អ្វីទៅជា vegetation management? ជួយដោះស្រាយបញ្ហាចរន្តអគ្គិសនីដូចម្ដេច?

ក្រុមហ៊ុន Bentley ថ្មីៗនេះបានបង្ហើបពីបច្ចេកវិទ្យាថ្មីក្នុងការពង្រឹងការងារ vegetation management ក្នុងគោលបំណងគឺដើម្បីការពារការដាច់ចរន្តអគ្គិសនី និងភ្លើងឆេះព្រៃ។

ការគ្រប់គ្រង vegetation management គឺជាការថែទាំ និងកាត់តម្រឹមដើមឈើនិងវល្លិ ដែលដុះច្រើនជ្រុលជុំវិញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាបណ្តាញអគ្គិសនី បំពង់បង្ហូរប្រេង ផ្លូវដែក និងដងផ្លូវជាដើម។

គោលដៅសំខាន់ៗនៃការងារនេះរួមមាន ការការពារការដាច់ចរន្តអគ្គិសនីដែលបណ្ដាលមកពីមែកឈើធំៗ ការកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃដែលបណ្ដាលមកពីដើមឈើប៉ះនឹងខ្សែតង់ស្យុងខ្ពស់នៃពេលថ្ងៃក្ដៅខ្លាំង និងការធានាសុវត្ថិភាពសាធារណៈជាដើម។

អ្នកជំនាញបានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យបែបធម្មតាពីមុន គឺមិនគ្រប់គ្រាន់ទៀតទេ ព្រោះថាសីតុណ្ហភាពខ្ពស់ និងខ្យល់អាចបណ្តាលឱ្យខ្សែបណ្តាញអគ្គិសនីយោលចុះក្រោម និងប្តូរទីតាំង ដែលបង្កជាហានិភ័យបែបភ្លាមៗ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន Bentley Systems បានណែនាំឱ្យប្រើកម្មវិធីដូចជា PLS-CADD, PLS-GRID និងបច្ចេកវិទ្យា LiDAR ។

តាមរយៈការរួមបញ្ចូលទិន្នន័យ LiDAR ជាមួយនឹងឧបករណ៍គំរូកម្រិតខ្ពស់ទាំងនេះ ក្រុមហ៊ុនអាចចាប់យកប្លង់នៃប្រព័ន្ធចរន្តអគ្គិសនីជាក់ស្ដែង ហើយបង្កើតជាសេណារីយ៉ូហានិភ័យនានា ខណៈក៏ជួយផ្ដល់ជាយោបល់ថាត្រូវពង្រឹងភាពធន់ដូចម្ដេច និងរៀបចំដើមឈើតាមផ្លូវយ៉ាងណា។

កិច្ចការនេះជួយឱ្យក្រុមវិស្វកម្ម អាចកំណត់អត្តសញ្ញាណការបញ្ហាដើមឈើដែលជាហានិភ័យបានយ៉ាងត្រឹមត្រូវ និងដោះស្រាយបញ្ហាបានទាន់ពេល ដោយមិនចាំបាច់ចុះទៅមើលនៅទីតាំងជាក់ស្ដែងញឺកញាប់ទេ។

លើសពីនេះ ជំនួសឱ្យការកាប់ឆ្ការទ្រង់ទ្រាយធំដែលមានតម្លៃថ្លៃ និងគ្មានប្រសិទ្ធភាព កម្មវិធីនេះជួយឱ្យក្រុមហ៊ុនទទួលខុសត្រូវចាំបាច់ត្រូវកាត់មែកឈើត្រង់កន្លែងដែលមានហានិភ័យពិតប្រាកដប៉ុណ្ណោះ។

ចំណុចនេះគឺជួយកាត់បន្ថយការចំណាយ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកែលម្អសុវត្ថិភាពបណ្តាញអគ្គិសនី និងការអនុលោមតាមច្បាប់រួម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

APD Global ធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនីនៅក្រុង Perth ឡើងវិញដោយប្រើកម្មវិធីទាំងនេះ…

ក្រុមហ៊ុន APD Global កំពុងធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនី […]

តើមានអ្វីថ្មីនៅក្នុងកម្មវិធី OpenUtilities Substation+ ថ្មី?

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ OpenUtil […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

វិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D

ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេ […]

ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ

Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីក […]