សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមមិត្តភាពបារាំង-កម្ពុជា ផ្តោតលើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក គណៈប្រតិភូនៃក្រុមមិត្តភាពនៃរដ្ឋសភាបារាំង បានប្តេជ្ញាបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់​ពិសេសផ្តោតលើវិស័យសក្តានុពលសំខាន់ៗចំនួន៧។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម សួន សុផល អ...

អាន​បន្ថែម

រយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ

នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លាន​ដុល្លារ​អាមេរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានបន្តថា ចំណូលទាំងនោះប្រមូលបានពីក្រុម...

អាន​បន្ថែម

ទូតចិន៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស

ឯកអគ្គរដ្ឋទូត Wang Wenbin បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តដ៏រឹងមាំរបស់ប្រទេសចិនលើគន្លងអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពី 2.7 ពាន់លានដុល្លារ ដល់ជាង 46 ពាន់លានដុល្លារ ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ខណៈទូតចិនមានជំនឿថា កម្ពុជាមុខជានឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍជាតិពិតប្រាកដ។ នេះបើយោងតាមប្រសាសន៍របស់កឧត្តម វ៉ាង វិនពីន (Wang Wenbin)...

អាន​បន្ថែម

ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត

យុទ្ធសាស្រ្តពិពិធកម្មឧស្សាហកម្មទទួលបានផ្លែផ្កា ខណៈកម្ពុជានាំចេញសំបកកង់ជាង ៣០លានសំបកទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៥ វិស័យផលិតកម្មរបស់កម្ពុជាបានឈានដល់ចំណុចរបត់ថ្មីមួយ ដោយឧស្សាហកម្មផលិតសំបកកង់រថយន្តបានក្លាយជាក្បាលម៉ាស៊ីនសំខាន់មួយក្នុងការជំរុញកំណើននាំចេញជាតិ។ ក្នុងឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានរកចំណូលបានរហូតដល់ ១.៣៨៣ លានដុល្លារពីការនាំចេញសំបកកង់រថយន្តចំនួនជាង ៣០ លានសំបក ទៅកាន់ទីផ្សារអន្តរជាត...

អាន​បន្ថែម

រដ្ឋាភិបាលរៀបចំគម្រោងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ

ហេដ្ឋារចនាសម្ព័ន្ធព្រំដែនអន្តរជាតិថ្មីនៅខេត្តកណ្តាល នឹងធ្វើទំនើបកម្មប្រតិបត្តិការគយ និងពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយវៀតណាម រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ព្រមទាំងស្ថាប័នជាច្រើនទៀត បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់អភិវឌ្ឍន៍អគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនាពេលឆា...

អាន​បន្ថែម

កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វារអន្តរជាតិ ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋម...

អាន​បន្ថែម

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក(WB) គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារសម្រាប់ឆ្នាំ២០២៦ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...

អាន​បន្ថែម

ខេត្តកណ្តាលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ខេត្តយុទ្ធសាស្ត្រមួយនេះជំរុញយុទ្ធនាការចុះឈ្មោះថ្នាក់ជាតិ តាមពីក្រោយរាជធានីភ្នំពេញយ៉ាងប្រកៀក ខេត្តកណ្តាលបានបន្តឈានមុខខេត្តផ្សេងៗទៀតក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានបង្ហាញខ្លួនជាខេត្តយុទ្ធសាស្ត្រមួយដែលមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងរាជធានីភ្នំពេញ។ តាមរយៈសន្ទរកថារបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ន...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្សាយចេញកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ARDB បានបន្ត ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែ...

អាន​បន្ថែម

ស្ថាប័ន២ រួមគ្នាពង្រឹង​សមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទនៅកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បាន​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងសមត្ថភាពសហគ្រាសនៅកម្ពុជា លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម សំដៅគាំទ្រសេដ្ឋកិច្ចជនបទឱ្យកាន់តែប្រសើរឡើង។ ​ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺធ្វើឡើងក្នុងក្របខណ្ឌនៃការ​គ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងព...

អាន​បន្ថែម