញ្ចូលភារកិច្ចដូចជា ការរកឃើញភាពមិនស៊ីគ្នា ការគ្រប់គ្រងការផ្លាស់ប្តូរ និងការតាមដានបញ្ហាដោយផ្ទាល់នៅក្នុងកម្មវិធីដែលមានមូលដ្ឋានលើ Cesium។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]