NBC៖ វិស័យសំណង់ និងអចលនទ្រព្យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២២នេះ

វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងចូលរួមចំណែក​ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃធ​នាគារជាតិនៃកម្ពុជា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធ​នាគារជាតិនៃកម្ពុជា បានលើកឡើថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជុំបូកសរុបការងារ​របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ឯកឧត្តម ជា ចាន់តូ  ថ្លែងថា៖ “សកម្មភាព​សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹង​ដោ​យសុទិដ្ឋិនិយម​ថា​ បន្ត​ងើបឡើងប្រមាណ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញ​នៃវិស័យកម្មន្តសាល កំណើនវិស័យ​សំណង់និង​អចលនទ្រព្យ និងកសិកម្ម​ ជាមួយនឹងការងើបឡើងសន្សឹមៗនៃ​វិស័យ​ទេសចរណ៍”។

ទោះជាយ៉ាងណា ឯកឧត្តម ជា ចាន់តូ គូសបញ្ជាក់ថា សេដ្ឋកិច្ច​កម្ពុជា​ ក៏​អាច​ប្រឈម​​​នឹង​ភាព​មិន​ប្រា​កដ​ប្រជា​មួយ​ចំនួន​ ដូចជា៖ ហានិភ័យនៃ​ការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​​សហភាព​អឺរ៉ុប ដែលអាច​​ប៉ះពាល់​​ដល់​ការ​នាំ​ចេញ​ និងការថមថយកំណើន​សេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការ​ងើបឡើង​វិញនៃវិស័យ​ទេសចរណ៍​ និងអចលនទ្រព្យ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]