ក្រុមហ៊ុនចិនចំនួ​នពីរសម្រេចបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយនៃខេត្តស្វាយរៀង​

ក្រុមហ៊ុនចំនួនពីរបានសន្យាបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តដោយជោគជ័យទៅកាន់ខេត្ត Shandong និងទីក្រុង Zibo

ក្រុមហ៊ុនចិនចំនួនពីរ បានសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) ក្នុងខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខនេះ ដើម្បីរួមចំណែកពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្ត។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងខេត្តស្វាយរៀងនេះ ធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានដឹកនាំប្រតិភូរដ្ឋបាលខេត្តធ្វើដំណើរទស្សនកិច្ចការងារនៅខេត្តសានដុង និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភាឆ្នាំ២០២៦នេះ។

បើតាមលោកអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា រដ្ឋបាលខេត្តសូមស្វាគមន៍ចំពោះក្រុមហ៊ុនចំនួនពីរដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ។​ លោកថា ការសម្រេចចិត្តបោះទុនវិនិយោគនេះ គឺបានស្តែងឱ្យឃើញបានកាន់តែច្បាស់នូវការជឿជាក់លើរាជរដ្ឋបាលកម្ពុជា​ ដែលជាការបោះជំហានទៅមុខក្នុងការពង្រីក​ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម​នៅក្នុងខេត្ត​។

ក្រុមហ៊ុនចិនទាំងពីរដែលបានសម្រេចដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូនៅក្នុងខេត្តស្វាយរៀង រួមមាន៖ ១-Shanghai Qixiang New Materials Technology Co.,Ltd. ២-Runze Packaging Materials Co,.Ltd៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]