រោងចក្រផលិតសំបកកង់រថយន្តមួយនៅខេត្តកំពង់ស្ពឺ អាចផលិតបានជាង ៦ម៉ឺនសំបក ក្នុងមួយខែ

បន្ទាប់ពីការត្រួតពិនិត្យអន្តរក្រសួងដឹកនាំដោយ CDC ក្រុមហ៊ុន Sundance Industries បានបង្ហាញពីកំណើតនៃការផលិត និងទំហំពាណិជ្ជកម្មដែលជំរុញដោយការនាំចេញ ដែលជាសញ្ញានៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកការកែច្នៃឧស្សាហកម្មធុនធ្ងន់…

គម្រោងវិនិយោគ ផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ កំពុងដំណើរការគម្រោងវិនិយោគផលិតសំបកកង់យានយន្ត ផ្គុំដំឡើងកង់រថយន្ត និងអាចមានសមត្ថភាពផលិតសំបកកង់រហូតបានជាង៦ម៉ឺនសំបកក្នុងមួយខែ។

នេះបើយោងតាមដំណើរចុះពិនិត្យរោងចក្រផ្ទាល់របស់គណៈកម្មការអន្តរក្រសួង ស្ថាប័ន ដែលដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។

គម្រោងវិនិយោគរោងចក្រ ផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត គឺវិនិយោគដោយក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD.។ក្រុមហ៊ុននេះ ទទួលបានគោលការណ៍វិនិយោគ ពី គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ និងបច្ចុប្បន្នកំពុងដំណើរការផលិតកម្ម ដោយចូលរួមបង្កើតការងារបានប្រមាណជាង១០០កន្លែង។

បច្ចុប្បន្នក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្ត (សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង) ដែលមានសមត្ថភាពផលិតប្រមាណ ៦២.៥០០សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។

សូមជម្រាបដែរថា ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. កំពុងអនុវត្តន៍គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣២កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលខែឧសភា ឆ្នាំ២០២០ កន្លងទៅ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធុរកិច្ចចិនចំនួន ២៥ស្ថាប័ន មកស្វែងយល់សក្តានុពល និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា

វិទ្យាស្ថាន CIIDS នៃទីក្រុងប៉េកាំង ក្រោមគំនិតផ្តួចផ្តើម […]

ក្រុមហ៊ុនសិង្ហបុរី Grab បង្ហាញបំណងកិច្ចសហប្រតិបត្តិការលើគោលនយោបាយយានយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Grab Holdings Inc. របស់ប្រទេសសិង្ហបុរី កាលថ្ង […]

ជប៉ុនប្តេជ្ញាជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមកបោះទុនវិនិយោគនៅកម្ពុជា

កិច្ចពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ […]

ក្រុមហ៊ុនកូរ៉េមានបំណងបោះទុនវិនិយោគលើរោងចក្រផលិតគ្រឿងសង្ហារិម និងកែច្នៃកសិផលនៅកម្ពុជា

ក្រុមហ៊ុនកូរ៉េធំៗមួយចំនួនរបស់កូរ៉េ បានបង្ហាញពីបំណងមកបោះ […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

ក្រុមហ៊ុន SCA បង្ហាញទិសដៅចង់ពង្រីកវិនិយោគក្នុងវិស័យព័ស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា

លោក Julien Bert នាយកប្រតិបត្តិដែលទើបតែងតាំងថ្មី ជួបជាមួ […]