ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងការប្រមូលទុនក្នុងស្រុកក្នុងទំហំធំ ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបៃតង ស្ថិរភាពបណ្តាញអគ្គិសនី និងការគ្រប់គ្រងថាមពលប្រកបដោយនិរន្តរភាព

គ្រឹះស្ថានធនាគារចំនួន៧ បានរួមគ្នាផ្តល់ឥណទានស៊ីនឌីកេតមានកាលកំណត់ (Syndicated Term Loan Facility) ក្នុងទំហំទឹកប្រាក់សរុប ១៨២លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោងសាងសង់ប្រព័ន្ធស្តុកថាមពលអគ្គិសនី (Battery Energy Storage System) ដំបូងបង្អស់នៅកម្ពុជា។

ធនាគារជាតិកម្ពុជាបានឱ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននេះ រៀបចំឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចូលរួមរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ ហិរញ្ញប្បទានទំហំ ១៨២លានដុល្លារអាម៉េរិក នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់ការសាងសង់ប្រព័ន្ធស្តុកថាមពល ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ ក្នុងការរក្សាទុកថាមពលអគ្គិសនី និងជួយបង្កើនភាពបត់បែននៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី។ គម្រោងនេះនឹងរួមចំណែកពង្រឹងស្ថិរភាព នៃការផ្គត់ផ្គង់ថាមពលអគ្គិសនី និងគាំទ្រដល់ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការផ្តល់ឥណទានរួមគ្នារវាងគ្រឹះស្ថានធនាគារទាំង៧ ក៏បានបង្ហាញពីសមត្ថភាពរបស់វិស័យធនាគារ ក្នុងការកៀរគរធនធានហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដើម្បីបង្វែរទុនវិនិយោគទៅកាន់គម្រោងដែលមានសក្តានុពលសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ព្រមទាំងជំរុញការអភិវឌ្ឍហិរញ្ញប្បទានបៃតងនៅកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]

ទិញផ្ទះនៅបុរី ប៉េង ហួត បានកាន់តែឆាប់ ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានពីធនាគារចិន

នាព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ទីតាំងផ្ទះវីឡាព្រីនស […]

ក្រសួងកសិកម្ម និងវិស័យឯកជន រួមគ្នាអនុវត្តគោលនយោបាយគាំទ្រដល់សហគមន៍កសិកម្មទំនើប

កិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រសួងកសិកម្ម និងស្ថាប័នហិរញ្ […]

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

មូលនិធិ $៥០ លានដុល្លាររបស់ ADB នឹងជួយកម្ពុជាបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី […]

ជប៉ុន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

គណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុ […]