កម្មវិធី OpenGround របស់ក្រុមហ៊ុន Bentley ជាអ្វី? ជួយដោះស្រាយបញ្ហាអ្វី?

អង្គភាពវិស្វកម្មនៃកងទ័ពសហរដ្ឋអាមេរិក (USACE) បាន និងកំពុងសហការជាមួយក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទំនប់ទឹកចំនួន ៧៤០ កន្លែងនៅទូទាំងប្រទេស ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទំនប់ទឹកភាគច្រើនអាមេរិកគឺចាស់ខ្លាំង ហើយងាយរងហានិភ័យពីគ្រោះធម្មជាតិ។

កាលពីមុន ព័ត៌មានសំខាន់ៗនានាអំពីដី ឬប្រភេទថ្មដែលនៅខាងក្រោមទំនប់ទឹកទាំងនេះ ត្រូវបានរក្សាទុកនៅរាយប៉ាយក្នុងមូលដ្ឋានទិន្នន័យដាច់ដោយឡែកពីគ្នា ដែលធ្វើឱ្យការងារគ្រប់គ្រង និងធ្វើកែលម្អពិបាកខ្លាំង។

ប៉ុន្តែ តាមរយៈការប្រើប្រាស់ OpenGround ដែលជាបច្ចេកវិទ្យាក្លោដ (cloud-based platform) របស់ក្រុមហ៊ុន Seequent (បុត្រសម្ព័ន្ធរបស់ Bentley) អង្គភាព USACE បានប្រមូលផ្តុំទិន្នន័យភូមិសាស្ត្រពីការខួងដីចំនួន ២០០,០០០ កន្លែង និងគម្រោងដាច់ដោយឡែកចំនួន ៨,៥០០ ដែលមានតម្លៃសរុបជាង ៥០០ លានដុល្លារ មកទុកក្នុងប្រព័ន្ធតែមួយបានយ៉ាងជោគជ័យ។

ទំនប់ទឹក Albeni Falls នៅលើទន្លេ Pend Oreille ក្នុងរដ្ឋ Idaho ។ រូបភាព៖ Wikimedia Commons

ការបោះជំហាននេះបានធ្វើឱ្យទិន្នន័យរាប់លានដែលធ្លាប់តែមិនពេញលេញ ឬបាត់បង់ ក្លាយជាទិន្នន័យស្តង់ដារតែមួយ ដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់បំផុតសម្រាប់វិស្វករ ពិសេសក្នុងគិតគូរថា តើគម្រោងណាជាគម្រោងអាទិភាព ហើយគួរធ្វើដូចម្ដេចចំពោះគម្រោងនោះ។ ដូច្នេះការងារជួសជុលគឺធ្វើឡើងដោយមានប្រសិទ្ធភាព។

ការផ្ទេរទិន្នន័យទៅកាន់ប្រព័ន្ធឌីជីថលនេះ ប្រើពេលត្រឹមតែ ៣,០០០ ម៉ោងប៉ុណ្ណោះ ដែលស្មើនឹងការកាត់បន្ថយពេលវេលារហូតដល់ ៩៥% បើធៀបនឹងការបញ្ចូលទិន្នន័យដោយដៃ ដែលគេប៉ាន់ស្មានថាត្រូវចំណាយពេលដល់ទៅ ៦០,០០០ ម៉ោង។

ជាក់ស្តែង ក្នុងគ្រាអាសន្ននាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហាជ្រាបទឹកដែលគំរាមកំហែងដល់ជីវិត ក្រុមវិស្វករបានប្រើប្រាស់ប្រព័ន្ធនេះដើម្បីស្វែងរកទិន្នន័យសំខាន់ៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលជួយកម្មករនៅការដ្ឋាអាចទៅទប់ស្កាត់ និងរក្សាលំនឹងទំនប់ទឹកបានភ្លាមៗ។

តាមរយៈការប្រើប្រាស់ទិន្នន័យចាស់ៗឡើងវិញ អង្គភាព USACE គឺមិនចាំបាច់ចំណាយខ្ពស់ និងជួបនឹងហានិភ័យផ្សេងៗដែលពាក់ព័ន្ធនឹងការខួងដីឡើងវិញផងដែរ ខណៈដែលពួកគេកំពុងដោះស្រាយបញ្ហាចំណាយលើការជួសជុលទំនប់ទឹកទូទាំងប្រទេស ដែលបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថាមានតម្លៃរហូតដល់ ៦៤ ពាន់លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើគម្រោងរោងចក្រផលិតថាមពលពីកម្ដៅជំនាន់ថ្មីធំបំផុតលើលោកប្រើបច្ចេកវិទ្យាអ្វីខ្លះ?

ក្រុមហ៊ុនអាមេរិក Fervo Energy កាលពីឆ្នាំមុនបានឈ្នះពានរង […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026

ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsu […]

Digital Twins និង IoT ជួយដោះស្រាយបញ្ហាក្នុងវិស័យរ៉ែ និងថាមពលបានយ៉ាងដូចម្ដេច?

យោងតាមរបាយការណ៍ឧស្សាហកម្មថ្មីមួយពី Bentley Systems បានឱ […]

តើគម្រោងអណ្តូងរ៉ែ Barro Alto នៅប្រេស៊ីលប្រើបច្ចេកវិទ្យាអ្វីខ្លះទើបឈ្នះពានរង្វាន់?

ក្រុមហ៊ុន Anglo American បានសន្សំថវិកាប្រមាណ ១០០ លានដុល […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]