រដ្ឋដកហូតដីខុស​ច្បាប់ជាង​ ៤៧០​ ហិកតានៅមណ្ឌលគិរី ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនចិន ២ កាន់កាប់វិញ

រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលប្រជាជនកាន់​កាប់​ខុស​ច្បាប់ទំហំសរុបប្រមាណ ​៤៧២ ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ជូនទៅម្ចាស់ដើមវិញ ដែលជា​​ក្រុមហ៊ុន​ឯកជនចិនចំនួន ២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង ។

សេចក្ដីសម្រេចនេះធ្វើឡើងក្រោយ រដ្ឋបាលខេត្តនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដីផ្ទាល់ កាលពីថ្ងៃទី ២២ ខែមីនា កន្លងមកនេះ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោយចុះពិនិត្យទីតាំងជាច្រើនលើក ក្រុមការងារបានរកឃើញថា មានដីធ្លីមួយចំនួនគឺគ្រប់គ្រងដោយខុសច្បាប់ពិតមែន ប៉ុន្តែ ដីខ្លះទៀតជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រឹមត្រូវ។

ដូច្នេះ រដ្ឋបាលខេត្តបានចាត់ចែងរួចរាល់ហើយថា ដីកន្លែងណាខ្លះជារបស់ក្រុមហ៊ុន និងដីកន្លែងណាខ្លះដែលរដ្ឋបាលនឹងកាត់ជ្វៀលជូនប្រជាជនមូលដ្ឋានដែលកាន់កាប់ត្រឹមត្រូវ។

ក្រៅពីប្រគល់ដីជូនក្រុមហ៊ុនទាំង ២ វិញ រដ្ឋបាលខេត្ត ក៏បាន​ណែនាំឱ្យ​ក្រុមហ៊ុនថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ការ​កាយប្រឡាយ​ក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី ៤៧២ ហិកតា លើក​ស្លាកប៉ាណូផ្សព្វផ្សាយពីព្រំ​ដី ដក​បង្គោល​ចាស់​ដាំ​បង្គោលថ្មី ​ទទួលខុសត្រូវ​ និង​ធ្វើ​ស្វ័យ​ការពារ​លើ​ផ្ទៃដីរបស់​ខ្លួន​ផងដែរ ពោលគឺដើម្បីជៀសវាង​មាន​បញ្ហា​នានាពេល​ខាង​មុខ។

គួរបញ្ជាក់ផងដែរថា បញ្ហាដីនេះ មិនមែនជារឿងថ្មីនោះទេ បញ្ហានេះកើតឡើងមួយរយៈធំមកហើយ ដោយមានអ្នកចូលទៅកាន់កាប់ចម្ការស្រល់របស់ក្រុមហ៊ុនទាំង២ ដោយខុសច្បាប់។

ជាការឆ្លើយតប រដ្ឋក៏បានចេញដីកាដកហូតលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែរឿងរ៉ាវគឺទើបតែបញ្ចប់ ក្រោយមានការចុះពិនិត្យជាក់ស្ដែង និងមានការព្រមព្រៀងពីគ្រប់ភាគី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]