GDP វៀតណាមកើន ៥,៦% នៅឆមាសទី ១ ឆ្នាំនេះ ខណៈវិស័យឧស្សាហកម្ម និងសំណង់ជាកត្តាជំរុញចំបង

កំណើនសេដ្ឋកិច្ចវៀតណាមសម្រាប់ឆមាសទី១ នៃឆ្នាំ២០២១ កើនឡើងដល់ទៅ ៥,៦៤% ដែលជាការស្ទុះឡើងជាង ៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះកំណើនវិស័យឧស្សាហកម្ម និងសំណង់ គឺកត្តាជំរុញដ៏ចម្បង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua

យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម កាលពី ២៩ ខែមិថុនា កំណើននេះត្រូវបានជំរុញដោយវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្ម និងវិស័យសំណង់ដែលបានកើនឡើង ៨,៣៦% វិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្ទុះដល់ ៣,៨២% និងវិស័យសេវាកម្មដែលមានកំណើន ៣,៩៦% ។

វិស័យទាំងបីនេះ ក៏បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជារួម ដល់ទៅ ៥៩,០៥% ៨,១៧% និង ៣២,៧៨% រៀងៗគ្នា។

ការិយាល័យនេះបានបន្តទៀតថា កំណើននេះគឺដោយសារតែរដ្ឋាភិបាល អ្នកវិនិយោគ ម្ចាស់អាជីវកម្ម និងប្រជាជនទូទៅ បានជួយគ្នាគ្រប់គ្រងវិបត្តិកូវីដ-១៩ ដើរតាមគោលដៅរបស់ខ្លួន និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា GDP វៀតណាម កាលពីឆ្នាំ ២០២០ កើនឡើងត្រឹមតែ ២,៩១% ប៉ុណ្ណោះ ដោយសារវិបត្តិកូវីដ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ទោះយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីខែមេសា បានព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦.៥% នៅឆ្នាំ ២០២១ ខ្ពស់ជាងកំណើនមធ្យមរបស់ពិភពលោកដែលមានត្រឹមតែ ៦% ប៉ុណ្ណោះ។ ហើយសេដ្ឋកិច្ចប្រទេសនេះនឹងកើន ៧,២% នៅឆ្នាំ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]