Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI
នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentley System បានលើកឡើងពីតម្លៃនៃការបើកចំហទិន្នន័យ Ecosystem ដើម្បីកែលម្អភាពធន់ និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ
ការបង្ហាញចក្ខុវិស័យទិន្នន័យបើកចំហ Ecosystem នៅក្នុងសន្និសីទ Year in Infrastructure 2024 ដែលរៀបចំឡើងនៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា កាលពីខែតុលា ឆ្នាំ2024 របស់ក្រុមហ៊ុន Bentley Systems ក្នុងគោលបំណងជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីនាយកប្រតិបត្តិ Bentley Systems និងតំណាងមកពីក្រុមហ៊ុនវិស្វកម្ម និងសំណង់ ម្ចាស់ឥប្រតិបត្តិករគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងភ្ញៀវអ្នកសារព័ត៌មានមកពីជុំវិញសាកលលោក ដែលក្នុងនោះក៏មានសារព័ត៌មានសំណង់និងអចលនទ្រព្យជាតំណាងពីប្រទេសកម្ពុជាមួយផងដែរ ដើម្បីពិភាក្សា និងបង្ហាញអំពីរបៀបដែលអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ។
លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់គាត់ថា “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺការបើកចំហ” ។ “វាមានភាពបត់បែនរស់រវើក សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាននៃទិន្នន័យដែលអាចចែករំលែកគ្នាទៅវិញទៅមកដោយសុវត្ថិភាព។ នៅ Bentley Systems យើងកំពុងឈានមុខគេ – ដោយធានាថាកម្មវិធី វេទិកាសូហ្វវែរ និងដំណោះស្រាយដែលយើងបង្កើតឡើង គឺឆ្លើយតបនឹងតម្រូវការវិវត្តនៃឧស្សាហកម្មជុំវិញសាកលលោក”។
លោក Cumins បានពន្យល់ថា ឧស្សាហកម្មវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធមិនអាចកំណត់លទ្ធភាពបន្តធ្វើការតាមរបៀបបិទជិតទៀតនោះទេ ដែលគ្រប់គ្នាទទួលស្គាល់ថា ទិន្នន័យត្រូវបានបិទជិតគឺនៅក្នុងប្រព័ន្ធដែលមានកម្មសិទ្ធិ។ ដូចនេះ លំហូរទិន្នន័យប្រកបដោយសុវត្ថិភាពគឺចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងកិច្ចការវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសកល រួមទាំងការពង្រីកបណ្តាញថាមពល ការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងការជួសជុលទ្រព្យសម្បត្តិដែលមានស្រាប់ឡើងវិញ ដើម្បីបំពេញតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទិន្នន័យបើកចំហ ecosystems
ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធវាមានភាពស្មុគ្រស្មាញ ពាក់ព័ន្ធនឹងអង្គភាព ក្រុមការងារ វិន័យ បែបបទ និងអ្នកពាក់ព័ន្ធជាច្រើន ដូចនេះអង្គភាពហេដ្ឋារចនាសម្ព័ន្ធចាំបាច់ត្រូវមានប្រព័ន្ធអេកូបើកចំហសម្រាប់ទិន្នន័យរបស់ពួកគេ ដែលអនុញ្ញាតឱ្យមានសមាហរណកម្ម និងអន្តរកម្មលើប្រតិបត្តិការទាំងឧបករណ៍ និងវេទិកានៃសូហ្វវែរផ្សេងៗបញ្ចូលគ្នា។
បន្ថែមពីលើកម្មវិធី Bentley Open Application សម្រាប់ការបង្កើតគំរូហេដ្ឋារចនាសម្ព័ន្ធ និងការក្លែងគំរូ 3D បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែសម្រួលគំរូពីកម្មវិធីផ្សេងទៀត ដែលវាចេញពីសមិទ្ធិផល Bentley បានបង្កើតអស់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនូវគ្រោងការណ៍ប្រភពបើកចំហដ៏រឹងមាំ ជាពិសេសសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ដោយផ្អែកលើគ្រោងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យរបស់ Bentley ដែលមានស្រាប់ ដូច្នេះវាអាចត្រូវបានសួរ វិភាគ និងប្រើឡើងវិញនៅទូទាំងវេទិកានៃសូហ្វវែរជាច្រើនផ្សេងៗគ្នា ដែលអនុញ្ញាតឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងអង្គភាពមួយចំនួនអាចប្រើប្រាស់បានពេញលេញនូវតម្លៃនៃទិន្នន័យរបស់ពួកគេ។
លោក Cumins បាននិយាយថា “នៅ Bentley យើងយល់ថាការបើកចំហទិន្នន័យមិនមែនគ្រាន់តែបង្ហាញពីលក្ខណៈពិសេសនោះទេ ប៉ុន្តែវាគឺជាភាពចាំបាច់” ។ “នេះគឺ សំដៅដល់ការជំរុញវិស័យទាំងមូលឆ្ពោះទៅមុខជាមួយគ្នា។ យើងបានចំណាយពេលជាច្រើនឆ្នាំដើម្បីកែលម្អក្របខណ្ឌនេះ ក្នុងគោលបំណងជៀសវាងការចាប់ផ្តើមពីដំបូងឡើងវិញ ហើយយើងស្វាគមន៍អ្នកទទួលផលទាំងឡាយតាមរយៈភាពចាស់ទុំ និងភាពសម្បូរបែបរបស់វា”។
រូបថត Bentley Systems ៖ បង្ហាញពីឧទាហរណ៍នៃទិន្នន័យបើកចំហ ecosystems ដែលមាននៅក្នុង iTwin ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់ផ្ទាំងរូបភាព 3D របស់ Google ដោយផ្អែកលើបច្ចេកវិទ្យា Cesium ការលើកកម្ពស់សមត្ថភាពភូមិសាស្ត្រ
តម្លៃនៃទិន្នន័យបើកចំហ ecosystem ត្រូវបានបង្ហាញតាមរយៈភាពជាដៃគូរបស់ Bentley ជាមួយ Google ដែលបានប្រកាសនៅក្នុងសន្និសីទ Year in Infrastructure 2024 នូវភាពជាដៃគូ ដែលជាការរួមបញ្ចូលនូវទំហំ និងជម្រៅនៃទិន្នន័យភូមិសាស្ត្ររបស់ Google ជាមួយនឹងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ។
លោក Cumins បាននិយាយថា “នៅពេលដែលទិន្នន័យនេះត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងជំនាញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley លទ្ធផលគឺជាប្រព័ន្ធអេកូឡូស៊ីដែលទិន្នន័យអាចហូរបានយ៉ាងរលូន ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវលទ្ធភាពទទួលបានការយល់ដឹងអំពីភូមិសាស្ត្រដ៏ទូលំទូលាយបំផុត និងអាចដំណើរការបាន”។
ភាពជាដៃគូកាន់តែរឹងមាំ នៅពេល Bentley បានទិញយក Cesium កាលពីពេលថ្មីៗនេះ ដែលវាជាវេទិកាបើកចំហមូលដ្ឋានសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអនុភាព។ Cesium គឺជាអ្នកបង្កើតស្តង់ដារ 3D Tiles ដែលកំពុងយកមកប្រើដោយ Google ដូចជានៅក្នុង GoogleMap និង GoogleEarth សព្វថ្ងៃនេះ។ តាមរយៈការរួមបញ្ចូលទិន្នន័យភូមិសាស្ត្រ 3D ជាមួយ Cesium និងវេទិកា iTwin របស់ Bentley អ្នកប្រើប្រាស់អាចស្រមៃមើលទ្រព្យសកម្មដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ទាំងឡាយដែលមានស្រាប់ និងគ្រោងទុក នៅក្នុងបរិបទពិភពពិតពេញលេញ តាំងបង្ហាញនៅក្នុងទិន្នន័យភូមិសាស្រ្តរបស់ Google។
បច្ចេកវិទ្យានេះបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅលើ HS2 ដែលជាបណ្តាញផ្លូវរថភ្លើងល្បឿនលឿនកំពុងសាងសង់នៅក្នុងចក្រភពអង់គ្លេស។ ដើម្បីគាំទ្រដល់សហគម និងអ្នកពាក់ព័ន្ធ BBV (The Balfour Beatty Vinci Joint Venture) បានបង្កើតកម្មវិធីផ្ទាល់ខ្លួនដោយប្រើ iTwin Platform របស់ Bentley សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ ដែលអនុញ្ញាតឱ្យប្រើប្រាស់ទាញយករូបភាពក្នុងពេលដំណាលគ្នានៃគំរូវិស្វកម្មបានជាច្រើនម៉ូដែល។ អ្នកប្រើអាចរុករកទៅកាន់ទ្រព្យសកម្មណាមួយបានយ៉ាងឆាប់រហ័ស ហើយបង្កើតរូបភាព និងមើលវីដេអូតាមរយៈ flythrough បានយ៉ាងងាយ។ ជាមួយនឹង Cesium 3D tiles របស់ Google វាត្រូវបានប្រើដើម្បីផ្តល់បរិបទភូមិសាស្ត្រ និងជួយដល់ការរុករក ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវឌីជីថលភ្លោះ។
AI គឺជាការផ្លាស់ប្តូរគំរូ
ទិន្នន័យបើកចំហ ecosystem គឺធ្វើឱ្យទិន្នន័យអាចចូលទៅប្រើបាន រួមទាំងសម្រាប់ AI ដែលលោក Cumins ហៅថា “ការផ្លាស់ប្តូរគំរូ” សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ វាអាចបង្កើតទិន្នន័យយ៉ាងច្រើនក្នុងអំឡុងពេលការរចនាប្លង់ ដំណាក់កាលសាងសង់ និងប្រតិបត្តិការ។ តាមរយៈការប្រើប្រាស់ AI ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធអាចត្រូវបានវិភាគសម្រាប់ការយល់ដឹងកាន់តែស៊ីជម្រៅ។
ជាឧទាហរណ៍ ដំណោះស្រាយឌីជីថលភ្លោះរបស់ Bentley អនុវត្តដោយ AI ដើម្បីកែលម្អប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ អនុញ្ញាតឱ្យវិស្វករត្រួតពិនិត្យ គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពទ្រព្យសកម្មដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ភ្នាក់ងារ AI នឹងវិភាគតាមរយៈឌីជីថលភ្លោះដើម្បីកំណត់តម្រូវការថែទាំ និងណែនាំពីវិធានការបង្ការ ព្រមទាំងអាចបញ្ចៀសការបែកបាក់ដែលមានតម្លៃថ្លៃ ឬគ្រោះថ្នាក់ផ្សេងៗ។
លោក Cumins បានពន្យល់ថា សមត្ថភាព AI បានពង្រីកសក្តានុពលបន្ថែមទៀត ចូលទៅក្នុងដំណាក់កាលរចនានៃវដ្តជីវិតទ្រព្យសកម្មដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ម្ចាស់គម្រោង ឬភ្នាក់ងារប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាចប្រើប្រាស់ AI បូកផ្សំទិន្នន័យរបស់ពួកគេប្រើប្រាស់ឡើងវិញដើម្បីធ្វើកិច្ចការដដែលៗយ៉ាងងាយស្រួល ដូចជាការរៀបចំឯកសារ របាយការណ៍ លម្អិតបច្ចេកទេស និងចំណារពន្យល់នៅលើប្លង់ និងវិធីសាស្រ្តការងារផ្សេងៗ ដែលអនុញ្ញាតឱ្យវិស្វករផ្តោតតែលើការងារសំខាន់ៗដែលមានតម្លៃខ្ពស់។ នៅក្នុងសន្និសីទ Year in Infrastructure 2024 របស់ Bentley បានប្រកាសពីកម្មវិធីថ្មី OpenSite+ ដែលជាកម្មវិធីវិស្វកម្មសម្រាប់ការរចនាទីតាំងការដ្ឋានសំណង់ស៊ីវិល ដែលបង្ហាញពីសមត្ថភាព AI ទូទៅ រួមទាំងអ្នករចនាប្លង់គំរូដែលនឹងលើកកម្ពស់កម្រិតផលិតភាព និងភាពត្រឹមត្រូវថ្មីមួយបន្ថែមទៀតដល់វិស្វករការដ្ឋាន។
“នៅចុងបញ្ចប់នៃថ្ងៃនោះ ថាមពលពិតរបស់ AI នឹងត្រូវបានវាស់ដោយសមត្ថភាពរបស់វាក្នុងការកែលម្អលទ្ធផល — ការរចនាប្លង់ប្រកបដោយនិរន្តរភាព ល្បឿននៃការសាងសង់ និងមានសុវត្ថិភាពជាងមុន ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន។ នៅពេលយើងសម្លឹងមើលទៅអនាគត លទ្ធភាពពង្រីកសមត្ថភាពរបស់វាហាក់ដូចជាគ្មានទីបញ្ចប់» លោក Cumins បានបន្ថែម។
សមត្ថវិភាគទ្រព្យសកម្មរបស់ Bentley
ទិន្នន័យបើកចំហ និង AI អាចរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការទ្រព្យសកម្មដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារតែជាង 95% នៃហេដ្ឋារចនាសម្ព័ន្ធដែលនឹងប្រើប្រាស់ដល់ឆ្នាំ 2030 បាននឹងកំពុងប្រើប្រាស់យ៉ាងសកម្មនាពេលនេះ ដូចនេះម្ចាស់ឬប្រតិបត្តិករត្រូវធានាថា ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ត្រូវមានភាពធន់ ប្រសិទ្ធភាព និងមានសមត្ថភាពបំពេញតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក Cumins បានប្រកាសកម្មវិធី Bentley Asset Analytics ដែលជាផលិតផលថ្មីនៃកម្មវិធីដែលរួមបញ្ចូលគ្នានូវទិន្នន័យ រូបមន្ត និងដំណោះស្រាយដែលមានស្រាប់ជាមួយនឹងការបង្កើតថ្មី និងការទិញបន្ថែមថ្មីៗរបស់ Bentley។ ដែលធ្វើឱ្យកម្មវិធី Bentley Asset Analytics មានសមត្ថភាពប្រើប្រាស់ AI ដើម្បីបង្កើតការយល់ដឹងអំពីស្ថានភាពនៃទ្រព្យសកម្មដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ខណៈពេលដែលវាអាចជំនួសកម្លាំងមនុស្សក្នុងការប្រមូលទិន្នន័យដោយដៃ និងដដែលៗដែលមានតម្លៃថ្លៃ។
អ្វីដែលយើងទទួលបាន និងបញ្ចូលក្នុងផលិតផលថ្មី រួមមាន Blyncsy ដែលមានសមត្ថភាពធ្វើស្វ័យប្រវត្តិកម្មកំណត់តម្រូវការថែទាំផ្លូវថ្នល់ និងបង្ហាញស្ថានភាពសារពើភ័ណ្ឌតាមរយៈរូបភាពដែលទទួលបានពីសញ្ញាណនៃប្រភពហ្វូងមនុស្ស និងការវិភាគរបស់ AI។ ដោយឡែក ជាមួយ OpenTower iQ ដែលធ្វើស្វ័យប្រវត្តិកម្មគ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់បង្គោលអង់តែនទូរគមនាគមន៍ តាមរយៈរូបភាពថតដោយដ្រូន និងប្រភពទិន្នន័យផ្សេងទៀត បូកផ្សំសមត្ថភាពវិភាគរបស់ AI ។ Bentley គ្រោងនឹងគ្របដណ្តប់ឱ្យបានទូលំទូលាយនៃបណ្តាទ្រព្យសកម្មដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ និងរួមបញ្ចូលបច្ចេកទេសចាប់យកទិន្នន័យចម្រុះ ដូចជាឧបករណ៍ចាប់សញ្ញា IoT និងយន្តហោះដ្រូនជាដើម ដើម្បីបង្កើតដំណោះស្រាយសម្រាប់ម្ចាស់ឬប្រតិបត្តិករឱ្យកាន់តែប្រសើរជាមុន។
“យើងបន្តទាក់ទាញដល់ក្រុមហ៊ុនវិស្វកម្មធំៗដើម្បីចាប់ដៃគូជាមួយយើងលើបញ្ហានេះ។ យើងចង់ផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុនវិស្វកម្មធំៗទាំងឡាយដើម្បីពង្រីកជំនាញរបស់ពួកគេទៅក្នុងប្រតិបត្តិការគ្រប់គ្រងទ្រព្យសកម្ម ហើយយើងដឹងថាការផ្តល់តម្លៃតាមរយៈការសន្យា ជាគន្លឹះនៃការវិភាគទ្រព្យសកម្មដែលជំរុញដោយ AI គឺចាំបាច់តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ” លោក Cumins បានបន្ថែមយ៉ាងនេះ។
សម្លឹងឆ្ពោះទៅអនាគត
នៅឯសន្និសីទ Year in Infrastructure 2024 នាពេលថ្មីៗនេះបានធ្វើតាមការប្រារព្ធពិធីគម្រប់ខួប 40 ឆ្នាំរបស់ Bentley។ លោក Cumins បានប្រើឱកាសនេះដើម្បីឆ្លុះបញ្ចាំងពីទស្សនៈវិស័យសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខ។ “គន្លឹះឈានទៅមុខ ដើម្បីប្រើប្រាស់ការផ្លាស់ប្តូរគំរូនៃ 40 ឆ្នាំខាងមុខ គឺការរក្សាទុក និងដោះស្រាយតម្លៃនៃទិន្នន័យ។ ដូច្នេះ កុំទុកវាបញ្ហាតទៅទៀត។ យើងត្រូវប្រាកដថា យើងជាអ្នករក្សាការគ្រប់គ្រង” លោក Cumins បានបង្កើតពាក្យស្លោក “តោះប្រើ AI – ការផ្លាស់ប្តូរគំរូនៃជំនាន់របស់យើង – ដើម្បីកែលម្អលទ្ធផលសម្រាប់បរិស្ថានដែលបានសាងសង់ និងធម្មជាតិ។”
“យើងរួមគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគត ដែលប្រព័ន្ធអេកូទិន្នន័យបើកចំហ និង AI កំពុងដំណើរការយ៉ាងរលូនដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព និងភាពធន់ជាងមុន – សម្រាប់គុណភាពជីវិតកាន់តែប្រសើរ – សម្រាប់មនុស្សជំនាន់ក្រោយ។”
រូបថត Bentley Systems៖ បង្ហាញ OpenTower iQ ដែលជាផ្នែកមួយនៃកម្មវិធី Asset Analytics របស់ Bentley ដែលអនុញ្ញាតឱ្យស្រទាប់ទិន្នន័យជាច្រើនជូនដំណឹងដល់ការសម្រេចចិត្តកាន់តែប្រសើរឡើង។ រូបភាពនេះប្រៀបធៀបគំរូដែលបានសាងសង់ទៅនឹងគំរូដែលបានរចនា។ អំពីក្រុមហ៊ុន Bentley Systems ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Press: Chris Phillips, PR@news.bentley.com Investors: Eric Boyer, IR@bentley.com
© 2024 Bentley Systems, Incorporated. Bentley, the Bentley logo, ProjectWise, AssetWise, Bentley Infrastructure Cloud, Bentley Open, iTwin, MicroStation, Seequent, STAAD, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.
- Video Advertisement -