Bentley ផ្តល់រង្វាន់សរុប ១ លានដុល្លារ ដល់អាជីវកម្ម ៤ ដែលប្រើបច្ចេកវិទ្យា iTwins និង Cesium

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះ បានផ្ដល់រង្វាន់សរុប ១ លានដុល្លារឱ្យទៅក្រុមហ៊ុន start-up ចំនួន ៤ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រើ iTwins និង Cesium ដើម្បីធ្វើបដិវត្តន៍ការរចនា និងការគ្រប់គ្រងអាជីវកម្មរបស់ពួកគេ។

ក្រុមហ៊ុនជ័យលាភីទាំងបួនដែលត្រូវបានជ្រើសរើស នីមួយៗនឹងទទួលបានមូលនិធិរហូតដល់ ២៥០,០០០ ដុល្លារ បូករួមទាំងការគាំទ្រផ្នែកបច្ចេកទេស និងទីផ្សារយ៉ាងទូលំទូលាយពី Bentley ក្នុងរយៈពេលបួនខែ។

ចំណុចសំខាន់នៃកម្មវិធីឆ្នាំនេះ គឺផ្តោតលើក្រុមហ៊ុន Start-up ដែលបង្កើតដំណោះស្រាយដោយប្រើប្រាស់ ទន្នន័យភូមិសាស្ត្របែបរស់រវើកដែលស្គាល់ថា Cesium និង 3D Tiles (Bentley បានទិញ Cesium ក្នុងឆ្នាំ ២០២៤) ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។

លោក James Kress នាយកផ្នែកពន្លឿនឌីជីថលសម្រាប់ iTwin Ventures បានថ្លែងថា គោលដៅនៃការប្រកួតនេះ គឺដើម្បីជំរុញភាពច្នៃប្រឌិតក្នុងការប្រើប្រាស់កម្មវិធីឌីជីថលវិស្វកម្ម នៅក្នុងអាជីវកម្មផ្សេងៗទៀត ដែលមិនត្រឹមតែជាវិស័យសំណង់ ដើម្បីបង្កើតជាប្រយោជន៍។

ក្រុមហ៊ុនជ័យលាភីទាំងមួយរួមមាន៖

  • AERO AI (Las Vegas, សហរដ្ឋអាមេរិក): ប្រើកម្មវិធី Cesium បំប្លែងរូបភាពពីដ្រូនឱ្យទៅជារូបភាពរស់រវើកបែប 3D  ដើម្បីវិភាគ ត្រួតពិនិត្យ និងកែលម្អគម្រោងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ។
  • The Cross Product (TCP) (បារាំង): ធ្វើស្វ័យប្រវត្តិកម្មដំណើរការទិន្នន័យ LiDAR សម្រាប់ការត្រួតពិនិត្យ និងថែទាំ ផ្លូវដែក និងផ្លូវហាយវ៉េ ដែលវែងៗ និងនៅតំបន់ឆ្ងាយៗ។ នេះគឺជួយកាត់បន្ថយកម្លាំងមនុស្ស និងថវិកា បានច្រើនដោយមិនបាច់ចុះទៅពិនិត្យផ្ទាល់។
  • Jakarto (Montreal, កាណាដា): ប្រើប្រាស់ដំណោះស្រាយ Digital Twin និង AI ដើម្បីគូសផែនទី និងគ្រប់គ្រងទ្រព្យសម្បត្តិនានានៅក្នុងទីក្រុង ដូចជាស្លាកសញ្ញាផ្លូវ ដើមឈើ និងបណ្តាញខ្សែកាបនានា។ នេះក៏ជួយកាត់បន្ថយការចុះពិនិត្យផ្ទាល់ និងដោះស្រាយ​បញ្ហាបានទាន់ពេលផងដែរ។
  • SuperDNA 3D Lab (Amsterdam, ហូឡង់): បង្កើតរូបភាព CGI ដែលមើលទៅដូចរូបថតពិតៗ សម្រាប់អាជីវកម្មអនឡាញ (អតិថិជនរួមមាន Amazon និង Meta) ប៉ុន្តែឥឡូវនេះកំពុងពង្រីកបច្ចេកវិទ្យារបស់ខ្លួនដើម្បីគាំទ្រដល់អាជីវកម្មដឹកជញ្ជូន។

ការប្តេជ្ញាចិត្តរបស់ Bentley គឺដើម្បីធានាថា នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែស្មុគស្មាញ អ្នកប្រើប្រាស់របស់ខ្លួនអាចចូលប្រើឧបករណ៍ច្នៃប្រឌិតជាច្រើនដែលបង្កើតឡើងលើស្តង់ដារបើកចំហ ដើម្បីរចនា គ្រប់គ្រង និងថែទាំអ្វីដែលយើងបានកសាងឱ្យជាប់ធន់បានយូរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]