វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ...
អានបន្ថែមកម្ពុជាបោះជំហានកាន់តែស៊ីជម្រៅក្នុងបរិវត្តកម្មឌីជីថល៖ ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើគំនិតផ្ដួចផ្ដើមឌីជីថលសំខាន់ៗ។ កិច្ចពិភាក្សានេះមានគោលដៅចម្បងក្នុងការលើកកម្ពស់អភិបាលកិច្ច...
អានបន្ថែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេលថ្មីៗនេះបានទទួលជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗក្នុងវិស័យថាមពលរបស់កម្ពុជា។ ជំនួបយុទ្ធសាស្ត្រនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងប្រសិទ្ធភាព និងអភិបាលកិច្ចនៃហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ។ ក្នុងអំឡុងពេលពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើវិស័យសំខាន់ៗមួយចំនួន រួមមា...
អានបន្ថែមកម្ពុជាពង្រឹងគោលនយោបាយលំនៅឋានដែលមានតម្លៃសមរម្យជាមួយនឹងសសរស្តម្ភយុទ្ធសាស្ត្រថ្មីចំនួនបួន
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងរៀបចំ និងកែសម្រួល នឹងដាក់បញ្ចូលនូវចំណុចសំខាន់ៗចំនួន៤ លើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ»។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយនេះ ក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន...
អានបន្ថែមកម្ពុជាដាក់ឱ្យអនុវត្តន៍ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសនៅតំបន់ជនបទ។ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥» បានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅតំបន់ជនបទមានជីវភាព...
អានបន្ថែមបណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់
បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន១៤ បានចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈពួកគេ ក៏ចង់ប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដាចំនួន១៤ កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០...
អានបន្ថែមបច្ចុប្បន្ន នៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងមហាផ្ទៃបានជិត ៧០០០
បច្ចុប្បន្ននៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦.៦៤៩ ហើយ។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ទូច សុឃៈ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ទូច សុឃៈ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួ...
អានបន្ថែមក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ សន្យាជួយជំរុញជំនាញទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារនៅកម្ពុជា
ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានសាខា ជាង៥០០ នៅទូទាំងប្រទេសចិន នឹងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីជួយជំរុញលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារកាន់តែប្រសើរ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់ ឬព្រលានពោធិ៍ចិនតុង) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដដែល ខណៈបច្ចុប្បន្នរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣លានដុល្លារ ក្នុងមួយឆ្នាំ លើការថែទាំក្នុងគោលដៅសំខាន់ៗចំនួន២។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី២០ ខែតុលា ឆ្នា...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៧ នៅក្រុងព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបន្តផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០លានដុល្លារ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ផុសផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមា...
អានបន្ថែម