សម្តេចតេជោទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគលើវិស័យសំខាន់ៗទាំងនេះនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ក្រុមហ៊ុនបារាំង មកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឧសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះក្នុងកិច្ចប្រជុំមួយរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែធ្នូ​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៥។​

ក្នុងកិច្ចប្រជុំខាងលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបទអន្តរាគមន៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាន និងជាដំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាពដែលកម្ពុជាអាចងើបចេញពីវិបត្តិ Covid-19 ទាំងនេះ បានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជានៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់។​

បន្ថែមពីលើនេះ សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូបនូវបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ​ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដោយប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

គួរបញ្ជាក់ថា ប្រទេសបារាំង គឺជាអ្នកវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា អំឡុងពេលការកសាងប្រទេសឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ 1990 ដូចជាសាងសង់ព្រលានយន្តហោះ មន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀន។ បច្ចុប្បន្ន វិនិយោគិនបារាំង ផ្តោតកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទន់ និងការអភិវឌ្ឍន៍សមត្ថភាពមនុស្ស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]