ព័ត៌មានក្នុងស្រុក
ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង
ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញរហូតដល់ប្រមាណ ២០ដង មានប្រជាជនប្រមាណ ៩០ម៉ឺននាក់ ខណៈភាគីពាក់ព័ន្ធក៏បានជំរុញឱ្យមានកំណើនវិនិយោគនៅក្នុងខេត្តមួយនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបន្ថែមទៀតផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ...
អានបន្ថែមកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២៨ តាមរយៈប្រព័ន្ធ cdcIPM បើកដំណើរការបានជិត១ឆ្នាំ
កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២៨ តាមរយៈការចុះបញ្ជីតាមប្រព័ន្ធ cdcIPM ក្រោយពេលបើកដំណើរការបានជិត១ឆ្នាំ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិកត្រូនិច (e-Sig...
អានបន្ថែមអឺរ៉ុបសន្យាជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗ ភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា
សហភាពអឺរ៉ុបប្រចាំកម្ពុជា សន្យានឹងជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ...
អានបន្ថែម៧ខែនេះ កម្ពុជារកចំណូលបានជិត $៣០លាន ពីការលក់សំបុត្រទេសចរណ៍
ក្នុងរយៈពេល៧ខែ ដើមឆ្នំា២០២៥នេះ គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសចរណ៍ បានចំនួន ២៩.៨២២.៧៥៨ដុល្លារ។ រមណីយដ្ឋានល្បីៗដែលមានការលក់សំបុត្រដើម្បីបង្កើតចំណូលទាំងនោះរួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងសេវាជិះទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ក្នុងរយៈពេល៧ខែនេះ (ដោយគិ...
អានបន្ថែមក្រសួងដែនដី ប្រកាសប្រគល់សិទ្ធិឱ្យមេឃុំ/ចៅសង្កាត់ ជាអ្នកបញ្ជាក់ឯកសារសំខាន់ៗ១ចំនួនពាក់ព័ន្ធនឹងដីធ្លីដែលមិនទាន់ចុះបញ្ជី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានសម្រេចផ្តល់សិទ្ធិជូនមេឃុំ ចៅសង្កាត់ គឺជាអ្នកបញ្ជាក់លិខិតសញ្ញាផ្សេងៗ ចំពោះដីធ្លីដែលមិនទាន់ចុះបញ្ជី ដោយត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើអត្តសញ្ញាណអចលនវត្ថុ ដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យា និងអត្តសញ្ញាណ គូភាគីនៃកិច្ចសន្យា។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះ ប្រកាសអន្តរក្រសួងនេះ បានស...
អានបន្ថែមក្រុមហ៊ុនធំៗ៣នៅកម្ពុជា ប្រកាសទិញកសិកផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ផលិតកម្មចំណីសត្វរបស់ខ្លួន
ក្រុមហ៊ុនផលិតចំណីសត្វចំនួន ៣ ប្រកាសប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុបជាង ១០ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២...
អានបន្ថែមមកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%
គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល សម្រេចបាន ៤២០.៣៦៤ក្បាលដី ស្មើនឹង ៥៧% នៃចំនួនក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៧ភូមិ ជូនប្រជាពលរដ្ឋក្នុងអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេ...
អានបន្ថែមធនាគារជាតិកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១-២០២៥ សម្រេចបាន ៥,៩%
ក្នុងឆមាសទី១ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានក្នុងរង្វង់ ៥,៩% បើទោះបីជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា NBC ក្នុងឆមាសទី១ ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានលើកឡើងថា៖ “ទោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ក្តី ប៉ុន្ថែក្នុងឆមាសទី១ ២០២៥នេះ កំណើនសេដ្ឋកិច...
អានបន្ថែមត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ $៩៧ពាន់លាន
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ៩៧ពាន់លានដុល្លារ ដែលនេះជាការឆ្លុះបញ្ជាំាងពីកំណើន ៧%។ នេះបើយោងតាមរបាយការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។ នាឱកាស...
អានបន្ថែមដេវី ណែតឈ័រ ស្ប៉ា៖ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាដ៏ប្រណីតកណ្ដាលក្រុងភ្នំពេញ បើកដំណើរការជាផ្លូវការ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃ ៥០% និងផ្ដល់កាតសមាជិកឥតគិតថ្លៃ
ដំណឹងល្អសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរទាំងឡាយ! ដេវី ណែតឈ័រ ស្ប៉ា (Devi Nature Spa) ជាមជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាថ្មីដ៏ប្រណីតមួយ បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ តំបន់ទួលគោក ដែលជាទីតាំងដ៏ស្ងប់ស្ងាត់ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សានេះ នឹងនាំមកនូវអ្នកជំនាញឯកទេស បច្ចេកទេសម៉ាស្សាបែបទំនើប និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដើម្បីអបអរស...
អានបន្ថែម
