សម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។

កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្ម​ទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម)

ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោក៏បានលើកឡើងពីគោលបំណងដែលចង់ឲ្យទីម័រមានសន្តិសុខស្បៀង។

ក្នុងន័យនេះ សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ រីឯកន្ទក់អាចរក្សារទុកសម្រាប់ផលិតជាចំណីសត្វបានផងដែរ។

នាឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាពលើគោលបំណងខាងលើនេះ កម្ពុជា​នឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

ចំពោះលក្ខខណ្ឌនេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានសាទរ និងទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]