ត្រឹមចុងឆ្នាំ ២០២១ កម្ពុជាមានបំណុល ៩,៤៩ ប៊ីលានដុល្លារ ភាគច្រើនប្រើលើហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជា មានសន្និធិបំណុលសាធារណៈ (កម្ចីដែលនៅជំពាក់គេ) សរុបចំនួន ៩,៤៩ ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស ហើយភាគច្រើនគឺប្រើលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

នេះបើយោងតាម ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ចេញផ្សាយចុះថ្ងៃទី ២៥ខែកុម្ភៈ កន្លងទៅ។

ដោយឡែក ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសុំកម្ចីសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៩០៥លានដុល្លារ ស្មើនឹងប្រមាណ៤៣% នៃពិដានអតិបរមាដែលច្បាប់អនុញ្ញាត ១,៥០០ លាន អេស.ដេ.អ៊ែរ។

គោលដៅនៃកម្ចី គឺប្រើដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព ទិសដៅដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ក្នុងចំណោមកម្ចីសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាញយក ៧២% ខណៈវិស័យអាទិភាពចំពោះមុខផ្សេងទៀត ប្រមាណ២៨% ។

ក្រសួងបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យម ៥០%។ (និយាយងាយយល់គឺកម្ចីការប្រាក់ទាបជាងទីផ្សារ)

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៥៥ ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ដណ្តប់ ប្រមាណ ៨៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៧%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]