CDC អនុម័តគម្រោងសណ្ឋាគារ និង រោងចក្រសម្ភារសំណង់តម្លៃសរុបជាង ១៦៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ៧ ខែសីហា បានអនុម័តគម្រោងវិនិយោគលើសណ្ឋាគារ និង រោងចក្រសម្ភារសំណង់តម្លៃសរុបជាង ១៦៥ លានដុល្លារក្នុងរាជធានីភ្នំពេញនិងខេត្តកំពត។

បើយោងតាមការប្រកាសរបស់ CDC ចំពោះគម្រោងសណ្ឋាគារគឺស្នើសុំដោយក្រុមហ៊ុន Royal Field Development Company Co., Ltd (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chip Mong Group) ដែលមានទីតាំងនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គម្រោងនេះរួមមានសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា គម្រោងសណ្ឋាគារមួយនេះមានឈ្មោះថា Fairfield by Marriott ដែលជាសណ្ឋាគារប្រេន Marriott ដំបូងគេនៅកម្ពុជា។ ជាក់ស្ដែងគម្រោងនេះ បានបើកការដ្ឋានសាងសង់រួចមកហើយ កាលពីខែមករា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់និងបើកឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខនេះ។ (អានបន្ថែម)

ដោយឡែក គម្រោងទី ២ គឺជាគម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងពិដាននិងជញ្ជាំង ដែលគម្រោងនេះគឺស្នើសុំដោយក្រុមហ៊ុន Cambodian Decorative Building Material Chakrey Ting Co., Ltd.។ គម្រោងនេះប្រើទុនវិនិយោគប្រមាណ ៣០,៥លានដុល្លារអាមេរិក ហើយមានទីតាំងនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

គម្រោងទាំង ២នេះ នឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់សរុបជិត ១០០០ កន្លែង។

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាព ទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានច្រើន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]