ច្បាប់ និងបញ្ញាត្តិ
ជប៉ុនគ្រោងចេញច្បាប់ថ្មី ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានា
រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលជាការចាប់ផ្តើមដំបូងក្នុងគោលបំណងជួយឱ្យអាជីវកម្មថ្មីៗដែលកំពុងរីកចម្រើន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានប្រាក់កម្ចី ដោយផ្អែកលើសក្តានុពលកំណើនរបស់ពួកគេ ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំបែបប្រពៃណី ដូចជាផ្ទះ ដី ឬអចលនទ្រព្យផ្សេងទៀតជាដើម នេះបើយោងតាមសារៈព័ត៌មាន The Japan News ចុះផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ គោលនយោបាយកែទម្រង់ហិរញ្ញវត្ថុជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃកម្មវិធីកញ្ចប់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចដ៏ធំ ដែលគ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ ដោយទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន គ្រោងនឹងដាក់សំណើសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់គណៈរដ្ឋមន្ត្រីជប៉ុន (ordinary Diet session) នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ដោយស្នើដាក់បញ្ជូលជាច្បាប់ពិសេសក្រោមក្រមរដ្ឋប្បវេណី។ ជាប្រពៃណីទៅហើយមិនថានៅប្រទេសជប៉ុនឬនៅប្រទេសដទៃ ក្រុមហ៊ុនធុរកិច្ចនៅពេលត្រូវដើមទុនដើម្បីរកស៊ី គឺត្រូវពឹងផ្អែកលើទ្រព្យសម្បត្តិរូបិយ ដូចជាដី និងអគារ យកទៅធានាជាមួយធនាគារដើម្បីទទួលបានប្រាក់កម្ចី។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន ដែលស្ថាប័នស្នើច្បាប់ថ្មីនេះ មើលឃើញថា ការអនុវត្តបែបនេះ ច្រើនតែបង្កើតឧបសគ្គសម្រាប់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី និងកំពុងរីកចម្រើនដែលមានទ្រព្យសកម្មតិចតួច ពិបាកនឹងមានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន បើទោះបីជាពួកគេមានទស្សនវិស័យអាជីវកម្មដ៏ជោគជ័យច្បាស់លាស់ក៏ដោយ។ សំណើច្បាប់ថ្មីនេះ ស្វែងរកការបង្កើតប្រព័ន្ធអនុគ្រោះថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មឬក្រុមហ៊ុនធុរកិច្ច អាចទទួលបានប្រាក់កម្ចីពីធនាគារដោយគ្រាន់តែផ្អែកលើលទ្ធផលនៃការវាយតម្លៃរួមបញ្ចូលគ្នានៃទ្រព្យសម្បត្តិរូបិយ និងអរូបិយរបស់ពួកគេ។ បន្ថែមពីលើទ្រព្យបញ្ចាំឬទ្រព្យធានាធម្មតា វិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋនេះ […]
អានបន្ថែមរដ្ឋប្រកាសលើកលែងបង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោម ១០០០ដុល្លារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងការបង់កម្រៃបែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី ១៥.០០០រៀល មក ៨.០០០រៀល ក្នុងមួយប្រតិវេទន៍ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ ព្រមទាំងលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងដាក់ឱ្យអនុវត្តនូវ៖ វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS), ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ […]
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដំណាច់ឆ្នាំ២០២៤
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យទិញលក់តម្លៃក្រោម ៧០.០០០ដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤”។ សម្តេចបានថ្លែងថា សម្រាប់លំនៅឋានមានតម្លៃលើស៧ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋាននៃការគិតពន្ធប្រដាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរីដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍តែនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែងពន្ធចំណេញមូលធនចំនួន៦ប្រភេទ ពន្ធលើចំណេញអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។
អានបន្ថែមរដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា យើងត្រូវធ្វើការសិក្សាពីលទ្ធភាពបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជួយជំរុញការផ្គត់ផ្គង់បន្លែ ត្រី សាច់ របស់ប្រជាកសិករនៅតាមតំបន់មូលដ្ឋានដែលកំពុងប្រកបអាជីវកម្មទេសចរណ៍ ពិសេសគឺនៅតំបន់ភ្នំគូលែន ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា ភ្នំគូលែនជាតំបន់មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងសម្បូរធនធានជីវៈចម្រុះដែលមានចំនួនសរុប ៧៧៩ប្រភេទ ក្នុងនោះប្រភេទសត្វជិតផុតពូជមាន ២៨ប្រភេទ និងរុក្ខជាតិដែលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN មាន ១០ប្រភេទ។ នេះបើយោងតាមទិន្នន័យពីសាព័ត៌មាន Freshnews។ លើសពីនេះទៀតនោះគឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យរិតតែមានសក្ដានុពលថែមទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល ១២ខែ។ សម្រាប់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។ ចំពោះវិធានការផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាល […]
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យបរទេសមានសិទ្ធិជួលអចលនទ្រព្យនៅកម្ពុជា បានរហូតដល់៥០ឆ្នាំ នឹងអាចបន្ត…
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលអចលនទ្រព្យនៅកម្ពុជារយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះមិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣។ សម្តេចបានបញ្ចាក់ថា៖ “ទោះបីជាជនបរទេសមិនមានសិទ្ធក្នុងការទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែពួកគេ (ជនបរទេស) អាចចុះកិច្ចសន្យាជួលអចលនទ្រព្យទាំងនោះរយៈពេលវែងបាន ដោយគិតចាប់ពី១៥ឆ្នាំ រហូតដល់៥០ឆ្នាំ”។ ជាមួយគ្នានេះដែរ ជនបរទេស អាចក៏ទទួលបានសិទ្ធិក្នុងការជួលបន្ត ក្រោយបញ្ចប់កិច្ចសន្យាជួល ៥០ឆ្នាំដំបូង និងទទួលបានសិទ្ធិនានាដូចជា សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញ-លក់ និងការជួលបន្តជាដើម។ សម្តេចបន្ថែមទៀតថា នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ ប៉ុន្តែសាធារណៈជន នៅមិនទាន់បានជ្រាបច្បាស់អំពីយន្តការនេះនៅឡើយទេ ។ សម្តេចបានសង្កត់ធ្ងន់ទៀតថា៖ “យន្តការនេះ គឺជាការផ្តល់លំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញានោះទេ”។
អានបន្ថែមដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងតម្រូវឱ្យបង់ពន្ធ ដើម្បីបញ្ចៀសការទិញដីទុកចោល
សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ ដីមិនប្រើប្រាស់ចាប់ពី៥ហិកតាឡើងទៅ នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ចំណែកដីដែលមានទំហំក្រោម៥ហិកតា នឹងមិនត្រូវកំណត់ឱ្យជាប់ពន្ធនោះទេ។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “គោលដៅនៃការដាក់កំណត់ពន្ធនេះគឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះរដ្ឋចង់ឱ្យទិញដីយកទៅធ្វើសកម្មភាព បង្កើតចំណូលផ្សេងៗ ជាជាងទិញទុកចោល”។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា គោលដៅថ្មីនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ ទៅ ដើម្បីទុករយៈពេលឱ្យអ្នកដែលមានដីធំៗ ចាប់ផ្តើមធ្វើសកម្មភាពប្រើប្រាស់។ បើតាមសម្តេចនាយករដ្ឋមន្រ្តី រដ្ឋលើកលែងពន្ធសម្រាប់ដីមានទំហំចាប់ពី ៥ហិកតាឡើងទៅ មានដូចជា ដីកំពុងបង្កបង្កើនផល ដែលមានការទទួលស្គាល់ពីអាជ្ញាធរវាយតម្លៃ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារ ដីមានសំណង់ ឬគ្មានសំណង់ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ និងដីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។
អានបន្ថែមក្រសួងរ៉ែរិតបន្តឹងការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មជីករ៉ែថ្ម ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឍ
រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល អះអាងថា ក្រសួងនឹងមិនចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យរ៉ែ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម កែវ រតនៈ លើកឡើងថា ការដែលមិនមានចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំនេះ គឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា ត្បិតកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីក៏ពិតមែន ប៉ុន្តែការធ្វើអាជីវកម្មជីករ៉ែថ្មក៏ត្រូវតែគោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារឱ្យបានត្រឹមត្រូវផងដែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ « ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆេតកញ្ឆតទាំងអស់នោះទេ ពីព្រោះ ភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ និងភ្នំខ្លះទៀតមានតម្លៃជាតំបន់អេកូទេសចរណ៍”។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងរ៉ែ បានចាត់អគ្គនាយកដ្ឋានរ៉ែ ឱ្យធ្វើការងារជាមួយមន្ទីររ៉ែ និងថាមពលគ្រប់រាជធានី-ខេត្ត រួមទាំង ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ លើការងារអភិរក្សភ្នំនានានៅទូទាំងប្រទេសកម្ពុជាថែមទៀតផង។
អានបន្ថែមមកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ?
រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។ អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរដ្ឋបានដែរឬទេ? ទ្រព្យសម្បត្តិឯកជន គឺសំដៅដល់ទ្រព្យទាំងឡាយ ដែលអាចជាចលនវត្ថុ ឬអចលនវត្ថុ ដែលមនុស្ស ឬក្រុមមនុស្សកាន់កាប់ជាកម្មសិទ្ធិតាមរយៈលិខិតស្នាម ឬបណ្ណសម្គាល់សិទ្ធិ អាចបែងចែក លក់ដូរស្របតាមច្បាប់។ ម្ចាស់កម្មសិទ្ធិករនៃទ្រព្យ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង តាមការកំណត់របស់ច្បាប់ជាធរមាន។ (អានបន្ថែម) ដោយឡែក ទ្រព្យសម្បត្តិរដ្ឋ សំដៅលើទ្រព្យទាំងឡាយ ដែលកើតឡើងតាមធម្មជាតិ ឬបង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬអចលនទ្រព្យ រូបី ឬអរូបី ដែលមិនមែនជាកម្មសិទ្ធិឯកជន។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ទ្រព្យទាំងនេះ អាចជា ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ ភ្នំ ព្រៃឈើ […]
អានបន្ថែមរដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ Project UTM Zone ៤៨N Datum WGA 1984 ដូចខាងក្រោម៖ ១_ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ២_ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី […]
អានបន្ថែមរដ្ឋចេញគោលនយោបាយ ១៥ចំណុច ដើម្បីរៀបចំដែនដី ទីក្រុង និងសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរអាណត្តិទី៧ថ្មីនេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពសំខាន់ៗចំនួន ១៥ចំណុច ដើម្បីធ្វើឱ្យការរៀបចំដែនដី ទីក្រុង និងសំណង់ កាន់តែប្រសើរឡើង នៅក្នុងអាណត្តិទី៧ថ្មីនេះ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយទាំងនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្ហាញអំពីទិសដៅការងារជាអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ គោលនយោបាយសំខាន់ៗទាំងនេះ រួមមាន៖ 1- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង។ 2- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី។ 3- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព។ 4- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ 5- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន […]
អានបន្ថែម