Bentley តែងតាំងប្រធានផ្នែកថ្មី ខណៈប្ដេជ្ញាជំរុញសមត្ថភាព AI ក្នុងសំណង់ឌីជីថល

ក្រុមហ៊ុន Bentley Systems បានតែងតាំងលោក Andy Rahden ជាប្រធានផ្នែកចំណូល (Chief Revenue Officer) ដើម្បីពង្រឹងការដឹកនាំផ្នែកពាណិជ្ជកម្ម ខណៈក្រុមហ៊ុនក៏កំពុងពន្លឿនបង្កើនសមត្ថភាព AI ក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវខ្ពស់។

លោក Rahden បានចូលរួមជាមួយ Bentley ក្នុងឆ្នាំ 2023 ហើយបានដឹកនាំក្រុម “success force” ទូទាំងពិភពលោក ដែលរួមមានវិស្វករកម្មវិធី អ្នករៀបចំដំណោះស្រាយ អ្នកប្រឹក្សា និងអ្នកគ្រប់គ្រងគណនីបច្ចេកទេស។ ក្រុមនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនធំៗ ដើម្បីជួយបញ្ចូលបច្ចេកវិទ្យារបស់ Bentley ទៅក្នុងដំណើរការរចនា និងការងារវិស្វកម្មរបស់ពួកគេ។

លោក Nicholas Cumins នាយកប្រតិបត្តិ Bentley បានលើកឡើងថា បទពិសោធន៍របស់លោក Rahden ក្នុងផ្នែកលក់បច្ចេកវិទ្យា និងវិស្វកម្ម ព្រមទាំងគំនិតបែបសហគ្រិន ធ្វើឱ្យលោកមានសមត្ថភាពពិសេសក្នុងការជួយអតិថិជនឆ្លងកាត់ការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យា AI ខណៈក៏ពង្រឹងការតភ្ជាប់រវាងតម្រូវការរបស់អតិថិជន និងការអភិវឌ្ឍផលិតផលផងដែរ។

លោក Rahden មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យវិស្វកម្ម បច្ចេកវិទ្យា និងការលក់បច្ចេកទេស។

មុនចូលរួមជាមួយ Bentley លោកធ្លាប់ជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ Shmoop និងធ្លាប់បង្កើតក្រុម Creative, Design and Engineering របស់ Pluralsight ដែលបានជួយឱ្យក្រុមហ៊ុនបង្កើនចំណូលដល់ទៅ 4 ដង មុនការចូលផ្សារហ៊ុនក្នុងឆ្នាំ 2018។

លោកក៏ធ្លាប់កាន់តំណែងដឹកនាំក្រុមលក់បច្ចេកទេសទូទាំងពិភពលោកនៅ Autodesk ក្នុងអំឡុងពេលដែលក្រុមហ៊ុនមានកំណើនយ៉ាងខ្លាំងផងដែរ។

ការតែងតាំងនេះបង្ហាញពីការផ្លាស់ប្តូរធំមួយនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ។ ខណៈ AI កំពុងផ្លាស់ពីដំណាក់កាលសាកល្បងទៅជាបច្ចេកវិទ្យាដែលមានភាពចាំបាច់ ក្នុងការងារវិស្វកម្មប្រចាំថ្ងៃ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងផ្តោតកាន់តែខ្លាំងលើការជួយអតិថិជនដោយយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងទ្រង់ទ្រាយធំជាងមុន។

តួនាទីថ្មីរបស់លោក Rahden គឺការជំរុញការប្រើប្រាស់បច្ចេកវិទ្យារបស់អតិថិជន និងការរីកចម្រើនផ្នែកពាណិជ្ជកម្ម  ខណៈក្រុមហ៊ុនគឺមានកាន់តែធំជាងនេះគឺការធ្វើឱ្យ AI​ កាន់តែត្រឹមត្រូវ និងរឹងមាំក្នុងវិស័យ វិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]