ស្ថាប័ន២ រួមគ្នាពង្រឹង​សមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទនៅកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បាន​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងសមត្ថភាពសហគ្រាសនៅកម្ពុជា លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម សំដៅគាំទ្រសេដ្ឋកិច្ចជនបទឱ្យកាន់តែប្រសើរឡើង។

​ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺធ្វើឡើងក្នុងក្របខណ្ឌនៃការ​គ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផល​កសិកម្ម(ASPIRE-AT)។MoU នេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់​អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​សភា​ពាណិជ្ជកម្មកម្ពុជា ដែលនៅក្នុងនោះ កម្មវិធី ASPIRE-AT នឹងជួយ​ពង្រឹង​សមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការកែច្នៃ និង​ធ្វើ​ពាណិជ្ជ​កម្មផលិតផលកសិកម្ម។

នាឱកាសនោះ ក្រសួងកសិកម្ម និងសភាពាណិជ្ជ​កម្មកម្ពុជា បានចាត់ MoUនេះ គឺមានសារៈ​សំខាន់​នៃ​កិច្ច​សហការរវាងស្ថាប័នទាំង២ សំដៅផ្តល់ផលប្រយោជន៍​ជូន​គ្រប់តួអង្គ​នៃខ្សែ​ច្រវាក់​តម្លៃកសិកម្ម ដែលរួមមានកសិករ និងវិស័យឯកជន។

លើសពីនេះ ក្រសួងកសិកម្ម ក៏បានប្តេជ្ញាពីការ​យកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ ពោលគឺដើម្បីអភិវឌ្ឍវិស័យកសិកម្ម សំដៅរក្សាសន្តិសុខស្បៀងនៅក្នុង​ប្រទេស រួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ដោយការ​បញ្ចូល​​បច្ចេកវិទ្យាទំនើប និងគ្រឿងយន្ត។ ដើម្បីសម្រេចឱ្យបានជោគជ័យ កិច្ច​សហការជាមួយវិស័យឯកជន ជាកត្តាដ៏សំខាន់ ជាពិសេសនៅក្នុង​ស្ថាន​ភាព​​ដែលផលិតកម្មកសិកម្មមួយភាគធំត្រូវបានធ្វើ ដើម្បីលក់យកប្រាក់ ឬធ្វើ​ពាណិជ្ជកម្មជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០ល […]

កម្ពុជាគ្រោងចំណាយថវិកា ១.២៤៤ លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ក្របខ័ណ្ឌអន្តរាគមន៍គាំទ្រជនក្រីក្រ ដែលត្រូវបានកំណត់ដើម្ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង

ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំ […]

កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូត […]