អន្តរក្រសួងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជា

អន្តរក្រសួងជំរុញកិច្ចសហការបុរេសកម្មរវាងស្ថាប័នរដ្ឋាភិបាល ដើម្បីប្រែក្លាយបញ្ហាប្រឈមនៃការវិនិយោគទៅជាឱកាសយុទ្ធសាស្ត្រ

អន្តរក្រសួងបានបើកកិច្ចពិភាក្សាគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែរស់រវើកថែមទៀត។​ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានឱ្យដឹងថា វេទិកានេះបានគូសរំលេចជាថ្មីពីសារសំខាន់នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ ដោយទទួលស្តាប់នូវបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវដំណោះស្រាយជាក់ស្តែងឱ្យបានទាន់ពេលផងដែរ។

ឯកឧត្តម ក៏បានស្នើឱ្យគ្រប់ផ្នែកអន្តរក្រសួងពាក់ព័ន្ធទាំងអស់ឱ្យបន្តរក្សាស្មារតីសហការយ៉ាងស្អិតរមួត និងបុរេសកម្មបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព សំដៅជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែងខ្ពស់ក្នុងតំបន់។

ជាការកត់សម្គាល់ កិច្ចប្រជុំខាងលើបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈយុទ្ធសាស្ត្រចំនួនពីរដើម្បីដោះស្រាយបញ្ហាវិស័យឯកជន រួមមាន៖ ១. ខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និង ២.ការពន្លឿនការរៀបចំសៀវភៅណែនាំស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិ (SOP) នៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF ដែលគ្រោងនឹងសម្រេចឱ្យបានរួចរាល់ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។ ឯកសារ SOP នេះ នឹងក្លាយជាត្រីវិស័យតម្រង់ទិសការធ្វើការងាររួមគ្នារវាងរដ្ឋ និងវិស័យឯកជនឱ្យកាន់តែមានតម្លាភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តភូមិភាគឦសានទទួលបានសំណើវិនិយោគចំនួន ៧២គម្រោង ក្នុងតម្លៃទុន ២,៦៥ ប៊ីលានដុល្លារ

ក្រោមកម្មវិធីវិនិយោគពិសេសឆ្នាំ ២០២៥-២០២៨ ខេត្តមណ្ឌលគីរី […]

រដ្ឋ និងវិស័យឯកជនរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្មយានយន្តដែលមានសមត្ថភាពខ្ពស់

រាជរដ្ឋាភិបាល និងវិស័យឯកជន ប្តេជ្ញារួមគ្នាប្រែក្លាយកម្ព […]

រោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត មានសមត្ថភាពផលិតរហូត ២លានតោនក្នុងមួយឆ្នាំ

រោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ […]

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]