សំណង់អគារទំនើបក្នុងមាត្រដ្ឋានថ្មី៖ វិស្វករមួយរូបកំពុងអនុវត្តការងារសាងសង់ក្នុងវិមាត្រទីបួនជាមួយនឹង ‘Godzilla Mode’
ដោយ Sean O’Neillលោក James Bowles ជាមនុស្សមួយរូបដែលចូលចិត្តការងារសាងសង់។ កាលនៅពីក្មេង គាត់បានចំណាយពេលជាច្រើនម៉ោងជាមួយល្បែងរៀបផ្ទះ Lego ដោយគាត់បានផ្គុំបង្កើតជាទីក្រុងតូចៗដោយបំណែកឥដ្ឋ Lego។ នៅវ័យជំទង់ គាត់បានចាប់អារម្មណ៍ជាមួយអគារខ្ពស់ៗ ពោលគឺការងាររចនាប្លង់វិស្វកម្ម និងទំហំការងារដែលធំ។ វាមិនគ្រាន់តែជាកម្ពស់អគារដែលធ្វើឱ្យគាត់ចាប់អារម្មណ៍នោះទេ ប៉ុន្តែជាការជំនះឧបសគ្គនៃស្ថិរភាពគ្រឿងបង្គុំអគារ។ សព្វថ្ងៃនេះលោក Bowles ទទួលបានការកោតសរសើរពីការចូលរួមយ៉ាងសកម្មសម្រាប់គម្រោងអគារខ្ពស់ៗ តាមរយៈការធ្វើបដិវត្តផែនការសំណង់ជាមួយនឹងគំរូ 4D ដែលភ្ជាប់ពេលវេលា និងលំហ ទៅនិងឌីជីថលភ្លោះ។ ការងាររបស់គាត់ជាស្ពានភ្ជាប់គំនិតប្រកបដោយចក្ខុវិស័យរបស់ស្ថាបត្យករជាមួយនឹងជំនាញអនុវត្តជាក់ស្តែងរបស់អ្នកសាងសង់ ដោយធានាបានថារាល់គ្រឿងបង្គុំស្មុគស្មាញនឹងមិនមានរឿងភ្ញាក់ផ្អើលដែលយើងមិនចង់ជួបនោះទេ។ ឥឡូវនេះនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោក Bowles កំពុងជួយនាំយកនូវមហិច្ឆតាស្ថាបត្យកម្មដែលធ្វើឱ្យគាត់ចាប់អារម្មណ៏ជាលើកដំបូង ពោលគឺអគារខ្ពស់ជាងគេដែលពិភពលោកមិនធ្លាប់បានឃើញ។ ចំណង់ចំណូលជាមួយការងារសំណង់ លោក Bowles បានបន្តបំណងប្រាថ្នារបស់គាត់នៅសាកលវិទ្យាល័យ Sheffield ដោយចុះឈ្មោះចូលរៀនក្នុងកម្មវិធីសញ្ញាបត្រពីរក្នុងពេលតែមួយដែលជាកម្មវិធីសិក្សាដ៏កម្ររបស់ចក្រភពអង់គ្លេសក្នុងផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម។ វគ្គសិក្សាទាមទារតុល្យភាពនៃការដោះស្រាយបញ្ហាគ្រឿងបង្គុំនៅពេលថ្ងៃ និងការងាររចនាប្លង់ប្រកបដោយភាពច្នៃប្រឌិតនៅពេលយប់ ដោយផ្តល់ឱ្យគាត់នូវមូលដ្ឋានគ្រឹះក្នុងមុខវិជ្ជាទាំងពីរ។ គាត់បានចូលបម្រើការងារនៅក្រុមហ៊ុន BAM Construction ក្នុងឆ្នាំ 1999 ជាកន្លែងដែលគាត់ចាប់ផ្តើមការងារជាអ្នករចនាប្លង់។ លោកបានរំឭកថា៖ «វាជាបរិយាកាសការងារបែបបុរាណ ដោយវិស្វករនីមួយៗអង្គុយយ៉ាងស្ងៀមស្ងាត់ធ្វើការដោយឧស្សាហ៍ព្យាយាម»។ វាល្អម្យ៉ាងដែរសម្រាប់គាត់ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅថ្ងៃដែលគាត់ត្រូវបានគេយកទៅធ្វើការនៅក្នុងការដ្ឋានសាងសង់។ […]
របាយការណ៍ផលប៉ះពាល់ឆ្នាំ 2024៖ Bentley Systems បង្ហាញវិធីសង្រ្គោះពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមាននិរន្តរភាព
ដោយ Kathleen Moore ថ្មីៗនេះមានព័ត៌មានមួយផ្សព្វផ្សាយថា សិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុក Pakpattan ភាគខាងកើតប្រទេសប៉ាគីស្ថានបានប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយ ដែលប្រភពទឹកដែលគេបរិភោគចេញពីធុងស្តុក គឺពោរពេញដោយការបំពុលតាមរយៈក្បាលរូប៊ីណេដែលគេប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធឈានមុខបានផ្តល់ដំណោះស្រាយមួយ តាមរយៈកម្មវិធី STEM Grant បានផ្តល់មូលនិធិដល់គម្រោងអប់រំដែលជ្រើសរើសដោយបុគ្គលិក Bentley បានជួយដល់សាលាក្នុងការសាងសង់បន្ទប់ចម្រោះទឹកជាមួយនឹងម៉ាស៊ីនបូមទឹកថ្មី ដែលមានធុងស្តុកទឹកចំណុះ 500 ហ្គាឡុង និងម៉ាស៊ីនទឹកត្រជាក់ធំពីរផងដែរ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កង្ហាក្នុងបន្ទប់រៀនដើម្បីឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់សិស្សប្រមាណ 400នាក់។ សាលារៀនក្នុងប្រទេសប៉ាគីស្ថាន គឺជាសាលារៀនមួយស្ថិតក្នុងចំណោមអ្នកទទួលជំនួយចំនួន 240 នៅទូទាំងពិភពលោកដែលបានចែករំលែកចេញពីកញ្ចប់ថវិកា 800,000 ដុល្លារ ដែលជាជំនួយបរិច្ចាគដោយបុគ្គលិក Bentley តាមរយៈកម្មវិធី STEM Grant កាលពីឆ្នាំមុន។ មូលនិធិគាំទ្រគម្រោងនេះមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ Bentley នៅក្នុងឌីជីថលភ្លោះ និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងនៃបេសកកម្មរបស់ Bentley ក្រោមប្រធានបទ៖ ជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរសម្រាប់គ្រប់ៗគ្នា។ កាលពីថ្ងៃអង្គារ ទី២២ ខែមសា ដែលជាថ្ងៃទិវាភពផែនដី ក្រុមហ៊ុន […]
ចិនពង្រីកអាកាសយានដ្ឋានក្វាងទុងធំបំផុតមិនធ្លាប់មានក្នុងវិស័យអាកាសចរណ៍ស៊ីវិល
ករណីសិក្សា ដោយប្រើប្រាស់ iTwin® និង SYNCHRO™ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន សន្សំបាន 78 លានយន់ និងលឿនជាងការគ្រោងទុក 33 ថ្ងៃ ផែនការបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍លំដាប់ពិភពលោក ជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលអាកាសចរណ៍លំដាប់ពិភពលោកក្នុងតំបន់ Greater Bay ដែលអាជ្ញាធរអាកាសយានដ្ឋានក្វាងទុងកំពុងចាប់ផ្តើមគម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ Guangzhou Baiyun ដំណាក់កាលទី III ។ ជាមួយនឹងថវិកាជាង 53.77 ពាន់លានយន់ នេះគឺជាគម្រោងស្ថាបនាឡើងវិញ និងពង្រីកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការសាងសង់អាកាសយានដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ចិន។ គម្រោងនេះរួមមានការសាងសង់អគារចំណតថ្មីដែលមានទម្រង់ស្ថាបត្យកម្មផ្ការីក ដែលជានិមិត្តរូបនៃមកុដផ្ការបស់ទីក្រុងក្វាងចូវ ជាមួយផ្លូវរត់ថ្មីពីរ និងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ទំនើបដែលមានផ្លូវក្រោមដី ផ្លូវឆ្លងកាត់ក្រុង និងផ្លូវរថភ្លើងល្បឿនលឿន។ លោក Jianlong Zhang វិស្វករជាន់ខ្ពស់នៅអាកាសយានដ្ឋាន Guangdong បាននិយាយថា “បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun [នឹងមាន] សមត្ថភាពដឹកជញ្ជូនអ្នកដំណើររហូតល់ដល់ទៅ 120 លាននាក់ កើនឡើង 50% បើធៀបនឹងបរិមាណចំនួនអ្នកដំណើរបច្ចុប្បន្ន និងសមត្ថភាពដឹកជញ្ជូនទំនិញ 3.8 លានតោន និងកើនឡើង 52% […]
ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់
ដោយ Tomas Kellner ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែសូមកុំភ្លេច ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏គួរឲ្យភ្ញាក់ផ្អើលគ្នាមួយដែរ ដែលគេប្រសិទ្ធិនាមថា “the Big Easy dry” វាជាកន្លែងផ្តល់នូវបរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយអង្គុយនៅលើដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធីជប់លៀងអាចប្រព្រឹត្តិទៅបានដោយសារក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។ សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយដែលបង្កឡើងដោយព្យុះសង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែលសាងសង់ថ្មីសម្រាប់ទីក្រុង វាជាជញ្ជាំងការពារទឹកជំនន់ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា […]
Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace
កម្មវិធី OpenGround កំពុងសម្រេចបានដំណើរការចុះបញ្ជីក្នុង FedRAMP marketplace ដោយឡែក ProjectWise កំពុងបន្តស្នើសុំការទទួលស្គាល់ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសនៅកាលពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2025 ចេញពីការិយាល័យកណ្តាលរបស់ខ្លួននៅ EXTON, Pa ថា OpenGround ដែលជាកម្មវិធីគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងជាសូហ្វវែរសម្រាប់ធ្វើកត់ត្រាទិន្នន័យ បានទទួលស្គាល់ដោយកម្មវិធីហានិភ័យរដ្ឋសហព័ន្ធ និងអាជ្ញាធរគ្រប់គ្រងកម្មវិធី ហៅកាត់ថា(FedRAMP®) ដែលកំពុងដំណើរការចុះបញ្ជី ហើយឥឡូវនេះបានចុះបញ្ជីនៅលើទីផ្សារជួញដូរ FedRAMP Marketplace ក្រោមសំណើគម្រោង Bentley កម្មវិធីសម្រាប់រដ្ឋាភិបាល។ អាជ្ញាធរ FedRAMP បានជំរុញ និងគាំទ្រដល់ការអនុម័តលើការប្រើប្រាស់សេវាកម្មដែលមានមូលដ្ឋាននៅលើ cloud ប្រកបដោយសុវត្ថិភាព ដែលត្រូវអនុញ្ញាតដោយរដ្ឋបាលសហព័ន្ធ។ តាមរយៈស្តង់ដារដ៏តឹងរ៉ឹង និងការធ្វើតេស្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព គឺក្នុងគោលបំណងធានាឱ្យបានចំពោះដំណោះស្រាយតាមរយៈសេវាកម្ម cloud របស់ Bentley គឺមានសុវត្ថិភាព ដែលអាចទប់ទល់បាននឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងមានប្រសិទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះតាមអ៊ីនធឺណិត។ តាមរយៈកម្មវិធី OpenGround […]
Bentley Systems ចាប់ដៃគូជាមួយ Google តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីវិភាគទ្រព្យសកម្ម
Bentley នឹងប្រើប្រាស់កម្រិតរូបភាពគុណភាពខ្ពស់របស់ Google បញ្ចូលជាមួយ AI ដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការវាយតម្លៃការខូចខាត ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី Bentley Systems របស់អាមេរិកបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google កាលពីថ្ងៃទី 9 មេសា 2025 នៅ Las Vegas ក្នុងការប្រើប្រាស់រូបភាពដែលមានការយល់ដឹង ឬរូបភាពដែលមានព័ត៌មានពេញលេញចេញពីកម្មវិធី Google Maps Platform ដើម្បីស្វែងរក និងវិភាគស្ថានភាពបណ្តាញផ្លូវថ្នល់បានយ៉ាងឆាប់រហ័ស។ ការចាប់ដៃគូនេះ បានប្រកាសក្នុងព្រឹត្តិការណ៍ Google Cloud Next 2025 អំពីសមត្ថភាពថ្មីរបស់ Bentley លើកម្មវិធី Blyncsy ដែលប្រើប្រាស់ AI ដើម្បីវិភាគរូបភាពចេញពីប្រភពដ៏សម្បូរបែបសម្រាប់គោលដៅជាក់លាក់ក្នុងការវិភាគ និងត្រួតពិនិត្យបណ្តាញផ្លូវថ្នល់សាធារណៈជាស្វ័យប្រវត្តិ និងជួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អថែទាំផ្លូវ និងជួយដល់វិធានសុវត្ថិភាព ឬតម្រូវការពេលជួបគ្រោះមហន្តរាយធម្មជាតិ។ ក្រុមហ៊ុន Bentley និង Google បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែតុលា ឆ្នាំ 2024 ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រជាមួយគុណភាពរូបភាពកម្រិតខ្ពស់របស់ Google ទៅក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីកែលម្អអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា […]