ត្រឹមឆ្នាំ២០២២ ធនាគារSME កម្ពុជា បានផ្តល់កម្ចីជាង ៤១លានដុល្លារដល់អាជីវកម្មទេសចរណ៍ ២៩១ទីតាំង
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់កម្ចីចំនួន ៤១,៥២ លានដុល្លារអាមេរិក ស្មើនឹង ២៧,៦៨% ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ទីតាំង។ នេះបើតាមការប្រកាសឱ្យដឹងពីធនាគារនេះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះដែរ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានថវិកាសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទាន...
អានបន្ថែមរដ្ឋជំរុញវិនិយោគបន្ថែមលើរោងចក្រស៊ីម៉ង់តិ៍ ដើម្បីឆ្លើយតបតម្រូវការកើនឡើង
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម ខណៈពេលដែលរោងចក្រផលិតស៊ីម៉ង់តិ៍ទាំង៥ ផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន ផលិតនូវស៊ីម៉ង់តិ៍...
អានបន្ថែមក្រុមហ៊ុន Royal Railway ផ្សាយលក់មូលបត្របំណុលជាលើកទី២ តម្លៃ ២៤លានដុល្លារ
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានបោះផ្សាយលក់មូលបត្របំណុលចំនួន ២៤លានដុល្លារអាមេរិកបន្ថែមទៀតជាសាធារណៈ ដែលគ្រោងនឹងចុះបញ្ជីនៅថ្ងៃទី២៩ ខែធ្នូនេះនៅផ្សារមូលបត្រកម្ពុជា។ នេះបើតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ក្រុមហ៊ុននេះ បានប្រកាសលក់មូលបត្របំណុលជាលើកទី២ ដែលកាលពីលើកមុន ក្រុមហ៊ុនបានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអ...
អានបន្ថែមWB ផ្តល់កម្ចីបន្ថែម ២៧៤លានដុល្លារ ស្តារសេដ្ឋកិច្ចកម្ពុជា ខណៈធ្លាប់ផ្តល់ ២០០លានដុល្លាររួចហើយ
ធនាគារពិភពលោក (WB) បានផ្តល់ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងកាន់តែមានភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិថ្មីៗនាពេលនេះ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ឥណទាននេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយដល់ប្រទេសក្រីក្រ ដោយបានចាក់ប...
អានបន្ថែមត្រឹមខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ច ៣០០ប្រតិបតិ្តការ បានចុះបញ្ជីមានតម្លៃប្រមាណ ៤២៦លានដុល្លារ
គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រតិបតិ្តការបរធនបាលកិច្ចចំនួន ៣០០ករណី បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៤២៦លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំស្តីពីបរធនបាលកិច្ចប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ចំនួនចុះបញ្ជីនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានកើនពីចំនួន ១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា ១៥៦លានដុល្លារ នៅឆ្នាំ ២០២១ ដែលបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័...
អានបន្ថែមគិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ
រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ។ “នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៤១,៨ ប៊ីលានរៀល ត្រូវនឹងប្រមាណ ១០,១៥លានដុល្លារអាមេរិក” នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើការបោះផ្សាយមូលបត្ររដ្ឋល...
អានបន្ថែមសម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនតម្លើងថ្លៃឡើយ ខណៈដែលតម្លៃប្រេងក៏មិនអនុញ្ញាតឱ្យឯកជនតម្លើងថ្លៃតាមអំពើចិត្តនោះដែរ។ នេះបើតាមពិធីជួបសំណេះសំណាលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា ២០០០នាក់ ក្ន...
អានបន្ថែមWB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅដដែល ដោយផ្អែកលើកត្តាទាំងនេះ
ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ឱ្យនៅស្ថិនក្នុងរង្វង់ ៤,៨ភាគរយ ដដែល ដោយមានការគាំទ្រដោយកំណើននៃការនាំចេញ ផលិតកាត់ដេរ និងមិនមែនកាត់ដេរ ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។ ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា Navigating Global Economic Headwinds ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ធនាគារពិភពលោក លើកឡើងថា ការព្យាករណ៍កំណើន GDP ព...
អានបន្ថែមរដ្ឋនឹងបន្ថែម ១០០លានដុល្លារ ដល់ធនាគារSME ខណៈធ្លាប់ផ្តល់ ៤២៣លានដុល្លារ រួចមកហើយ
រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានអាមេរិក បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) នៅក្នុងឆ្នាំ២០២៣ ខណៈដែលធ្លាប់បានផ្តល់ឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិករួចមកហើយ។ នេះបើតាមសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នោថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម បានលើក...
អានបន្ថែមក្រសួងទទួលបាន ជិត ២០ពាន់ក្រុមហ៊ុន ដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានចុះបញ្ជីក្រុមហ៊ុនជិត២ម៉ឺនក្រុមហ៊ុន មានទុនវិនិយោគប្រមាណ ៥.៥១ ប៊ីលានដុល្លារ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំនេះ។ សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេ ក្នុងនោះការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ៩៦៣ លានដុល្លារ ត្រូវ ១៧ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មាន...
អានបន្ថែម
