IMF នឹងចាក់លុយ២៤០លានដុល្លារ ចូលសេដ្ឋកិច្ចកម្ពុជា ដោយមិនបាច់សងវិញសូម្បីតែ ១សេន

ស្ថាប័នរូបីយវត្ថុអន្តរជាតិ IMF បានសម្រេចផ្តល់ជំនួយឥតសំណង ២៤០លានដុល្លារ ដល់កម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងលក្ខខណ្ឌដោយមិនតម្រូវឱ្យកម្ពុជាសងវិញនោះទេ។ នេះបើតាមប្រកាសព័ត៌មានរបស់អង្គការអុកស្វាម( OXFAM)។

IMF កាលពីដើមខែសីហា បានអនុម័តថវិកាសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចពិភពលោកសរុប ៦៥០ពាន់លានដុល្លារ ពីគណនីមូលនិធិពិសេស ឬ Special Drawing Rights (SDRs) ដែលជាថវិកាធំបំផុតមិនធ្លាប់អនុម័តក្នុងប្រវត្តិសាស្រ្ត។

កម្មវិធី SDR នេះនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ដោយកម្ពុជានឹងទទួលបាន ២៤០លានដុល្លារ ពីកញ្ចប់ទឹកប្រាក់ទាំងមូល។

នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម(Oxfam) លោកស្រី លីម សូលីន មានប្រសាសន៍ថា កញ្ចប់ជំនួយនេះ គឺផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញរួចផុតពីជំងឺរាតត្បាត។

យោងតាមរបាយការណ៍ ILO បច្ចុប្បន្ន វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធ តំណាងឱ្ យ៨៧,៥% នៃសេដ្ឋកិច្ចកម្ពុជា ហើយកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបរ ក្នុងអំឡុងកូវីដនេះ។

ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយបែងចែកជាជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]