ក្រសួងដែនដី៖ គម្រោងប្លង់មានហត្ថលេខារបស់វិស្វករ ដែលមានអាជ្ញាបណ្ណពីក្រសួង ទើបស្របច្បាប់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវតែមានហត្ថលេខាទទួលខុសត្រូវដោយអ្នកសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមមាត្រា១៥ និងមាត្រា៣២ នៃច្បាប់ស្តីពីសំណង់។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយសង្កេតឃើញថា មានការផ្សព្វផ្សាយ និងចែករំលែកនៅតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការសិក្សាគម្រោងប្លង់ និងការចុះហត្ថលេខាទទួលខុសត្រូវលើគម្រោងប្លង់ដោយស្ថាបត្យករ ឬវិស្វករដោយមិនចាំបាច់ស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនាំឱ្យការភាន់ច្រលំពីសាធារណជន។ ជាមួយនឹងបញ្ហានេះ ក្រសួងនឹងមិនទទួលស្គាល់ចំពោះរាល់ការចុះហត្ថលេខាបញ្ជាក់លើរាល់ឯកសារ និងគម្រោងប្លង់របស់ស្ថាបត្យករ ឬវិស្វករណាដែលមិនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់នោះទេ។ ទន្ទឹមនឹងនេះ ក្រសួងតម្រូវ​ឱ្យរាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវមានហត្ថលេខាទទួលខុសត្រូវដោយស្ថាបត្យករ ឬវិស្វករដែលមានអាជ្ញាបណ្ណពីក្រសួង។ ដោយឡែក ការចុះត្រួតពិនិត្យការដ្ឋានសាងសង់ ត្រូវធ្វើឡើងដោយមន្ត្រីត្រួតពិនិត្យសំណង់ ឬមន្ត្រីអធិការកិច្ចសំណង់ ដែលត្រូវមានការចាត់តាំងពីអាជ្ញាធរមានសមត្ថកិច្ចកំណត់ដោយច្បាប់។

អាន​បន្ថែម

រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំជាថ្មីម្តងទៀត ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ យុទ្ធនាការចុះបង្រ្កាបនេះ បានធ្វើឡើងជាថ្មីម្តងទៀត ក្រោយអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។​ ប៉ុន្តែក្រោយការបង្រ្កាបនេះ ការធ្វើអាជីវកម្មបែបអនាធិបតេយ្យនេះនៅតែបន្តកើតមាន ថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។ ជាមួយនឹងបញ្ហានេះ ក្រសួងរ៉ែ និងថាមពល ប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។

អាន​បន្ថែម

រដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ

មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ គម្រោងវ៉ាយហ្វាយសាធារណៈនេះ  នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សម្រាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ នៅតាមឆ្នេរទាំង ២នេះ យើងអាចភ្ជាប់Wi-Fi ដោយស្គេន​ QR Code ដូចដែលរូបភាព ឬផ្ទាំង ដែលបានដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង។

អាន​បន្ថែម

រដ្ឋសម្រេចបន្តអនុគ្រោះពន្ធសំខាន់ៗមួយចំនួន សម្រាប់វិស័យអចលនទ្រព្យដល់ចុងឆ្នាំ២០២៤

រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា អនុគ្រោះពន្ធប្រថាប់ត្រា និងពន្យារការអនុវត្តពន្ធលើចំណេញមូលធនដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ និងក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៤​ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។​ ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។​ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។​ បន្ថែមពីលើនេះ […]

អាន​បន្ថែម

រដ្ឋប្រកាសបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឈប់ផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតហើយ ហើយក្រុមហ៊ុនដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកបន្ថែមទៀតដែរ។ នេះបើតាមការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្ដេចមានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ សម្ដេចបានឲ្យគោល​ការណ៍ឯកភាពទៅតាមសំណើរបស់ក្រសួងរ៉ែ និងថាមពល គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀតនៅតំបន់ព្រៃឡង់។ បន្ថែមពីនេះ សម្ដេចធិបតីបានបន្ថែមថា អាជ្ញាប័ណ្ណថ្មីរករ៉ែនៅទីនោះ គឺមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់គឺបន្តធ្វើ ហើយខិតខំសិក្សានៅក្នុងកាត់បន្ថយផ្ទៃដីដែលសិក្សា ហើយក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកថែមទៀតដែរនៅតំបន់ព្រៃឡង់ នេះហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕ កន្លងមកថ្មីៗនេះ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល ក៏ទើបតែបាន​អះអាងពីការឈប់ចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតហើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋចេញនីតិវិធីថ្មីជួយសម្រួលដល់សំណង់អគារ រោងចក្រ និងឃ្លាំង ដែលសង់មុនឆ្នាំ២០១៩ ដោយផ្តល់ជា…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យ​និងបញ្ជាក់សំណង់ដែលទទួលបានអាជ្ញាបណ្ណពីក្រសួង សម្រួលនីតិវិធី និងបញ្ចុះតម្លៃក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដល់អគាររោងចក្រ និងឃ្លាំង ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩។​ នេះបើតាមលិខិតលេខ ០៤៣ ដនស/អសណ/សជណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ការសម្រួលនេះ ធ្វើឡើងក្រោយពីមានការស្នើសុំពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នៅកម្ពុជា (TAFTAC)។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលរវាងសមាគម TAFTAC និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងគោលបំណងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ជូនដល់ម្ចាស់សំណង់ អគាររោងចក្រឬឃ្លាំង ស្របតាមប្រកាសលេខ១៧៧ ដនស/ប្រក.ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់សំណង់ចូលជាធរមាន និងលិខិត លេខ២៣៦១ សហវ.លស. តសហ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីករណីសំណើពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលនិងដោះស្រាយលើបញ្ហាទាក់ទងនឹងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រសួងបានសម្រួលបែបបទ និងនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដោយបន្ថយចំនួនឯកសារតម្រូវ និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់បានយល់ព្រមបញ្ចុះតម្លៃមកត្រឹមអត្រា មួយសមស្របនិងមានការឯកភាពពីតំណាង TAFTAC ផងដែរ។ ដោយឡែក ក្រសួងនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនម្ចាស់សំណង់អគាររោងចក្រឬឃ្លាំងដែលមាន […]

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៩១ហិកតា ពីដែនគម្របព្រៃឈើ ក្នុងខេត្តកំពត ជូនលោក ហេង សួរ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ ៩១,៥៥៤០ហិកតា ស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត  ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជូនលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ដែលបានចុះហត្ថលេខថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ដីដែលកាត់ឆ្វៀលនេះ ត្រូវបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងត្រូវផ្តល់សិទ្ធិជាកម្មសិទ្ធិជូនឈ្មោះ ហេង សួរ។ គួរបញ្ជាក់ថា ការងារដ៏សំខាន់មួយនេះ នឹងត្រូវទទួលបន្ទុកអនុវត្តដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពត។

អាន​បន្ថែម

តើវិស័យអ្វីខ្លះក្រៅពីអចលនទ្រព្យ ដែលរដ្ឋផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ?

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីជាការលើកទឹកចិត្តដល់អាជីវកម្មក្នុងវិស័យអចលនទ្រព្យ ដែលបានរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសកល ក្នុងនោះមានផ្នែកពន្ធដារជាកត្តាចម្បង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្រមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរ ក៏មានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានផងដែរ។ ប្រភេទពន្ធនេះដែរ កន្លងមក រដ្ឋក៏ធ្លាប់បានលើកលែងម្តងរួចមកហើយកាលឆ្នាំ២០២២។ (អានបន្ថែម) ក្រៅពីវិស័យអចលនទ្រព្យ តើរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គនាយកដ្ឋានពន្ធដារជាសេនាធិការ បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារអ្វីខ្លះទៀត? បន្ថែមពីការលើកទឹកចិត្តលើវិស័យអចលនទ្រព្យ រដ្ឋបានដាក់ចេញវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗក្នុងនោះរួមមាន៖ ១. គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធ លើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ […]

អាន​បន្ថែម

រដ្ឋឱ្យម្ចាស់បុរីនៅភ្នំពេញទាំងអស់ ត្រូវរុះរើឧបករណ៍ពង្រីកសេវាឱ្យបានមុនថ្ងៃទី១០ ខែធ្នូខាងមុខនេះ

និយ័តករទូរគមន៍កម្ពុជា បានឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចុះរុះរើឧបករណ៍បង្កើនកម្លាំង​សេវា និង/ឬឧបករណ៍ពង្រីកសេវាអ៊ីនធើណែតក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ១០០៧៩ ន.ទ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុននឹងដាក់ចេញឱសានវាទនេះ និយ័តករទូរគមន៍កម្ពុជា បានស្នើនិងអំពាវនាវឱ្យម្ចាស់បុរីទាំងអស់ ជម្រាបដល់ប្រជាពលរដ្ឋក្នុងបុរីរបស់ខ្លួនរុះរើ ដកចេញ និងបញ្ឈប់បន្ទាន់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងករណីប្រជាពលរដ្ឋពុំមានការស្ម័គ្រចិត្តទេ នោះម្ចាស់បុរីត្រូវចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីរបស់ខ្លួនឱ្យអស់មុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដោយឡែក បណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក៏ត្រូវធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួន ដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួងប្រៃសណីយ៍ និងទូរ​គម​នា​គ​មន៍ បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែ​ល​​អាចបំពាក់ស្ថានីយ៍ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រា​ប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ គួររំលឹកទៀតថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា […]

អាន​បន្ថែម

រដ្ឋ​ចេញវិធានការលើកលែង​ពន្ធចំពោះការវិនិយោគ​លើអគារជាប់គាំងជិត៤០០ នៅ​​ព្រះសីហនុ

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។ ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ តួលេខដ៏ច្រើនសន្ធឹកនេះ បានបញ្ជាក់ពីភាពបន្ទាន់និងចាំបាច់សម្រាប់ការអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាអគារនៅសល់មិនទាន់សាងសង់រួច។ បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានគម្រោងចំនួន ២៩ (ស្នើនឹង ៥៣អគារ) គម្រោងកំពុងដំណើរការសាងសង់ មានគម្រោងចំនួន ១៦១ (ស្នើនឹង ១៧៧អគារ) បានបញ្ចប់ ប៉ុន្តែមិនដំណើរការ។ មានគម្រោងចំនួន ៣៤១ (ស្នើនឹង ៣៦៤ អគារ) ផ្អាកការសាងសង់ និងគម្រោងចំនួន ៤៣៤​(ស្មើនឹង ៤៧៥អគារ) ជាគម្រោងបានសាងសង់រួច និងបានដាក់ដំណើរការ។ ព័ត៌មាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនាពេលថ្មីៗនេះ ស្តីពី “វិធានការដោះស្រាយគម្រោងវិនិយោគដែលនៅទ្រឹងក្នុងខេត្តព្រះសីហនុ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងការដោះស្រាយបញ្ហាជាប្រព័ន្ធនេះ រដ្ឋាភិបាលកំពុងវាយតម្លៃករណីនីមួយៗ និងផ្តល់ការគាំទ្រតាមគោលដៅ […]

អាន​បន្ថែម