រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ ៤ចំណុចសំខាន់ៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិននៅក្នុងប្រទេសក្នុងរយៈពេលវែង។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងក្នុងពិធីអបអរសាទរសមិទ្ធផលថ្មី កើតចេញពីស្នាដៃកុលបុត្រខ្មែរ រថយន្តម៉ូឌែល TOYOTA HILUX TRAVO កាលទី២ ខែកក្កដា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីចំណាត់ការសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាស្ថាប័ន ក.អ.ក. បាននិងកំពុងអនុវត្តក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង.

ឯកឧត្តមថា ផែនការទាំង៤ រួមមាន៖ ១.ផែនការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ ២. ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថានឹងបានដល់ ៧០% នៃការប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០ ៣.ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពីការប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង ៤. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយយន្តការផ្នែករដ្ឋនិងវិស័យឯកជននានាដែលបានដាក់ចេញ រួមជាមួយការចាប់យកឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM និងការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលបន្ថែមជូនវិនិយោគិនមួយកម្រិតទៀត ព្រមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។

សូមជម្រាបដែរថា ក្នុងត្រីមាសទី១ ពោលគិចចាប់ពីខែមករា-មីនា ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន១៤៦ ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន បើកកិច្ចសន្ទនារួមគ្នា ពង្រីកវិសាលភាពវិនិយោគ និងទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត

កិច្ចសន្ទនាពិសេសរួមគ្នា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ […]

សភាពាណិជ្ជកម្មកម្ពុជា-កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញធុរកិច្ចនិងវិនិយោគ

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ក […]

ធុរកិច្ចចិនចំនួន ២៥ស្ថាប័ន មកស្វែងយល់សក្តានុពល និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា

វិទ្យាស្ថាន CIIDS នៃទីក្រុងប៉េកាំង ក្រោមគំនិតផ្តួចផ្តើម […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]