តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយ...
អានបន្ថែមបច្ចុប្បន្នសៀមរាបភ្ជាប់ខ្លួនទៅខេត្តក្រុងចំនួន ៣០នៅចិន ដើម្បីពង្រីកវិសាលភាពវិនិយោគ និងពាណិជ្ជកម្ម
រហូតមកដល់ពេលនេះ កម្ពុជាបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្តសៀមរាប ជាមួយខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានា។ នេះបើតាមជំនួបរវាងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងប្រតិភូមកពីខេត្តYunnan ប្រទេសចិន។ លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេកប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែមីនា ឱ្យដឹងថា តាមរយៈទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តYunnan មានលក...
អានបន្ថែមតំណាងក្រុមហ៊ុនអាមេរិក សន្យាកៀរគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន
ក្រុមហ៊ុនធំៗចំនួន ០៦របស់សហរដ្ឋអាមេរិក សន្យានឹងជួយកៀងគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC)។ ក្រុមហ៊ុនទាំង ០៦ នេះរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord (RMA Group) ក្រុមហ៊ុន Pfizer ក្រុមហ៊ុ...
អានបន្ថែមកម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ
កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្...
អានបន្ថែម៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់ស...
អានបន្ថែមរដ្ឋជ្រើសមហាវិថីរាមប្រវែង ៩គ.ម ដាក់ឈ្មោះជា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»
ប្រទេសកម្ពុជាបានសម្រេចជ្រើសរើសមហាវិថីលេខ៤៥ ប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ឈ្មោះថា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពរួចរាល់ហើយ ដោយបានជ្រើសរើសយកផ្លូវលេខ ៤៥ ពោលគឺ មហាវិថីរាម ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ន...
អានបន្ថែមកម្ពុជា និងកូវ៉ែត ប្តេជ្ញាបន្តជំរុញសហប្រតិបត្តិការរុករកប្រេង និងឧស្ម័ន
កម្ពុជា និងកូវ៉ែត បានជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យការរុករកប្រេង និងឧស្ម័ន។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ថែមពីនេះ ភាគីទាំងបានប្តេជ្ញាផងដែរ ក្នុងការជំរុញបន្ថែមទៀតនូវវិស័យមួយចំនួនផ្សេងទៀត រួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។...
អានបន្ថែមអារ៉ាប៊ីសាអូឌីតប្រកាសនឹងបើកស្ថានទូតផ្លួវការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ
ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកសាងសង់ស្ថានទូតអារ៉ាប៊ីសាអូឌីតជាផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមរបស់ប្រទេសទាំងពីរ។ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានពិភាក្សាជាមួយឯកឧត្តម Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីស្វែងរកទីតាំងសមស្របណាមួយ ...
អានបន្ថែមម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន
តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុ...
អានបន្ថែមសម្តេចតេជោទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគលើវិស័យសំខាន់ៗទាំងនេះនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ក្រុមហ៊ុនបារាំង មកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឧសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះក្នុងកិច្ចប្រជុំមួយរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិ...
អានបន្ថែម
