១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%
ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]
អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ចំនួន៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ២៣,២០៤ ជើង កើនឡើងប្រមាណ២%។ នេះបើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់អ្នកសារព័ត៌មាននៃក្រសួងព័ត៌មានកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ២៣,២០៤ ជើង មានការកើនឡើងប្រមាណ២%។ រយៈពេល៤ខែនេះដែរ ឯកឧត្តមថា កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ខណៈចំនួននេះ ថយចុះ៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥ ។
ឯកឧត្តមបន្តថា សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន២,៤២៨,០០៩នាក់ មានការថយចុះប្រមាណ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន៣០,៤៤៨ តោន មានការកើនឡើងប្រមាណ៣៦%។
បើតាមអាកាសចរណ៍ស៊ីវិល បើគិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការ ហោះហើរចេញ-ចូលមានចំនួន ៣៣ ក្រុមហ៊ុន (រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩) ដែលមានជើងហោះហើរ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន៧០៨ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ជើង/សប្តាហ៍ និងអាកាសយានដ្ឋានតារាសាគរ ចំនួន ៤ ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុករវាងព្រលានយន្តហោះតេជោអន្តរជាតិ និងព្រលានយន្តហោះតារាសាគរ៕ (អានបន្ថែម)