ទូតចិន៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស

ឯកអគ្គរដ្ឋទូត Wang Wenbin បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តដ៏រឹងមាំរបស់ប្រទេសចិនលើគន្លងអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពី 2.7 ពាន់លានដុល្លារ ដល់ជាង 46 ពាន់លានដុល្លារ

៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ខណៈទូតចិនមានជំនឿថា កម្ពុជាមុខជានឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍជាតិពិតប្រាកដ។ នេះបើយោងតាមប្រសាសន៍របស់កឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស។ ផលិតផលសរុបក្នុងស្រុកបានកើនឡើងពី ២,៧៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៤ ដល់ ៤៦,៣៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ហើយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ បានកើនឡើងពី ៣០២ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៤ ដល់ ២.៧១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។

ស្ថានទូតយើងជឿជាក់ថា គ្មានការលំបាកណាមួយ អាចបញ្ឈប់ជំហាននៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាបានទេ។ ចិនមានទំនុកចិត្តយ៉ាងពេញលេញលើទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ខណៈប្រទេសចិននឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា ហើយធ្វើជាមិត្តភក្តិ និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់កម្ពុជាជានិច្ច។

ពាក់ព័ន្ធភាពរីកចំរើនរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣.០០០ គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងក្នុងកម្មវិធីខាងលើ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង

ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំ […]

កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូត […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]