៧ខែនេះ កម្ពុជារកចំណូលបានជិត $៣០លាន ពីការលក់សំបុត្រទេសចរណ៍

ក្នុងរយៈពេល៧ខែ ដើមឆ្នំា២០២៥នេះ គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសចរណ៍ បានចំនួន ២៩.៨២២.៧៥៨ដុល្លារ។ រមណីយដ្ឋានល្បីៗដែលមានការលក់សំបុត្រដើម្បីបង្កើតចំណូលទាំងនោះរួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងសេវាជិះទូកនៅកំពង់ផែចុងឃ្នៀស។

នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ខែនេះ (ដោយគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៦១៨.៧៧១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួន ២៨.៦៤៣.៤០៧ដុល្លារ កើន ៥,៣៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ដោយឡែក ក្នុងខែកក្កដា តែឯង មានភ្ញៀវទេសចរបរទេសចំនួន ៥១.០៩៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់មានចំនួន ២.៣២៧.១៨៦ដុល្លារ ថយចុះ ១៧,៤៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ក្រៅពីចំណូលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗផ្សេងទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក គិតជាទឹកប្រាក់សរុបបានចំនួន ១.១៧៩.៣៥១ដុល្លារ។

គួររំលឹកថា ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]