កម្ពុជាកំពុងពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំពេលមានការកើនឡើងការវិនិយោគរហូត ៩៦០គម្រោង ត្រឹមឆមាសទី១ឆ្នាំនេះ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចពិភាក្សាដ៏សំខាន់មួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងជំរុញគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំឱ្យបានឆាប់រហ័ស ខណៈលំហូរវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៩៦០គម្រោង មានទុនវិនិយោគប្រមាណ ១២,៦ពាន់លានដុល្លារ និងអាចបង្កើតកា...
អានបន្ថែមជាង១ឆ្នាំនេះ រដ្ឋបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន ៣៣១គម្រោង
តាំងពីបង្កើតកម្មវិធីពិសេសផ្តល់ការលើកទឹកចិត្ត ដោយគិតចាប់ពីឆ្នាំ២០២៤ និង ៦ខែដើមឆ្នាំ២០២៥មក ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានផ្តល់ការលើកទឹកចិត្តជូនដល់គម្រោងវិនិយោគសរុបចំនួន ៣៣១គម្រោង មានទុនវិនិយោគប្រមាណ ៤៧៥៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលទទួលបានការលើកទឹកចិត្តពិសេស ក្នុងឆ្នាំ២០២៤ និង ឆមាសទី១ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធានក...
អានបន្ថែមមកទល់ពេលនេះ កម្ពុជាបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់
ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលបានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស គិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ។ នេះបើយោងតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម បានឱ្យដឹងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជ...
អានបន្ថែមក្រុមហ៊ុនចិន បង្ហាញផែនការវិនិយោគបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារខ្ពស់ៗ នៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីផែនការរួមក្នុងការវិនិយោគលើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារទំនើបខ្ពស់ៗនៅកម្ពុជា ដើម្បីជួយសន្សំសំចៃថាមពល។ ក្រុមទាំងបីនោះរួមមាន៖ ក្រុមហ៊ុន Anhui Sunyu Water co.,ltd ក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd និង ក្រុមហ៊ុន JINIV technology environmental co.,ltd។ នេះបើយោងតាមជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយប្រតិភូវិនិយោគ...
អានបន្ថែមរដ្ឋជំរុញឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដោយចង់ឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេលអញ្ជើញជាអធិបតីប្រកាសតែងតាំង ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានមន្ទីរសាធារណការ និង...
អានបន្ថែមរដ្ឋបង្កើតក្រុមការងាពិសេសររៀបចំបម្លាស់ទីផ្ទះបណ្តែតទឹកជុំវិញបឹងទន្លេសាប ដើម្បីការពារជីវៈចម្រុះ
នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំបង្កើតក្រុមការងារពិសេសមួយ សំដៅផ្លាស់ប្តូរលំនៅឋានបណ្តែតទឹកក្នុងខេត្តចំនួន៥ជុំវិញបឹងទៅកាន់ដីគោកវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីសម្រេចខាងលើនេះ បានបង្ហាញថា គណៈកម្មាការចំពោះកិច្ចនេះ មានសមាសភាពចំនួន ២៧រូប ក្នុងនោះមានរ...
អានបន្ថែមក្រសួងជំរុញអាជ្ញាធរខេត្តកែវ អនុវត្តផែនការមេរៀបចំក្រុង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត
រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង សំដៅដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់...
អានបន្ថែមសភាពាណិជ្ជកម្ម និងសហគ្រិនខ្មែរ រួមគ្នាជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសហគ្រិនខ្មែរ (KE) បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ពិធីចុះហត្ថលេខាលើ MoU រវាងភាគីទាំងពីរ បានធ្វើឡើងកាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ថ្លែងនាឱកាសនោះ លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់...
អានបន្ថែមរដ្ឋបង្ហាញផែនការបង្កើតតំបន់កសិឧស្សាហកម្មនៅខេត្តចំនួនបី ដើម្បីជំរុញសេដ្ឋកិច្ចនៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា
ដើម្បីជំរុញសេដ្ឋកិច្ចនៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អំពីផែនការបង្កើតតំបន់កសិឧស្សាហកម្មនៅខេត្តចំនួនបី រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។ ការសម្រេចនេះធ្វើឡើងក្នុងពេលថ្លែងសុន្ទរកថាក្នុងពិធីប្រារព្ធទិវាជាតិនេសាទនៅខេត្តតាកែវ។ នាឱកាសនោះ សម្តេចបានលើកឡើងថា សម្តេច...
អានបន្ថែមរដ្ឋប្រកាសផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣៥ នៅក្រុងព្រះសីហនុ
តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣៥ ដែលមានទុនវិនិយោគប្រមាណ ៣២៧លានដុល្លារ។ នេះបើយោងតាមកិច្ចប្រជុំលើកទី១៧ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥។ អង្គប្រជុំបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកច...
អានបន្ថែម