land development and policy
រដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិ...
អានបន្ថែមត្រឹមខែមករា ២០២៤ ខេត្តតាកែវ សល់ដីមិនទាន់ចុះបញ្ជីចំនួន ២២ម៉ឺនក្បាលដី
រដ្ឋបាលខេត្តតាកែវ មានដីធ្លីមិនទាន់ចុះបញ្ជីចំនួនប្រមាណ ២២ម៉ឺនក្បាលដី ខណៈរដ្ឋាភិបាលនឹងជំរុញបញ្ចប់ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧នេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ...
អានបន្ថែមបច្ចុប្បន្នខេត្តកំពតមានផ្ទៃស្រែអំបិលជាង ៣៤០០ហិកតា អាចផលិតអំបិលបានប្រមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ
បច្ចុប្បន្ន ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា និងឃ្លាំងស្តុកអំបិលចំនួន ៥៦០កន្លែង ដោយអាចផ្តល់ទិន្នផលអំបិលបានប្រមាណ ១០ម៉ឺនតោនក្នុង១ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកស្រី បានឱ្យដឹងថាបន្ថែមថា ស្រែអំបិលនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយកសិ...
អានបន្ថែមកម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ៥លានបណ្ណត្រូវបានប្រគល់ជូនពលរដ្ឋរួចរាល់
គិតត្រឹមពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋ និងប្រមាណ ២លានបណ្ណទៀតកំពុងបន្តចែកជូនពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅសល់ប្រមាណ ៥លានក្បាលដីទៀតនៅមិនទាន់បានវាស់វែងចុះបញ្ជីនៅឡើយ។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងន...
អានបន្ថែមត្រឹមខែមករា ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីធ្លីជូនពលរដ្ឋបានជិត១០០០ភូមិ គ្រោងបញ្ចប់ចុង២០២៥
គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួនសរុប ៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុកចំនួន០៩ ដោយវាស់វែងបានចំនួន ៥៧៩.៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២.៦៣៧ ក្បាលដី គូសក្បាលដីបានចំនួន ៥៧១.៤៤១ និងចុះហត្ថលេខាប័ណ្ណចំនួន ៤២៦.៥៨៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ ទើបតែមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក...
អានបន្ថែមរដ្ឋសម្រេចកែប្រែតំបន់រុនតាឯកទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែប្រែតំបន់រុនតាឯកឱ្យក្លាយជា«ទីក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ជាផ្លូវការហើយ។ នេះបើតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ បន្ថែមពីនេះ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន០២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដែលមានទីតាំង...
អានបន្ថែមរដ្ឋកាត់ដីជិត ៦ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញឱ្យឧកញ៉ាល្បីឈ្មោះ ២រូប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៦ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យអ្នកឧកញ៉ាល្បី ២រូប ជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ ២៦២ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ អនុក្រឹត្យនេះបានសម្រេច កាត់ផ្ទៃដីទំហំ ៥៨.១៦៧ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ...
អានបន្ថែមរដ្ឋកាត់ដីជាង ៩១ហិកតា ពីដែនគម្របព្រៃឈើ ក្នុងខេត្តកំពត ជូនលោក ហេង សួរ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ ៩១,៥៥៤០ហិកតា ស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជូនលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ដែលបានចុះហត្ថលេខថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ដីដែលកាត់ឆ្វៀលនេះ ត្រូវបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងត្រូវផ្តល់សិទ្ធិជាកម្មសិទ្ធិជូនឈ្មោះ ហេង សួរ។ គួរបញ្ជាក់ថា ការងារដ៏សំខាន់មួយនេះ ន...
អានបន្ថែមរដ្ឋសម្រេចកំណត់ភូមិសាស្ត្រសំខាន់ៗ៤ ជាតំបន់មរតកប្រវត្តិសាស្រ្តតេជោ និងទេសចរណ៍ប្រវត្តិសាស្ត្រ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ឬហៅថា តំបន់មរតកប្រវត្តិសាស្រ្តតេជោ ដែលស្ថិតនៅភូមិសាស្ត្រយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ និងតំបន់ប្រវត្តិសាស្ត្រអង្លង់វែង។ នេះបើតាមអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋកំណត់តំបន់ទាំងនេះឡើងក្នុងគោលបំណងការពារថែរក្សាបរិស្ថានធម្មជាតិ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ អភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស...
អានបន្ថែមរដ្ឋដាក់ចេញនីតិវិធីថ្មី ដើម្បីធានាឱ្យបាននូវការពារ និងចុះបញ្ជីកម្មសិទ្ធិផ្សេងៗលើដីរដ្ឋ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនីតវិធីនៃការចុះបញ្ជីដីរដ្ឋ តាមរយៈការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី និងការធ្វើចំណាត់ថ្នាក់ដីរដ្ឋ ក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ នេះបើតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ អនុក្រឹត្យនេះ បានកំណត់និយមន័យ «ដីរដ្ឋ» សំដៅដល់ដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងដីឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គ...
អានបន្ថែម
