មីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា

វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC)​  ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវ...

អាន​បន្ថែម

សម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។ កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្ម​ទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម) ដោយឡែក...

អាន​បន្ថែម

កម្ពុជាស្នើវៀតណាម ជួយសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីលក់ឱ្យសិង្ហបុរី

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយសហការក្នុងការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីបន្តលក់ទៅឱ្យប្រទេសសិង្ហបុរី។ នេះបើតាមជំនួបទ្វេភាគីក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី​ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើ សម្តេចតេជោ បានបង្ហាញពី...

អាន​បន្ថែម

កម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀត​ណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍...

អាន​បន្ថែម

កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បី...

អាន​បន្ថែម

កម្ពុជាសម្រេចបើកស្ថានទូតប្រចាំប្រទេសប្រេស៊ីល

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នេះបើតាមអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ស្ថានទូតនេះ មាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ បើតាមអនុក្រឹត្យខាងលើ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ បន្ថែមពីនេះ ...

អាន​បន្ថែម

សមាគមក្នុងវិស័យឯកជន បង្ហាញឆន្ទះពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា (CCA) និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីឆន្ទះ និងការប្តេជ្ញាចិត្តរួមគ្នាពង្រឹង វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ នេះបើយោងតាមជំនួបរវាងសមាគមទាំងពីរកាលពីថ្ងៃទី២៥ មេសា ២០២៣។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៨ បានដឹកនាំសមាជិក សមាជិកាថ្មីក្នុងជួរគណៈកម្មការប្រតិបត្តិ មកចូលជួបសម្តែងការគួរសមជាមួយសមាគមអ្ន...

អាន​បន្ថែម

ថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា

គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេ...

អាន​បន្ថែម

រដ្ឋគ្រោងរៀបចំច្រកទ្វារព្រំដែនអានសេះក្នុងខេត្តព្រះវិហារជាច្រកទ្វារព្រំដែនអន្ដរជាតិថ្មីមួយ

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំអភិវឌ្ឍន៍ច្រកព្រំដែន​អានសេះ​ ដែលជា​ច្រក​ពាណិជ្ជ​កម្មដ៍​ធំ​មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត ​នៃ​ខេត្តព្រះវិហារ និងមាន​ព្រំប្រទល់ភាគខាងជើងជាប់នឹង​ខេត្ដ​ឧ​ប៊ុ​ន នៃប្រទេស​ថៃ ឱ្យក្លាយទៅជាច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ យោងតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ​កន្លងមក រាជរដ្ឋាភិបាលនៃប្រទេសកម្ព...

អាន​បន្ថែម

គណៈប្រតិភូអូស្ត្រាលីជាច្រើននាក់បានមកស្វែងរក​ឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីជាច្រើននាក់ បានមកសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Real Estate Group និងមានកិច្ចសហជាមួយក្រុមហ៊ុនផ្សេងៗទៀតរួមមាន AusCham Cambodia, DCG, និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថែមទៀតផងដែរ។ ដោយឡែក គណៈប្រតិភូធុរកិច្ចអូស្ត្រាលីរួមមាន ស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education​, Flooring Xtra, Chen Foods...

អាន​បន្ថែម