កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមាតិកាភូមិសាស្រ្ត Google 2D និង3D នៅក្នុងកម្មវិធីសូហ្វវែររបស់ Bentley ដែលនឹងផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រគុណភាពកម្រិតខ្ពស់របស់ Google ចូលទៅក្នុងសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley និង ឌីជីថលភ្លោះ ដែលជាកម្មវិធីដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ នេះបើយោងតាមការប្រកាសផ្សាយរបស់ក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។
ក្នុងនាមជាអ្នកបង្ហាញពិភពពិតនៃឌីជីថល ឌីជីថលភ្លោះបានដោះស្រាយនូវតម្លៃដ៏មានអត្ថន័យ និងផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយនៃវដ្តជីវិតសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់ ពីការរៀបចំគម្រោង និងការរចនាតាមរយៈការសាងសង់ និងប្រើប្រាស់សំណង់។ ឆ្លងកាត់ការប្រើប្រាស់ទិន្នន័យវិស្វកម្មដែលបានបង្កើត និងគ្រប់គ្រងនៅក្នុងកម្មវិធី Bentley រួមជាមួយនឹងទិន្នន័យភូមិសាស្ត្រ AI និងការវិភាគរបស់ Google បូកបញ្ចូលបច្ចេកវិទ្យាទាញចេញពី cloud វិស្វករអាចរចនា និងគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទ ឬកម្រិតមួយដ៏ធំដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺរាប់ចាប់ពីការកាត់បន្ថយហានិភ័យអាកាសធាតុ រហូតដល់ការរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យនៅគង់វង់យូរអង្វែង។
តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី Bentley អាចប្រើប្រាស់មាតិកាភូមិសាស្ត្ររបស់ Google Maps Platform រួមទាំងផ្ទាំងរូបភាព 3D ដ៏គួរទាក់ទាញ និងអស្ចារ្យរបស់ Google សម្រាប់បរិបទភូមិសាស្ត្រនៃពិភពផែនដីក្នុងគំរូពិតជាមួយនឹងបទពិសោធន៍ 3D ដ៏អស្ចារ្យនៅក្នុងលំហូរការងារឌីជីថលរបស់ខ្លួន។ ភាពជាដៃគូនេះបានបំពេញបន្ថែមនូវការទិញយក Cesium ដោយក្រុមហ៊ុន Bentley ដែលជាវេទិកាបើកចំហជាមូលដ្ឋានសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ក្នុងពេលថ្មីៗនេះ។ Cesium គឺជាអ្នកបង្កើត 3D Tiles open standard ដែលប្រើដោយ Google។ ឥឡូវនេះក្រុមហ៊ុន Bentley Systems ក៏កំពុងសហការជាមួយ Google Cloud ដើម្បីផ្តល់នូវការយល់ដឹងបន្ថែមដែលជំរុញដោយ AI សម្រាប់វិភាគការប្រើប្រាស់សំណង់។
នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems លោក Nicholas Cumins បាននិយាយថា “តាមរយៈការរួមបញ្ចូលនូវមាតិកាភូមិសាស្ត្រដ៏ទូលំទូលាយ និងសមត្ថភាព cloud របស់ Google ជាមួយសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងវេទិកាឌីជីថលភ្លោះរបស់ Bentley Systems អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចកែលម្អការងាររបស់ពួកគេ និងធានាថា គម្រោងរបស់គេត្រូវបានបង្កើត និងដំណើរការដោយភាពធន់ និងនិរន្តរភាពយូរអង្វែង។ ភាពជាដៃគូនេះ បានបង្ហាញពីរបៀបដែលស្តង់ដារបើកចំហ ដូចជា 3D tiles អាចជួយឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានបទពីសោធន៍ និងចំណេះដឹងថ្មីបន្ថែមពីការងារ និងការប្រើប្រាស់ឥទ្ធិពលនៃបរិបទភូមិសាស្ត្រដ៏ជាក់លាក់។
រូបថត Bentley Systems ៖ Google 3D tiles នៃទីក្រុង Vancouver តាមរយៈការបើកដំណើរការកម្មវិធី Cesium technology ដែលនឹងអាចរកបាននៅក្នុកម្មវិធី iTwin របស់ Bentley System
លោក Chris Phillips អនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅនៃ Geo របស់ Google បាននិយាយថា “Tile 3D Photorealistic នៅក្នុង Google Maps Platform បានផ្តល់អំណាចដ៏អស្ចារ្យនូវបទពិសោធន៍ និងការផ្លាស់ប្តូរលំហូរការងាររបស់ស្ថាបត្យករ វិស្វករ និងអ្នករៀបចំផែនការទីក្រុង។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់យកក្រុមហ៊ុន Bentley Systems ជាដៃគូដើម្បីនាំយកបរិបទភូមិសាស្ត្រដ៏អស្ចារ្យ និងសមត្ថភាពដ៏មានអានុភាព ដែលអាចធ្វើឱ្យប្រសើរឡើងពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងដំណើរការជាមួយទិន្នន័យរបស់ Google ។ អំពីក្រុមហ៊ុន Bentley Systems