Bentley Systems បង្ហាញគម្រោងវិស្វកម្មធំៗដោយប្រើកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse

ការបង្កើតបទពិសោធន៍ 3D/4D ដ៏អស្ចារ្យ មើលឃើញពីគំរូពិតនៅក្នុងការងាររចនា សាងសង់ និងប្រតិបត្តិការប្រើប្រាស់ សម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈឌីជីថលភ្លោះ នឹងជួយកែលម្អកិច្ចទំនាក់ទំនងគ្នាក្នុងក្រុមការងារ និងកិច្ចសហប្រតិបត្តិការល្អរវាងអន្តរសា្ថប័ន ក្រុមហ៊ុន Bentley Systems បានបង្ហាញពីរប្រសិទ្ធិភាពប្រើប្រាស់កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ដំណើរការដោយ iTwin ដែលជាដំណោះស្រាយសម្រាប់អង្គភាពក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធបង្កើតរូបភាពនិមិ្មតគួរឱ្យទាក់ទាញ ជាមួយល្បឿន និងគុណភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការសម្រេចចិត្តជាមួយព័ត៌មានប្រសើរជាងមុន និងជាគន្លឹះប្រកួតប្រជែងដើម្បីទទួលបានគម្រោងជាច្រើនទៀត។ កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse គឺជាកម្មវិធីផ្នែកវិស្វកម្មដំបូងគេនៅក្នុងទីផ្សារ ដែលត្រូវបានបង្កើតឡើងនៅលើ Omniverse ដែលជាវេទិកាសម្រាប់បង្កើត និងប្រើប្រាស់នៅក្នុងកម្មវិធី metaverse។ ការរួមបញ្ចូលគ្នានៃ NVIDIA Omniverse និង Bentley iTwin បានផ្តល់ឱ្យយើងទទួលបានបទពិសោធន៍ 3D/4D ពិតៗ ដើម្បីមើលឃើញពីគំរូហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះប្រសើរជាងមុន។ សមត្ថភាពរួមបញ្ចូលគ្នាកំពុងផ្តល់នូវបទពិសោធន៍ថ្មី និងលទ្ធផលមិនគួរឱ្យជឿសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងមានលក្ខណៈស្មុគស្មាញបំផុតមួយចំនួនជុំវិញពិភពលោកយើងនេះ។ ការចាប់ផ្តើមប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដំបូង គឺក្រុមហ៊ុនវិស្វកម្ម […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣

អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។ អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ […]

អាន​បន្ថែម

រដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF នៅថ្ងៃទី២៣ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ  និងដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូសហការនេះ AIMF នឹងពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។ គួរបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០។ (អានបន្ថែម)

អាន​បន្ថែម

សាលាក្រុងដាក់ចេញផែនទីចង្អុលផ្លូវ ៥ ចំណុច ដើម្បីប្ដូរទីក្រុងភ្នំពេញជា Smart City

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំនុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នៅពេលអនាគតដ៏ខ្លី។ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញផែនទីបង្ហាញផ្លូវក្នុងវេទិកាសាធារណៈ និងឯកជនលើកទី៣ ស្តីពី “ការអភិវឌ្ឍន៍ទីក្រុងកម្ពុជា-ជប៉ុន” ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ សសរស្ដម្ភទី ១ គឺការគ្រប់គ្រងការប្រើប្រាស់ដីធ្លី។ រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមប្រើប្រាស់បច្ចេកវិទ្យា One Global Digital Mapping Platform ដែលអាចឱ្យមន្រ្តី ឬភាគីពាក់ព័ន្ធទាញយកទិន្នន័យផែនទីប្រើប្រាស់ដីក្នុងក្រុងបានដោយពិតៗជាក់ស្តែង ឬហៅថា Real Time ។ គម្រោងចំនួន ៣ កំពុងត្រូវបានស្នើឡើង ដូចជា គម្រោង One Map គម្រោង 3D Integrated City […]

អាន​បន្ថែម

ជប៉ុនគ្រោងធ្វើទំនើបកម្មសេវាដឹកជញ្ជូនសាធារណៈនៅសៀមរាបដោយប្រើបច្ចេកវិទ្យាថ្មីហៅថា MaaS

រដ្ឋបាលសាលាខេត្តសៀមរាប និងប្រធានក្រុម Nippon Koei បានពិភាក្សាគ្នាត្រៀមអនុវត្តការងាររួមគ្នា ៣ ចំណុចធំៗ ពាក់ព័ន្ធការអភិវឌ្ឍទីក្រុងឆ្លាតវៃ ឬ Smart City នៅក្រុងសៀមរាប។ កិច្ចពិភាក្សា ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំ ដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយនឹងលោក Yoshikazu UBUKATA ប្រធានក្រុម Nippon Koei សម្រាប់ MaaS Digital Platform។ កិច្ចពិភាក្សា ផ្ដោតលើការងារ ៣ ចំណុចរួមមាន៖ ១) ការត្រៀមអនុវត្គគម្រោង MaaS ដែលជាគម្រោងតភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ គម្រោងនេះនឹងជួយឱ្យប្រជាជនអាចប្រើប្រាស់ទូរសព្ទដៃ ដើម្បីបញ្ជា ប្រើប្រាស់ និងទូទាត់សេវាមធ្យោបាយដឹកជញ្ជូនសាធារណៈបាន។ ២) ពិភាក្សាពីលទ្ធផលនៃការសិក្សាលទ្ធភាពគម្រោងលម្អិត ឬ PoC ៣) យុទ្ធសាស្រ្តសម្រាប់ពេលអនាគត ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Toyota Tusho និងក្រុមហ៊ុនជប៉ុន […]

អាន​បន្ថែម

JICA: គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនៅខែមេសា ឆ្នាំ២០២២

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនាខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត រវាងរដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារJICA និងទីប្រឹក្សាក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី អាសុកា សុកាបូអ៊ីគី តំណាងទីភ្នាក់ងារ JICA បានបញ្ជាក់ថា មកទល់បច្ចុប្បន្ន សេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋានសម្រាប់បង្កើតទីក្រុងឆ្លាតវៃក្រុងសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែមីនា ខណៈគម្រោងផ្ទាល់នឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២២។ ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា ឣភិបាលខេត្តសៀមរាប ក៏បានបង្ហាញការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JICA និង MLIT ដែលតែងតែយកចិត្តទុកដាក់ជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ នាពេលអនាគត។ គួរបញ្ជាក់ថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប មានទិសដៅឆ្ពោះទៅបង្កើតទីក្រុងប្រកបដោយចីរភាពមួយ ដែលមានផាសុខភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងទីក្រុងដ៏ទាក់ទាញ ដែលទទួលបានការពេញនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អាន​បន្ថែម

ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI សម្រេចជិត ១០០% ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចបានជិត ១០០%ហើយ នៅសល់តែការងារបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។ ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពគម្រោងប្រព័ន្ធ (Port EDI) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នេះ។ ក្នុងកិច្ចប្រជុំ ក្រុមការងារក៏បានពិភាក្សាលើការពិនិត្យលទ្ធភាពដោះស្រាយបញ្ហានៃការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍប្រព័ន្ធ និងការបណ្ដុះបណ្ដាលពីក្រុមជំនាញការ JICA ដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធនេះនៅកំពង់ផែក្រុងព្រះសីហនុផងដែរ ដែលគ្រោងនឹងធ្វើឡើងនៅមករា ឆ្នាំ២០២២ខាងមុខ។ ទាក់ទិននឹងសំណើរសុំអគ្គិសនី ឯកឧត្តមប​ន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងរៀបចំសំណើដាក់ជូនថ្នាក់ដឹកនាំក្រសួងសុំគោលការណ៍ឯកភាព។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា […]

អាន​បន្ថែម

ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា JICA និង ក្រសួងដែនដីជប៉ុន នឹងធ្វើការលើគម្រោងផ្សេងគ្នា។ ទីភ្នាក់ងារ JICA នឹងអនវុត្តពីរគម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) ដែលនឹងប្រតិបត្តិការដោយប្រើទិន្នន័យរូបភាពពី CCTV និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។ គម្រោងទាំង ២ នេះ នឹងត្រូវបានសាកល្បងអនុវត្តនៅក្នុងអំឡុងខែតុលាខាងមុខនេះ ។ ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ […]

អាន​បន្ថែម

ជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត

ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។ ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារួមកិច្ចអង្គប្រជុំបានពិភាក្សាបន្ថែម អំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ណាស់មុននឹងឈានទៅរកការបង្កើតទីក្រុងឆ្លាតវៃ។ បើយោងតាមផែនការដែលក្រសួងធ្លាប់បានបង្ហើបពីមុន តំបន់ ៣ រួមមាន ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប នឹងត្រូវជ្រើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារលើកកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ។ តាមផែនការ ការងារទាំងនេះគ្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។ គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ ដែលសម្រេចបានប្រមាណ ៦៣,៨៧% ហើយត្រឹមខែមិថុនា នេះ។ […]

អាន​បន្ថែម

អូស្ដ្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ

ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុទិសដៅអាទិភាពដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយនឹងបន្តជួយជំរុញផែនការនេះឱ្យក្លាយជាការពិតឆាប់ៗ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានកញ្ចប់ថវិកាប្រមាណ ៤៩លានដុល្លារអូស្ត្រាលី។ នេះបើយោងតាមសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលធ្វើឡើងកាលពីចុងខែមិថុនាកន្លងមកនេះ។ លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា អូស្ដ្រាលីនឹងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) តម្លៃ ៤៩លានដុល្លារអូស្ត្រាលីរបស់ខ្លួន ដោយផ្ដោតសំខាន់លើទីក្រុងឆ្លាតវៃ។ លោកបន្តថា ការជ្រើសរើសទិសដៅដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតវៃនេះ គឺជាជំហានដំបូង និងសំខាន់មួយ មុននឹងឈានទៅផែនការបន្ទាប់ ក្នុងគោលបំណងអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ។ ជាការឆ្លើយតប លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តនិងជួយជ្រោមជ្រែងប្រមូលធាតុចូល និងត្រួសត្រាយផ្លូវក្នុងការអនុវត្តគម្រោងនេះ។

អាន​បន្ថែម