តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្នុងតម្លៃទុនជាង ៥៦៧លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្នុងតម្លៃទុនជាង ៥៦៧លានដុល្លារ

ក្នុងអំឡុងពេលជាង២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង នេះ ទទួលបានការវិនិយោគចំនួន ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារអាមេរិក។ នេះបើតាមដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់នេះ ដែលដឹកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៦។

តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង (ស្ថិតក្នុងភូមិអូរជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) និងសកម្មភាពវិនិយោគនៃចង្កោមឧស្សាហកម្មផលិតគ្រឿងសង្ហារិមនៅក្នុងតំបន់នេះ។តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈទស្សនកិច្ចនោះ បានឱ្យដឹងថា ក្នុងអំឡុងពេលជាង២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសនេះបានធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណ៤៥% នៃផ្ទៃដីសរុបដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មករ។ តំបន់សេដ្ឋកិច្ចពិសេសនេះដែរ ក៏ទទួលបានការវិនិយោគចំនួន ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារអាម៉េរិក ក្នុងនោះ គំរោងចំនួន ៤១ កំពុងសាងសង់ និងគម្រោងចំនួន ៣៥ ទៀតបាននិងកំពុងដំណើរការសកម្មភាពរបស់ខ្លួនដែលបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥.០០០ នាក់ ហើយកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៣.០០០នាក់ទៀតផងដែរ។

សកម្មភាពវិនិយោគទាំងនេះបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ (មិនក្រោម៣៥០ដុល្លារក្នុងមួយខែ) ជូនពល​រដ្ឋក្នុងមូលដ្ឋាន និងពលរដ្ឋខេត្តឆ្ងាយៗផងដែរ។ រដ្ឋាភិបាលចាត់ទុកថា ការរីកចម្រើនលូតលាស់នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ជាការបង្ហាញពីជំនឿទុកចិត្តលើរដ្ឋាភិបាល និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធុរកិច្ចចិនចំនួន ២៥ស្ថាប័ន មកស្វែងយល់សក្តានុពល និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា

វិទ្យាស្ថាន CIIDS នៃទីក្រុងប៉េកាំង ក្រោមគំនិតផ្តួចផ្តើម […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក់ល្បីមួយនៅកម្ពុជា​ នឹងបើកដំណើរការក្នុងឆ្នាំ២០២៦នេះ

រោងចក្រដែលទើបសាងសង់រួចថ្មីនេះបានចាប់ផ្តើមប្រតិបត្តិការប […]