ក្រសួងរ៉ែរិតបន្តឹងការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មជីករ៉ែថ្ម ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឍ
រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល អះអាងថា ក្រសួងនឹងមិនចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យរ៉ែ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម កែវ រតនៈ លើកឡើងថា ការដែលមិនមានចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំនេះ គឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា ត្បិតកម្ពុជា...
អានបន្ថែមសម្តេចតឿនក្រសួងរៀបចំដែនដី ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី មានប្រសាសន៍ថា ពីដើមឡើយ ប្រជាពលរដ្ឋភា...
អានបន្ថែមរដ្ឋកាត់ដីបឹងតាមោក ១០ហិកតា ឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើការអភិវឌ្ឍន៍
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចំនួន ១០ហិកតា នៃបឹងតាមោក (បឹងកប់ស្រូវ) ជូនទៅក្រុមហ៊ុនរ៉ូយាល់ គ្រុប តំណាងដោយអ្នកឧកញ៉ា គិត ម៉េង។ នេះបើតាមអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល បានកាត់ផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅសង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្...
អានបន្ថែមរដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ ...
អានបន្ថែមរដ្ឋដូរដីជិត ៤ពាន់ហិកតា ក្នុងខេត្តកណ្តាល ឱ្យឯកជនជាថ្នូរនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន ៤៥លានដុល្លារ។ នេះបើយោងតាមលិខិតមួយច្បាប់ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចា...
អានបន្ថែមរដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊...
អានបន្ថែមរដ្ឋបានរៀបចំទួលសុវត្ថិភាពមានលក្ខណៈស្តង់ដារ ៩ទីតាំង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ចំនួន ០៩ទីតាំង ដែលបានសាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេសបានត្រឹមត្រូវ។ នេះបើតាម គ.ជ.គ.ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃ គ.ជ.គ.ម បានឱ្យដឹងថា ដោយមើលឃើញពីស្ថានភាពទឹកជំនន់កើនឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ នោះ (គ.ជ.គ.ម) បា...
អានបន្ថែមរដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។ ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក...
អានបន្ថែមគិតមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម ចុះបញ្ជីដីបានជាង ៧២ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីសរុប
ចាប់ផ្តើមអនុវត្តការងារតាំងពីខែតុលា ឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។ នេះបើតាមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់...
អានបន្ថែមរដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស...
អានបន្ថែម