Bentley Systems ស្វាគមន៍ Cate Lochead ជានាយកផ្នែកទីផ្សារ

នឹងប្រែក្លាយភាពជាអ្នកដឹកនាំទីផ្សារឈានមុខក្នុងការច្នៃប្រឌិត AI និងកម្មវិធីសហគ្រាស

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសតែងតាំងលោកស្រី Cate Lochead ជាប្រធានផ្នែកទីផ្សារ។ លោកស្រីនឹង ដឹកនាំទីផ្សារប្រកបដោយការច្នៃប្រឌិតនៃបរិបទ AI និងបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងកម្មវិធីសហគ្រាស នេះបើតាមការចុះផ្សាយពីទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន Bentley នៅ Exton, PA សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨ តុលា ២០២៥

ថ្មីៗនេះលោកស្រី Lochead បានបម្រើការជាប្រធានផ្នែកទីផ្សារសម្រាប់ក្រុមហ៊ុនសូហ្វវែរដែលមានកំណើនខ្ពស់នៅក្នុងបច្ចេកវិទ្យា AI ទិន្នន័យ និងសុវត្ថិភាព។ លោកស្រីធ្លាប់បានដឹកនាំស្ថាប័នទីផ្សារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្បីកម្រិតពិភពលោក រួមទាំង Oracle និង Intuit ។ លោកស្រីមានជំនាញច្បាស់លាស់ក្នុងការកំណត់គោលដៅសម្រាប់ការផ្លាស់ប្តូរទស្សនៈទីផ្សារ និងការសម្រេចចិត្ត។

លោក Nicholas Cumins នាយកប្រតិបត្តិ Bentley បាននិយាយថា “AI កំពុងផ្លាស់ប្តូររបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងដំណើរការ។ ការតែងតាំងលោកស្រី Cate ជា CMO នឹងពង្រឹងភាពជាអ្នកដឹកនាំរបស់យើងនៅក្នុងទីផ្សារ ជាមួយបទពិសោធន៍របស់លោកស្រី ដែលនឹងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ការច្នៃប្រឌិត AI ទៅនឹងលទ្ធផលដែលអាចវាស់វែងបាន ដែលប្រសិទ្ធភាព គុណភាព និងភាពជឿជាក់ដ៏មានសារៈសំខាន់បំផុត។”

# # #

អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]