ក្រសួងរ៉ែគ្រោងវិនិយោគលើរោង​ចក្រចម្រាញ់​ប្រេងកាត ដើម្បីធានាការផ្គត់ផ្គង់នៅកម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល​ ប្រកាសពីផែនការចង់​វិនិយោគ​លើ​គម្រោងបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​កាតនៅកម្ពុជា។ ខណៈដែលបច្ចុប្បន្នក្រសួងកំពុងស្វែងរកដៃគូវិនិយោគសម្រាប់ការរុករកប្រេងទាំងនៅឈូងសមុទ្រ និងនៅក្នុងដីផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា «នាពេលខាងមុខនេះ ក្រសួងគ្រោងនឹងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល សម្រាប់ដំណាក់កាលទី១ សម្រាប់គម្រោង​វិនិយោគ​បង្កើតរោងចក្រចម្រាញ់​ប្រេង​របស់​ប្រទេស​ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​កំណត់​និង​ការ​គូស​បញ្ជាក់​ពី​វិសាលភាព​នៃ​ការ​បម្រុង​ទុក​ប្រេង​ជា​យុទ្ធសាស្ត្រ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏​បាន​ទទួល​ស្គាល់​ថា កម្ពុជា​នៅមាន​ទីផ្សារ​ប្រេង​តិចតួចនៅឡើយ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូន ការស្តុកទុក ការចែកចាយ និងការប្រើប្រាស់ផលិតផលប្រេង ដោយផ្តោតជាយុទ្ធសាស្ត្រលើការទាក់ទាញឧស្សាហកម្មចម្រាញ់ប្រេងមកកម្ពុជាឱ្យបានច្រើនផងដែរ។ គម្រោងនេះគឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលក្នុងការស្វែងរកអ្នកវិនិយោគសក្តានុពលសម្រាប់បន្តអភិវឌ្ឍប្លុក A និងស្រាវជ្រាវនៅប្លុកផ្សេងៗទៀត។ កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំបន្តអភិវឌ្ឍរុករកប្រេង ក្នុងប្លុក A នេះផងដែរ។​ (អានបន្ថែម) យោងតាមក្រសួងរ៉ែ និងថាមពល វិស័យប្រេងនឹងរកចំណូលបានប្រមាណ ១២,៣៥ លានដុល្លារសម្រាប់រដ្ឋនៅឆ្នាំ ២០២៤។

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវា​ត់ព្រំ​ដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ (អានបន្ថែម)​ ថ្មីនេះៗផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧ ដែលមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។(អានបន្ថែម) គួរបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចព្រមព្រៀង CLV-DTA កម្ពុជាមានខេត្ត ០៤ ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ( CLV) នេះ មានគម្រោងវិនិយោគសរុបចំនួន ១០៥គម្រោង […]

អាន​បន្ថែម

ថៃ​ចាប់អារម្មណ៍ច្បាប់​ជួលដី​ធ្លីរបស់​កម្ពុជា ថាជាគំរូល្អសម្រាប់​កែ​លម្អ​ច្បាប់​អចលន​ទ្រព្យ​របស់ខ្លួន

ប្រទេសថៃកំពុងរៀបចំកែប្រែច្បាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេសដោយស្នើឱ្យមានវិសោធនកម្មសំខាន់ៗដើម្បីបន្តរយៈពេលជួលចាប់ពីអតិបរមា ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ដោយយកគំរូតាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira មានគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស និងដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើង។ គំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់អចលនទ្រព្យ ដែលបានប្រកាសនិងធ្វើបច្ចុប្បន្នភាពដោយ Aseannow.com នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ផ្តោតលើការលើកកម្ពស់ “សិទ្ធិលើការជួលទ្រព្យសកម្ម “។ គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ច្បាប់​ថៃ​រឹតត្បិត​កម្មសិទ្ធិ​របស់​ជនបរទេស​លើ​ដីធ្លី ដែល​បង្ហាញ​ពី​ឧបសគ្គ​ធំ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ នេះបើប្រៀបធៀបទៅនឹងច្បាប់អចលនទ្រព្យរបស់ប្រទេសមួយចំនួនទៀត។ ជាក់ស្តែងដូចជាច្បាប់របស់ប្រទេសអង់គ្លេស វែល បារាំង និងកម្ពុជា សុទ្ធតែបានអនុវត្តដោយជោគជ័យនូវច្បា​ប់ជួលពិសេសដែលអនុញ្ញាតឱ្យមានការជួលរយៈពេលវែង និងផ្តល់សិទ្ធិកាន់តែច្រើនដល់អ្នកជួល។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីនៅជាឥស្សរជនលេចធ្លោមួយរូបនៅក្នុងគណបក្សគ្រប់គ្រងរដ្ឋាភិបាល ពីមុនធ្លាប់បានស្នើថា ដីណាមួយដែលលក់ទៅឱ្យជនបរទេស គួរតែផ្ទេរទៅការគ្រប់គ្រងរបស់រដ្ឋក្រោមនាយកដ្ឋានរតនាគារជាតិជាមុនសិន។ នៅខែមេសា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃ បានណែនាំក្រសួងផ្សេងៗ ឱ្យស្វែងយល់ពីលក្ខខណ្ឌជួលយូរជាងនេះ ហើយនៅខែមិថុនា ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចឱ្យជំរុញសំណើទាំងនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយដែនកំណត់នៃការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ។ គួរកត់សម្គាល់ថា ច្បាប់ភូមិបាលឆ្នាំ ២០០១ របស់កម្ពុជា […]

អាន​បន្ថែម

កម្ពុជា​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​យ៉ាង​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់

ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនដែលកំពុងកើតមាន ក្រសួងមហាផ្ទៃ ​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំងអស់ បិទច្រក​របៀង​ខុស​ច្បាប់​ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យទំនិញ មនុស្ស និងមធ្យោបាយចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ឡើយ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៤។ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវអនុវត្តវិធានការបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីរកឃើញថា មានសកម្មភាពចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រដែលអង្គភាពណាមួយឈរជើងការពារ ប្រធានអង្គភាពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមគ្នានេះ ក្រសួងក៏ណែនាំឱ្យ ខេត្តទាំងនោះ ចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ ពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខជាតិនិងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ដែរថា ការប្រកាសដាក់ចេញវិធានការខាងលើនេះ ត្រូវ​បាន​ធ្វើឡើង បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​សង្កេត​ឃើញ មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​បន្ត​កើត​មាន​ឡើង​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន។ ក្នុង​នោះ​រួមមាន ការ​ធ្វើ​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់ ​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ ការ​លួច​លាក់ បើក​ច្រក​របៀង​ខុស​ច្បាប់ លំហូរ​នៃ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម​គ្រឿងញៀន​ជាដើម។ នៅពេលដែលរដ្ឋាភិបាលពង្រឹងវិធានការសន្តិសុខព្រំដែន អាជ្ញាធរក៏ជំរុញឱ្យមានការសហការពីសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ដើម្បីជួយរក្សាបូរណភាពព្រំដែនកម្ពុជា។

អាន​បន្ថែម

ផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន

តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត “អំពើក្លែងបន្លំជាច្រើន” កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ គឺជាជ័យជំនះផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់ស្ថាបនិកក្រុមហ៊ុន BML លោក Sarkis Izmirlian ដែលបានដាក់បណ្តឹងកាលពីឆ្នាំ ២០១៧។ សាលក្រមនេះ ក៏រួមបញ្ចូលទាំងការតម្រូវឱ្យសងសំណងចំនួន ៨៤៥ លានដុល្លាររបស់ BML បូកនឹងការប្រាក់បង្គរចាប់តាំងពីខែឧសភា ២០១៤ ខណៈក្រុមហ៊ុន CCA ប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ នេះ​បើ​តាមសារៈព័ត៌មាន scmp ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។ គម្រោង Baha Mar ដែលដំបូងឡើយ ជាគម្រោងអភិវឌ្ឍន៍មានបំណងក្លាយជាគោលដៅទេសចរណ៍និងរមណីយដ្ឋានប្រណីតលំដាប់ពិភពលោក […]

អាន​បន្ថែម

កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន

ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្ម​វិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤​១​២ ​ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។ បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖ កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិង​តំបន់តភ្ជាប់ ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដ​ក​​ហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រា​ស់​​​ដី ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ពិនិត្យ​និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោ​​យ​​ចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូ​ល​រួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រ​សិ​ទ្ធ​ភាពនិងប្រសិទ្ធផល។ គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ […]

អាន​បន្ថែម

ស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១,  ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។ យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។ នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។ ចំពោះ​ប្រភេទ​អគារ​សណ្ឋាគារ ពាន​រង្វាន់​មាន​ដូច​ជា៖ ប្រភេទ​ទី១​បាន​ទៅ​លើ​សាលា​ទេសចរណ៍ Ecole Paul Dubrule, […]

អាន​បន្ថែម

ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង

ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចបន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ រហូតចុងឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ត និងបង្កើនការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយបន្ទុកពន្ធលើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា វិធានការលើកទឹកចិត្តពន្ធទាំងនេះ មានគោលបំណងគាំទ្រ និងសម្រួលដល់អ្នកអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ នៅថ្ងៃដដែល ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដោយបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះនឹងជួយសម្រាលបន្ទុកពន្ធសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យក្នុងស្រុក។ ជាងនេះទៅទៀត វិធានការនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងវិនិយោគិនកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬការកាន់កាប់លំនៅឋានគ្រប់ប្រភេទក្នុងប្រភេទបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០.០០០ដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕ (អានបន្ថែម)

អាន​បន្ថែម

 ADB បង្ហាញពីជំហគាំទ្រការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ $៤០០លាន ក្នុងឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញានឹងបន្តពង្រឹងការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF)ចំនួន ៤០០លានដុល្លារ ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្រោយទទួលបានជោគជ័យលើកគម្រោងកំពុងដំណើរការដែលមានទឹកប្រាក់ ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូរបស់ ADB ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងអភិវឌ្ឍន៍ទីក្រុង បានមកស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កែលម្អសេវាទឹក និងអនាម័យសំខាន់ៗនៅកម្ពុជា។ នាឱកាសនោះ ADB បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់យន្តការប្រមូលចំណូលប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ហើយឯឧត្តមក៏បានស្នើសុំកិច្ចសហការជាបន្តបន្ទាប់ពី ADB ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក និងជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករសេវាទឹកស្អាតផងដែរ។ ជាការឆ្លើយតបទៅនឹងការពិភាក្សាទាំងនេះ គណៈប្រតិភូ ADB បានបញ្ជាក់បន្ថែមអំពីគម្រោងហិរញ្ញប្បទានទ្រង់ទ្រាយធំ (MFF) នាពេលខាងមុខ ដែលសំដៅដល់ការអភិវឌ្ឍន៍ទីក្រុង មានតម្លៃរហូតដល់ ៤០០លានដុល្លារ […]

អាន​បន្ថែម