គម្រោងវារីវប្បកម្មនិងតំបន់ទេសចរណ៍ដ៏ធំគ្រោងនឹងបង្ហាញខ្លួននៅស្រុកព្រៃឈរខេត្តកំពង់ចាម

ក្រុមហ៊ុនឯកជន ផារ័ត្នរតនៈ កាលពីថ្មីៗនេះ បានទទួលសិទ្ធិវិនិយោគសាងសង់គម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីជាង ៧ហិចតា នៅទំនប់ចកបឹងធំ ក្នុងភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ។ នេះបើយោងតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី ២៥ ខែកុម្ភៈ កន្លងមកនេះ។ គម្រោងដ៏ធំនេះ ចែកចេញជា៤ ផ្នែក ដោយ ៣ ផ្នែកទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតពូ...

អាន​បន្ថែម

រោងចក្រអគ្គិសនីដើរដោយខ្យល់បណ្ដែតទឹក តម្លៃជាង ១ ពាន់លានដុល្លារ គ្រោងសាងសង់នៅឆ្នាំនេះ

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏ធំរបស់អេស្បាញ Iberdrola គ្រោងវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គសនីដើរដោយខ្យល់ ដែលអណ្ដែតលើទឹកខ្នាតយក្សមួយ អនុភាព ៣០០ មេហ្គាវ៉ាត់ នៅភាគពាយព្យនៃប្រទេសអេស្បាញ។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនបច្ចុបន្នកំពុងស្វែងរកទុក ដោយបានដាក់សំណើទៅកម្មវិធី Next Generation របស់សហភាពអឺរ៉ុបរួចហើយ។ បើទទួលបានទុន គម...

អាន​បន្ថែម

ក្រសួងបរិស្ថានស្នើក្រុមហ៊ុនសិង្ហបូរីសិក្សារៀបចំប្លង់មេសាងសង់ទីលានចាក់សំរាមនៅភ្នំពេញ

ក្រសួងបរិស្ថាន បានស្នើឱ្យក្រុមហ៊ុនសិង្ហបូរី Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) ជួយសិក្សារៀបចំផែនការប្លង់មេសម្រាប់ការសាងសង់ទីលានចាក់សំរាមថ្មីមួយនៅរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំ Video Conference រវាងភាគីទាំង២ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ យោងតាមកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព ក៏បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយគ្រប់គ្រងសំ...

អាន​បន្ថែម

ក្រុមហ៊ុនឯកជនស្នើសង់អាងចម្រោះទឹកកខ្វក់លើផ្ទៃដី ៣ ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន កំពុងសិក្សាផលប៉ះពាល់លើគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន ៤ លើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំរវាងអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឈិន សេងងួន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី ២៣ កុម្ភៈនេះ។ គម្រោងនេះស្នើដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អេធីអឹម ហ្គ្រីនខនសាល់ធេនស៊ី ដោយមានកញ្ញា ឡុក គឹមហៀក ជាតំណាង។ បើទទួលបានការអនុម័ត គម្រោងនេះនឹងត្រូវសាងសង់ឡើងក្នុ...

អាន​បន្ថែម

រដ្ឋសម្រេចកំណត់យកដីជាង ៣ពាន់ហិកតាក្នុងស្រុក៤នៃខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ នេះបើយោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២ តំបន់បន្ថែមទៀត រួមមានតំបន់ស្នូល និងតំបន់...

អាន​បន្ថែម

ស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ

ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។ បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម...

អាន​បន្ថែម

រោងចក្រថាមពលតម្លៃ៣៨០លានដុល្លារនៅស្រុកល្វាឯម ចាប់ផ្តើមបញ្ចេញថាមពលហើយ

រោងចក្រថាមពលដើរដោយប្រេងខ្មៅ អនុភាពសរុប ៤០០មេហ្គាវ៉ាត បានចាប់ផ្តើមបញ្ឆេះម៉ាស៊ីន បញ្ចេញថាមពលភ្ជាប់ចូលបណ្តាញជាតិ តាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ។ នេះបើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១២ មករា កន្លងមកនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានថ្លែងថា៖ «[រោងចក្រនេះ] ចាប់ផ្តើមបញ្ចេញថាមពលដល់បណ្តាញជាតិហើយ ព្រោះធម្មតាទេដល់រដូវប្រាំង ការគ្រប់គ្រង ការផ្គត់ផ្គង់នេះ មានការគិតគូរវែងឆ្...

អាន​បន្ថែម

រោងចក្រអគ្គិសនីតម្លៃជាង ១ ពាន់លានដុល្លារនៅស្រុកស្ទឹងហាវ គ្រោងបញ្ចេញថាមពលនៅឆ្នាំក្រោយ

ការដ្ឋានសាងសង់រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត តម្លៃជាង ១ពាន់លានដុល្លារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដំណើរការដោយរលូន ហើយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២២ ទោះបីជា មានប្រទេស និងពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ ក្ដី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីថ្ងៃទី ១២ មករា នេះ ថា៖ «ដំណើរការសាងសង់គឺបន្តតាមផែនការ ហើយម៉ាស៊ីនទីមួយ របស់រោងចក្រនេះ នឹងដំណើរការបញ្ច...

អាន​បន្ថែម

ស្ថានីយប្រេងអប្សរាបានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយថ្ងៃនេះ

ស្ថានីយប្រេងអប្សរា បានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយ នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ ក្រោយបញ្ចប់ការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហេ្វសប៊ុករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អណ្តូងប្រេងទី ១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំណក់ដំបូង នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ។ ក្រៅពីនេះ មានអណ្តូ...

អាន​បន្ថែម

ស្ថានីយសូឡានៅបាត់ដំបងទទួលបានទុនបន្ថែម ៤៥លានដុល្លារ ខណៈការសាងសង់សម្រេចបាន៩០% ហើយ

ក្រុមហ៊ុនចិន Risen Energy កាលពីពេលថ្មីៗនេះ បានបោះទុនប្រមាណ ៤៥ លានដុល្លារ បន្ថែមទៀតទៅក្នុងគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភា ព៧៣ មេហ្គាវ៉ាត់ថ្មីមួយទៀតនៅខេត្តបាត់ដំបង ខណៈដែលការសាងសង់រោងចក្រនេះបានបញ្ចប់ជាង ៩០% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ថវិកាបន្ថែមនេះគឺទទួលបានជាទម្រង់ឥណទានពីស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប DEG និង ICCF ដែលនេះជាលើដំបូងដែលក្រុមហ៊ុនចិនទទួលបានហិរញ្ញប្បទានពីអឺរ៉ុប។ ក្រុមហ៊ុនប...

អាន​បន្ថែម