ក្រុមហ៊ុនអន្តរជាតិល្បី ៤ ប្រកាសពង្រីកខ្លួនចូលផ្សារទំនើប ជីប ម៉ុង ២៧១ ដែលត្រៀមបើកឆាប់ៗនេះ

ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤ បានប្រកាសពង្រីកខ្លួនក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារដ៏ល្បីមកពីប្រទេសចិន Paradise Dynasty និងក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ពេញនិយមមកពីប្រទេសថៃ Jaspal។

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ «អនុស្សារណៈនៃការយោគយល់គ្នាពិតជាមានសារៈសំខាន់ខ្លាំងក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុន និងដៃគូសហការដើម្បីនាំយកផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា។ កិច្ចសហការនាពេលនេះក៏បង្ហាញពីការជឿជាក់ និងទំនុកចិត្តរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងដៃគូសហការផងដែរ»។

លោកជំទាវ លី សុខឆេងឲ្យដឹងបន្ថែមថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំង៤ ខាងលើនឹងបើកសាខាក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាលម៉ល ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្មហើយត្រៀមបើកសាកល្បងនៅពាក់កណ្តាលខែកញ្ញានេះដើម្បីស្វាមគន៍ដល់សាធារៈជនចូលទស្សនា ដើរកម្សាន្ត និងទិញទំនិញឥតដែនកំណត់។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹក ពិសេសស្ថិតក្នុងគម្រោងលំនៅឋាន ជីប ម៉ុង លែនម៉ាក ២៧១ មានអ្នករស់នៅចំណូលខ្ពស់ជាច្រើន។ លើសពីនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជា «ពិភពនៃម៉ាកល្បីៗលំដាប់អន្តរជាតិ» ដែលភាគច្រើនជាម៉ាកថ្មីផ្តល់ជូន ផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

លោក Edlan Chua ប្រធាន​នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Paradise Dynasty បានលើកឡើងថា៖ «បន្ទាប់ពីបានទស្សនា និងប្រតិបត្តិការផ្សារទំនើបលំដាប់ពិភពលោកជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍រួចមក យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងស្ងប់ស្ងែងចំពោះគម្រោងវិនិយោគដ៏ធំបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ យើងមានទំនុកចិត្តថា មណ្ឌលផ្សារទំនើបនេះនឹងក្លាយជានិមិត្តរូបថ្មីសម្រាប់ទីក្រុងភ្នំពេញ និងជាកន្លែងមានសក្តានុពលសម្រាប់ទីផ្សារលក់រាយ។ ក្រុមហ៊ុន Paradise Dynasty មានមោទកភាពក្នុងការក្លាយជាដៃគូសហការរបស់ មណ្ឌលផ្សារទំនើបដែលនឹងនាំបទពិសោធន៍ថ្មីៗទាក់ទាញសម្រាប់អតិថិជន»។

ក្នុងនោះ តំណាងនៃក្រុមហ៊ុន Jaspal ក៏បានលើកឡើងថា៖«ប្រទេសកម្ពុជាគឺជាទីផ្សារយុទ្ធសាស្រ្តដ៏សំខាន់មួយនៃការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Jaspal ហើយយើងមានទំនុកចិត្តលើភាពជាដៃគូជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែលថានឹងទទួលបានជោគជ័យ»។

ចំណែកតំណាងនៃក្រុមហ៊ុន Kohnan និង Samsung ក៏បានបង្ហាញនូវទំនុកចិត្តខ្ពស់ និងភាពជឿជាក់ ខ្លាំងចំពោះកិច្ចសហការនេះដែលនឹងជំរុញដល់ការរីកចម្រើនរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមទាក់ទងតាមរយៈ ០៦៦ ៩២២ ៨៨៨/០៨៥ ៩២២ ៨៨៨​/០៩៣ ៩២២ ៨៨៨ ឬ

អ៉ីម៉ែល retailleasing@chipmong.com

ហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]

ផ្សារទំនើប​ ខេ​ ម៉ល ​ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ  ។ ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ រូបភាពតំណាងផ្សារទំនើប ខេ​ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត​​និងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។​ […]

៥ ចំណុចដែលលោកអ្នកគួរ​ទិញផ្ទះនៅបុរី ប៉េង ហួត ដឹស្ដា មេរាហ្កាដិន

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ផ្ទះសម្រាប់រស់នៅ ក៏ដូចជាសម្រាប់ធ្វើអាជីវកម្ម​នៅគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុន​ដែលកំពុងសាងសង់យ៉ាងមមាញឹក និងមានសក្ដានុពលគួរឱ្យកត់សម្គាល់នោះគឺ គម្រោង ដឹស្ដា មេរាហ្កាដិន។ គម្រោង ដឹស្ដា មេរាហ្កាដិន មានចំណុចពិសេសៗជាច្រើន ដែលលោកអ្នកគួរតែពិចារណាក្នុងការជ្រើសរើសយកធ្វើជាលំនៅឋាន ឬធ្វើអាជីកម្មដូចខាងក្រោម៖ ១- ស្ថិតនៅលើផ្លូវសក្ដានុពលដែលតភ្ជាប់ទៅតំបន់សំខាន់នានា គម្រោងនេះស្ថិតនៅលើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលជាទីក្រុងរណបថ្មីមួយនៅកៀកនឹងចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះថ្មី តំបន់ចំការដូង តំបន់ទួលពង្រ ក្រុងតាខ្មៅ និងតំបន់កួរស្រូវជាដើម។ ទីតាំងនេះជាទីតាំងយុទ្ធសាស្រ្តមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។ ២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ ក្នុងចំណោមគម្រោងទាំងអស់របស់បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។ ៣- មានហេដ្ឋារចនាសម្ព័ន្ធ […]

ប្រូម៉ូសិនចូលឆ្នាំខ្មែររបស់បុរី ប៉េង ហួត ចំណេញអីចំណេញយ៉ាងនេះ!!

រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ បុរី ប៉េង ហួត តែងតែ​បង្កើតកម្មវិធីសប្បាយៗ រួមទាំងមានការតុបតែងរៀបចំលម្អនៅ​តាមខ្លោងទ្វារ និងខាងក្នុងបរិវេណបុរីផងដែរ។ បន្ថែមពីនេះ ដើម្បីចូលរួមអបអរសារទរក្នុងឱកាសឆ្នាំថ្មី​នេះ បុរី ប៉េង ហួត ក៏មានផ្ដល់ជូនឱកាសចំណេញដ៏ពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះក្នុងខែមេសានេះទៀតផង។​ តោះ មកដឹងទាំងអស់គ្នាថា បុរី ប៉េង ហួត នឹងផ្ដល់ជូនអ្វីខ្លះសម្រាប់អតិថិជន​ក្នុងឱកាសឆ្នាំថ្មីនេះ? សម្រាប់អតិថិជនដែលកក់ផ្ទះណាមួយនៅគ្រប់​គម្រោង បុរី ប៉េង ហួត នឹងទទួលបានឱកាសចំណេញដូចជា៖ ✨ទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ✨ទិញភ្លាម ចូលរស់នៅបានភ្លាមៗ ✨ការបោះអង្គញ់នាំសំណាង ដែលទទួលបានរង្វាន់ជាច្រើនដូចជា៖​ សេវាគ្រប់គ្រងបុរីរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ ប័ណ្ណទឹកប្រាក់សម្រាប់ទិញគ្រឿងសង្ហារិម ប័ណ្ណទឹកប្រាក់សម្រាប់ប្រារព្ធកម្មវិធីនៅ ភីអេច ហ្រ្គេនហល នាឡិកា Apple Watch Series 9 ឬ Airport Pro Series 2។​ សូមទស្សនាវីដេអូនៅទីនេះ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសារនេះតែ ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! អតិថិជនទាំងអស់ក៏អាច​ទស្សនាផ្ទះគំរូប្រភេទថ្មី​ផ្ទាល់បាន […]

ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក

ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន ​បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។ ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប […]

ទិដ្ឋភាពនៃការបើកលក់ជាផ្លូវការគម្រោងថ្មី របស់បុរី ប៉េង ហួត

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះក្រុមហ៊ុន​បុរី ប៉េង ហួត បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី​ឈ្មោះថា ដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយពីអតិថិជនទាំងថ្មី ទាំងចាស់។ ការបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយបានចូលមកសាកសួរព័ត៌មាន ក៏ដូចជាមកមើលម៉ូដផ្ទះថ្មីសន្លាងចុងក្រោយបង្អាស់របស់បុរី ប៉េង ហួត និងចូលទស្សនាផ្ទះគំរូដ៏ស្រស់ស្អាត គួរឱ្យចង់រស់នៅ។ កម្មវិធីបើកលក់ជាផ្លូវការនេះមានរយៈពេល២ថ្ងៃ គឺជាឱកាសដ៏ចំណេញមិនធ្លាប់មានសម្រាប់ដើមឆ្នាំថ្មីនេះ ដោយអតិថិជនដែល​កក់ក្នុងថ្ងៃកម្មវិធីនឹងទទួលបានការផ្ដល់ជូនដូចជា៖ ទិញផ្ទះទទួលបានខុនដូ ១យូនីតភ្លាមៗ ទទួលបានឡានអាគុយដ៏ទំនើបសេរ៊ីចុងក្រោយគេភ្លាមៗ ផ្តល់ជូនប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះរហូតដល់ US$ ៥,០០០ ព្រមទាំងការបង្វិលកងសំណាងជាមួយកាដូបន្ថែមផ្សេងៗ។ លើសពីនេះទៀតនោះអតិថិជនអាចមានឱកាសទស្សនាផ្ទះគំរូថ្មីក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ផ្ទាល់តែម្ដង ការកម្សាន្តជាមួយសកម្មភាពផ្សេងៗ ការថតរូបស្អាតៗ និងកាដូជាច្រើនផ្សេងទៀត។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចចូលរួមកម្មវិធីដោយសេរី​នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងមុខផ្ទះគំរូថ្មីរបស់បុរី ប៉េង ហួត នៅផ្លូវអេកូ ខូលិកសិន […]