ប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធនៅតាមបណ្តោយគម្រោងហ្វូណនតេជោ ទទួលរងផលប៉ះពាល់

ការវាយតម្លៃបឋមកំណត់អត្តសញ្ញាណដីស្រែចម្ការជិត ៤០.០០០ ហិកតាដែលរងផលប៉ះពាល់ ខណៈដែលភាគីពាក់ព័ន្ធសម្របសម្រួលដើម្បីធានាបាននូវការធ្វើសមាហរណកម្មធនធានទឹកដោយរលូន

ប្រព័ន្ធធារាសាស្ត្រចំនួន ២៨ ប្រព័ន្ធ ដែលមានទំហំផ្ទៃដីសរុប ៣៩ ៦៧៨ហិកតា នៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលបានទទួលរងផលប៉ះពាល់ពីគម្រោង។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំពិភាក្សានេះ ក៏មានចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនហ្វូណនតេជោ អ៊ីនឡេន វ័រធវេយ អេន ឡូជីស្ទីក ឯ.ក និងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។

កិច្ចប្រជុំខាងលើ បានឱ្យដឹងថា លទ្ធផលនៃការសិក្សាបឋមរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានឃើញថា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៨ ប្រព័ន្ធ ដែលគ្របដណ្ដប់លើផ្ទៃដីស្រោចស្រពសរុប ៣៩ ៦៧៨ហិកតា នៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោទទួលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ ក៏មានផលប៉ះពាល់ដល់ប្រភពទឹក និងប្រព័ន្ធដោះទឹកជំនន់ធម្មជាតិសំខាន់ៗដែលមានទំនាក់ទំនងជាមួយគម្រោងដែរ គឺ ផ្លូវទឹកធម្មជាតិតូចធំចំនួន ២២កន្លែង ស្ទឹងព្រែកត្នោត និងព្រែកនាំដីល្បាប់ចំនួន ៩៩ព្រែក។

សូមជម្រាបដែរថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោមានប្រវែង ១៧២,៦ គីឡូម៉ែត្រ បែងចែកជាពីរកំណាត់។  កំណាត់ទី១ ចម្ងាយ ២១ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយកំណាត់ទី ២ ដែលមានចម្ងាយ ១៥១,៦ គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ “កំណាត់ទី​​ ២” បានបើកការដ្ឋានសាងសង់ជាផ្លូវការ

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី​​ ២” ប […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស […]