តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?
ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិភពលោកខ្លាំងក្នុងឆ្នាំ ២០២៦ នេះ ក្រុមហ៊ុនសំណង់ជាច្រើន ពិសេសផ្នែកផ្គត់ផ្គង់បណ្ដាញអគ្គិសនី កំពុងផ្លាស់ប្តូរចេញពីការប្រើវិធីសាស្ដ្រទាល់តែខូចទើបជួសជុលបែបធម្មតាៗ មកជាការការពារមុនបញ្ហាកើតឡើងដោយប្រើទិន្នន័យឌីជីថលតាមរយៈកម្មវិធីរបស់ Bentley Systems។
នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនអគ្គិសនីកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ថ្មីមួយពីអាកាសធាតុដែលទាយមិនដឹង ពោលគឺការកើតនៃគ្រោះធម្មជាតិច្រើនប្រភេទផ្សេងគ្នាក្នុងពេលតែមួយ។ ឧទាហរណ៍ ទឹកជំនន់បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធខូចខ្លាំង ខណៈពេលនោះក៏មានខ្យល់ព្យុះទៀត ដែលបណ្ដាលឱ្យប្រព័ន្ធទាំងមូលដួលរលំ។
ដើម្បីកែបញ្ហានេះបានគឺត្រូវការពារ និងពង្រឹងបណ្ដាញមុនពេលបញ្ហាកើតឡើង ដែលរឿងនេះគឺត្រូវការទិន្នន័យច្រើន និងពេលលេញ។ ដូច្នេះបញ្ហាប្រឈមចម្បងសម្រាប់ក្រុមហ៊ុនអគ្គិសនីគឺទិន្នន័យដែលដាច់ដោយឡែកពីគ្នា។ ឧទាហរណ៍ ការព្យករណ៍គ្រោះទឹកជំនន់គឺត្រូវទៅរកនៅប្រភពមួយ ខណៈការព្យាករណ៍អាកាសធាតុផ្សេងទៀតគឺត្រូវទៅរកនៅប្រភពផ្សេងមួយទៀត ដែលការងារនេះគឺច្រើនដំណាក់កាល។
ប៉ុន្តែ បច្ចុប្បន្នកម្មវិធី iTwin Platform និង ProjectWise របស់ Bentley បានដោះស្រាយបញ្ហានេះដោយបង្កើត “Digital Twin” ដែលជាផែនទីនិម្មិតរស់រវើកនៃបណ្តាញអគ្គិសនី ដែលបញ្ជូលទិន្នន័យវិស្វកម្មទាំងអស់ និងប្រតិបត្តិការការព្យាករណ៍គ្រប់យ៉ាងទៅក្នុងប្រព័ន្ធតែមួយ។
ប្រព័ន្ធជួយឱ្យអ្នកបញ្ជាប្រព័ន្ធមើលឃើញពីរបៀបដែលប្រព័ន្ធទាំងមូលដំណើរការក្រោមសម្ពាធជាបន្តបន្ទាប់ ជាជាងការពិនិត្យមើលតែលើបង្គោល ឬស្ថានីយនីមួយៗ។
លើសពីនេះ កម្មវិធីជំនាញរបស់ Bentley ពិសេសកម្មវិធី Power Line Systems ក៏ជួយឱ្យវិស្វករបង្កើតការពិសោធន៍មើលថា តើខ្យល់ព្យុះដែលកើតឡើងដដែលៗធ្វើឱ្យប៉ះពាល់ដល់ភាពរឹងមាំនៃរចនាសម្ព័ន្ធបង្គោលភ្លើងយ៉ាងដូចម្តេច។
ដោយឡែក កម្មវិធី OpenFlows FLOOD គឺជួយក្នុងការបង្កើតគំរូយ៉ាងជាក់លាក់អំពីហានិភ័យនៃការលិចលង់ស្ថានីយអគ្គិសនី ដើម្បីសាកល្បងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ មុនពេលទឹកឡើងខ្លាំង។
តាមរយៈការពិសោធន៍នូវសេណារីយ៉ូដែលត្រួតស៊ីគ្នានេះ (មានន័យថាតេស្ដេទាំងខ្យល់ព្យុះ និងទឹកជំនន់ក្នុងពេលតែមួយ) ក្រុមហ៊ុនអគ្គិសនីអាចដឹងថាត្រូវធ្វើបែបណាពេលបញ្ហាទាំង ២ កើតឡើងព្រមគ្នា។
វិធីសាស្ត្រនេះគឺដោះស្រាយបញ្ហាចំគោលដៅ ហើយធានាថាថវិកាគឺបានវិនិយោគចំកន្លែងដែលនឹងជួយទប់ស្កាត់ការដាច់ចរន្តអគ្គិសនីពេលមានគ្រោះធម្មជតិ។ ទាំងនេះគឺជួយផ្លាស់ប្តូរឧស្សាហកម្មអគ្គិសនីបានយ៉ាងមានទំនុកចិត្តខ្ពស់បំផុត។
- Video Advertisement -