ស្វែងយល់ពីបច្ចេកវិទ្យាដែលចិនប្រើដើម្បីរោងចក្រថាមពលដើរដោយខ្យល់កណ្ដាលសមុទ្រ

ក្រុមហ៊ុនចិនកំពុងសាងសង់រោងចក្រផលិតថាមពលពីខ្សល់ខ្នាតយក្សនៅកណ្ដាលសមុទ្រដ៏ជ្រៅមួយ ខណៈថ្មីៗទទួលបានជោគជ័យក្នុងការរចនាគ្រឹះដែលបុកចូលក្នុងបាតសមុទ្រដ៏ជ្រៅ មិនធ្លាប់មានពីមុនមក ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិក ២ សំខាន់ៗ។

គម្រោងនេះកំពុងអនុវត្តដោយវិទ្យាស្ថានរចនា និងស្រាវជ្រាវវិស្វកម្មថាមពលថ្មីឡុងយាន (LDI) ក្នុងប្រទេសចិន ដោយប្រើប្រាស់កម្មវិធី SACS និង PLAXIS របស់ក្រុមហ៊ុន Bentley Systems។

បញ្ហាប្រឈមនៃគម្រោងនេះ គឺការសង់រោងចក្រផលិតថាមពលនៅកណ្ដាលសមុទ្រដែលមានទឹកកាន់តែជ្រៅ ដែលនាំមកនូវឧបសគ្គផ្នែកវិស្វកម្ម ពិសេសទាក់ទងនឹងគ្រឹះ។

វិធីសាស្ត្រសាងសង់គ្រឹះបែបបុរាណ ជាទូទៅមានតម្លៃថ្លៃពេក ឬមានរចនាសម្ព័ន្ធខ្សោយសម្រាប់ទីតងដែលមានទឹកសមុទ្រជ្រៅ ដែលសម្បូរទៅដោយរលកយក្ស និងស្រទាប់ដីដ៏ស្មុគស្មាញ ។

LDI បានជម្នះឧបសគ្គទាំងនេះ ប្រើឧបករណ៍វិភាគភូមិសាស្ត្រ និងរចនាសម្ព័ន្ធរបស់ Bentley ដើម្បីវិភាគស្រទាប់ដី ហើយបង្កើតគំរូឌីជីថល 3D ដ៏ជាក់លាក់នៃបរិស្ថានសមុទ្រមួយ ។

វិធីសាស្ត្ររួមបញ្ចូលគ្នានេះ បានលុបបំបាត់តម្រូវការក្នុងការផ្ទេរទិន្នន័យដោយផ្ទាល់ដៃរវាងកម្មវិធីដាច់ដោយឡែកពីគ្នា ដែលពីមុនមកគឺជាប្រភពចម្បងនៃភាពមិនច្បាស់លាស់ និងការខាតបង់ពេលវេលា ។

ការប្រើប្រាស់ឧបករណ៍ឌីជីថលកម្រិតខ្ពស់ទាំងនេះជួយកាត់បន្ថយពេលវេលាបង្កើតគំរូប្លង់បាន 30% និងបង្កើនភាពត្រឹមត្រូវនៃការរចនា 10% ។

លើសពីនេះ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ដែកថែបសម្រាប់រចនាសម្ព័ន្ធ គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងកាត់បន្ថយថ្លៃដើមសាងសង់បានពី 15% ទៅ 30% ដែលអាចសន្សំថវិកាបានរហូតដល់ 936 លានយន់។

ក្រៅពីអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ គ្រឹះប្រភេទបឺត (suction-type) ថ្មីនេះ ផ្តល់នូវជម្រើសប្រកបដោយនិរន្តរភាពជាងមុនសម្រាប់ឧស្សាហកម្មនេះ ដោយសារវាបង្កផលប៉ះពាល់តិចតួចដល់ប្រព័ន្ធអេកូឡូស៊ី និងអាចកែច្នៃឡើងវិញបានទាំងស្រុងបន្ទាប់ពីបញ្ចប់ការប្រើប្រាស់ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាល្លឺម៉ង់ផ្តល់ឥណទានសម្បទា ៣០លានអឺរ៉ូ ជួយគម្រោងផ្គត់ផ្គង់អគ្គិសនីជនបទ II នៅកម្ពុជា

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថា​ផ្តល់ឥណទានសម្បទានមួយថ្ម […]

ការលើកកម្ពស់ជីវភាព និងការតាំងទីលំនៅថ្មី តាមរយៈគម្រោងកែលម្អការតាំងទីលំនៅសហគមន៍តំបន់ឆ្នេរ

យុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅឋានសមរម្យ និងការកសាងមូលដ្ឋានសេ […]

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]