មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវត្តន៍លើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធលំហសមុទ្រ ដោយបានបញ្ចប់ដោយជោគជ័យនូវការវាយតម្លៃបែបឌីជីថលដំបូងគេបង្អស់ លើសំណង់ផែទឹកជ្រៅ Holyhead (Holyhead Deepwater Jetty) នៅភាគខាងជើងនៃ North Wales នៃចក្រភពអង់គ្លេសដោយប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Bentley Systems។

ផែចាស់នេះហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងការគាំទ្រដល់នាវាទេសចរណ៍កម្សាន្ត និងបានរួមចំណែកជាង ៤,៧៥ លានផោន (GBP) ប្រចាំឆ្នាំដល់សេដ្ឋកិច្ចក្នុងតំបន់។ ប៉ុន្តែ ផែនេះបច្ចុប្បន្នគឺត្រូវការការត្រួតពិនិត្យយ៉ាងលម្អិតលើសសរគ្រឹះចំនួន ៤០០ ដើម និងធ្នឹមប្រវែង ៥ គីឡូម៉ែត្រ។

ដោយសារត្រូវប្រឈមមុខនឹងបញ្ហាលំបាកនៃរបបទឹកជោរនាច និងហានិភ័យអាកាសធាតុ ក្រុមការងារបានងាកមកប្រើប្រាស់កម្មវិធី iTwin Capture និង iTwin Experience របស់ Bentley ដើម្បីអនុវត្តការត្រួតពិនិត្យពីចម្ងាយទាំងស្រុងជាលើកដំបូងរបស់ក្រុមហ៊ុន។

ដំណើរការការងារឌីជីថលបានចាប់ផ្តើមជាមួយនឹងការស្ទង់មតិដោយប្រើដ្រូន (Drone) ដែលបានថតរូបភាពកម្រិតច្បាស់ខ្ពស់ចំនួន ៣៥,០០០ សន្លឹក ក្នុងរយៈពេលបីថ្ងៃ។ ក្រុមហ៊ុន Haskoning បានប្រើប្រាស់កម្មវិធី iTwin Capture Modeler ដើម្បីដំណើរការរូបភាពទាំងនេះទៅជាគំរូសំណាញ់ 3D (3D mesh model) កម្រិតច្បាស់ខ្ពស់ និងមានភាពជាក់លាក់ដោយស្វ័យប្រវត្តិ។

បន្ទាប់មក គំរូនេះត្រូវបានបង្ហោះទៅក្នុង iTwin Experience ដែលជាប្រព័ន្ធបែប Cloud-based platform ដែលបង្ហាញទិន្នន័យជាទម្រង់រូបភាព និងជួយឱ្យឱ្យវិស្វករអាចចូលពិនិត្យមើលបែបនិម្មិតបាន ២៤ ម៉ោងលើ ២៤ ម៉ោង។

មុខងារនេះក៏ជួយឱ្យក្រុមការងារអាចពង្រីក  ឬZoomមើលតំបន់ជាក់លាក់ណាមួយ ឬទាញយកប្រភពរូបភាពដើម និងកត់ត្រាទុកនូវចំណុចខ្វះខាតដោយផ្ទាល់ទៅក្នុងប្រព័ន្ធផងដែរ ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ឬធ្វើដំណើរទៅពិនិត្យផ្ទាល់តាមទូកដែលពោរពេញដោយគ្រោះថ្នាក់នោះឡើយ។

ដោយប្រើប្រាស់ Reality Modeling និង Digital Twin របស់ Bentley ក្រុមហ៊ុន Haskoning បានសម្រេចនូវគម្រោងមួយដែលមានភាពឆ្លាតវៃ មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

ដំណោះស្រាយឌីជីថលនេះ បានបង្រួមរយៈពេលនៃការត្រួតពិនិត្យពី 5 សប្តាហ៍មកត្រឹមតែ 2សប្តាហ៍ប៉ុណ្ណោះ និងកាត់បន្ថយកម្លាំងពលកម្មដែលត្រូវការនៅនឹងកន្លែងមកត្រឹមតែវិស្វករម្នាក់ និងវិស្វករទើបបញ្ចប់ការសិក្សាម្នាក់។

ការកាត់បន្ថយនេះជួយឱ្យគម្រោងសន្សំសំចៃពេលវេលា ៦០% ព្រមទាំងកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងប្រតិបត្តិការយ៉ាងច្រើនសន្ធឹកសន្ធាប់។

លើសពីនេះទៅទៀត ការលុបបំបាត់ការធ្វើដំណើរផ្ទាល់ និងការជួលទូក បានកាត់បន្ថយការភាយឧស្ម័នកាបូនប្រមាណពី ៦០% ទៅ ៧៥% និងបានលុបបំបាត់ហានិភ័យសុវត្ថិភាពដល់កម្មករ។

ស្វែងយល់បន្ថែមអំពីរបៀបដែល iTwin Capture អាចបង្កើនល្បឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អ្នក ❯

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]