កម្ពុជា-ចិន ចុះព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងជំរុញការសាងសង់ផ្នែកទី ២ ដើម្បីបង្កើតច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់មួយដែលតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ

ក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និងធនាគារ China Exim Bank បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារអាម៉េរិក កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដំណើរការគម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាព និងជាសក្ខីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជា-ចិន ធនាគារ China Exim Bank និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការលើគម្រោងប្រវត្តិសាស្ត្រនេះ។ ឯកឧត្តម បញ្ជាក់បន្តថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជា «តួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា (Game Changer)» ដែលមិនត្រឹមតែកាត់បន្ថយថ្លៃដើមដឹកជញ្ជូនតាមផ្លូវទន្លេទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវ «របៀងសេដ្ឋកិច្ចថ្មី» ដ៏មានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម ភស្តុភារកម្ម កសិកម្ម និងទេសចរណ៍នៅតាមបណ្តោយផ្លូវទឹកនេះនាពេលអនាគត។

សូមជម្រាបជូនថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ​ហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីទន្លេទៅកាន់សមុទ្រ។ សម្រាប់កំណាត់ទី២ នេះ មានប្រវែងសរុប ១៥១,៦ គីឡូម៉ែត្រ ដោយចាប់ផ្តើមតភ្ជាប់ពីព្រែកពោធិ៍ នៃទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រហូតដល់ឆ្នេរសមុទ្រនៃខេត្តកែប។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការកាត់បន្ថយថ្លៃដឹកជញ្ជូន និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ “កំណាត់ទី​​ ២” បានបើកការដ្ឋានសាងសង់ជាផ្លូវការ

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី​​ ២” ប […]

ប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធនៅតាមបណ្តោយគម្រោងហ្វូណនតេជោ ទទួលរងផលប៉ះពាល់

ការវាយតម្លៃបឋមកំណត់អត្តសញ្ញាណដីស្រែចម្ការជិត ៤០.០០០ ហិក […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស […]