Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថលឈានមុខគេលើពិភពលោក បានចាប់ផ្តើមឆ្នាំ២០២៦ ជាមួយនឹងសន្ទុះហិរញ្ញវត្ថុដ៏ខ្លាំង ដោយបានរាយការណ៍ពីចំណូលសរុបចំនួន ៤២៤,២ លានដុល្លារ។

តួលេខនេះ គឺជាការកើនឡើង ១៤,៥% ធៀបនឹងឆ្នាំមុននេះ ដែលភាគច្រើនត្រូវបានជំរុញដោយសេវាកម្ម subscription និងតម្រូវការដ៏ខ្លាំងក្លានៅក្នុងផ្នែកធនធាន និងវិស័យសាធារណការ។

របាយការណ៍នេះក៏បានបង្ហាញថា អ្នកជំនាញទូទាំងសកលលោក កំពុងមានភាពជឿជាក់ខ្លាំងលើកម្មវិធីរបស់ Bentley យ៉ាងខ្លាំង លើស្ទើរគ្រប់វិស័យដូចជាដឹកជញ្ជូន ថាមពល និងទឹក ជាដើម។

តាមរយៈការប្រើប្រាស់ដំណោះស្រាយ Digital Twin ទាំងនេះ ក្រុមហ៊ុនវិស្វកម្មអាចទាញយកទិន្នន័យសំខាន់ៗ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ជាងមុន និងផ្លាស់ប្តូររបៀបដែលពួកគេគ្រប់គ្រងគម្រោងក្នុងរយៈពេលវែង។

លើសពីនេះ បច្ចុប្បន្នក្រុមហ៊ុននានាកំពុងផ្ដោតលើ AI ដោយបញ្ចូល AI ទៅក្នុងកម្មវិធីនានារបស់ខ្លួន ដើម្បីធ្វើឱ្យលំហូរការងារវិស្វកម្មដ៏ស្មុគស្មាញដំណើរការដោយស្វ័យប្រវត្តិក្នុងកម្រិតទ្រង់ទ្រាយធំ។

ប្រធានប្រតិបត្តិ លោក Greg Bentley បានសង្កត់ធ្ងន់ថា ការជឿនលឿនទាំងនេះគឺជួយឱ្យក្រុមហ៊ុនធំៗនៅលើពិភពលោក អាចទាញយកប្រយោជន៍ពីទិន្នន័យបែបឌីជីថលមកប្រើបានយ៉ាងពេញទំហឹង។

តាមរយៈការផ្តល់នូវកម្មវិធីចាំបាច់សម្រាប់វិស្វកម្មទំនើប Bentley Systems នៅតែបន្តដើរតួជាដៃគូដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលចង់ពង្រឹងការចែកចាយគម្រោង តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យាកម្រិតខ្ពស់ និងការប្រើប្រាស់ទិន្នន័យជាគោល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]