កូរ៉េគ្រោងកែប្រែតំបន់សង្រ្គាមនៅប៉ៃលិនទៅជាតំបន់ការអភិវឌ្ឍន៍តម្លៃជាង ១០លានដុល្លារ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ឬ KOICA គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់សង្រ្គាមនៃប៉ែលិន ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះថ្មីមួយ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខេត្តប៉ែលិន កាលពីថ្ងៃទី២៣ ខែធ្នូនេះ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងគោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ក...
អានបន្ថែមគម្រោងអាកាសយានដ្ឋានសៀមរាបថ្មីសម្រេចបាន ៣៥% ហើយ គ្រោងបញ្ចប់តាមកាលកំណត់
គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានប្រមាណ ៣៥%ហើយ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។ ក្នងឱកាសនេះ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ក៏បានធ្វើបទបង្ហ...
អានបន្ថែមផ្លូវ ៦០ ម៉ែត្រនឹងស្វាគមន៍គម្រោងលំនៅដ្ឋានដ៏ធំមួយទៀតក្នុងពេលឆាប់ៗនេះ
គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE ដែលមានទីតាំងនៅតំបន់សក្ដានុពលនៃផ្លូវ ៦០ ម៉ែត្រ នឹងបើកលក់ជាផ្លូវការ នៅថ្ងៃពុធ ទី២៣ ខែធ្នូនេះ ដែលនឹងរួមចំណែកធ្វើឲ្យតំបន់តាមបណ្ដោយមហាវិថីនេះ ក្លាយជាបណ្ដុំពាណិជ្ជកម្មថ្មីមួយក្នុងពេលឆាប់ៗ។ គម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្ម ៤ប្រភេទ មានសរុបចំនួន ៥៧៤ផ្ទះ ដែលសាងសង់នៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉េ។ គម្រោងនេះ មានទីតាំងដ៏ល្អស្ថិតនៅលើវិថី ៦០ម៉ែត្រ ...
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណាដែលចង់ធ្វើការលើគម្រោងរបស់ OCIC
អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី ១៩ ធ្នូ នេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បើកចំហរ និងស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណា ដែលចង់ធ្វើការងារឲ្យគម្រោងនានារបស់ OCIC។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «យើងមិនដែលបិទទេ គឺយើងបេីកចំហរ អ្នកណាចាប់អារម្មណ៍ចង់មកធ្វើការ អាចដាក់ស្នើមកបាន សម្រាប់គម្រោងនានារប...
អានបន្ថែមផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ថៃ និងកម្ពុជាតម្លៃប្រមាណជិត ២លានដុល្លារសាងសង់ជិតរួចរាល់ហើយ
ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងច្រកភូមិថាសេន ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណាយថវិកាប្រមាណជិត ២លានដុល្លារ សម្រេចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់មុនកាលបរិច្ឆេទដែលគ្រោងទុក។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងកាលពីថ្ងៃទី ២០ ធ្នូ នេះថា ភាគីថៃបានចំណាយថវិកាប្រមាណជិត ២លានដុល្លារនេះ ដើម្បីសាងសង់ផ្លូវតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នេះ។ ផ្លូវនេះ ត្រូវបានសាងសង់ ជាប្រភេទបេតុងអាស្...
អានបន្ថែមOCIC វិនិយោគយ៉ាងហោច៣០០ លានដុល្លារ នៅឆ្នាំ២០២០ គ្រោងវិនិយោគជាង ៦០០ លានដុល្លារបន្ថែមនៅឆ្នាំក្រោយ
ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ១៩ ធ្នូកន្លងទៅនេះថា៖ «ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះ...
អានបន្ថែមក្រុមហ៊ុនអ្នកអភិវឌ្ឍចំនួន ២៦ កំពុងប្រជែងគ្នាសាងសង់អាកាសយានដ្ឋានតម្លៃជាង៧០០ លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ី
ក្រុមហ៊ុនអភិវឌ្ឍចំនួន ២៦ ចាប់អារម្មណ៍ចង់ដេញថ្លៃសាងសង់ និងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានថ្មី ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្លាស់ប្ដូរមុខមាត់អាកាសយានដ្ឋានចាស់ នៅលើកោះ Lombok ដើម្បីជំរុញវិស័យទេសចរណ៍នៅលើកោះនេះឱ្យរីកចម្រើនជាមុន។ គម្រោងអភិវឌ្ឍន៍ថ្មីតម្លៃ ៧០០ លានដុល្លារអាមេរិកនេះ បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេលើពិភពលោកជាច្រើន រួមមាន ក្រុមហ៊ុន Bechtel និង Vinci (ដែលកំពុងគ្រប់គ្រងព្រលានយន្តហោ...
អានបន្ថែមការផ្ដល់សញ្ជាតិ ឬសិទ្ធស្នាក់នៅដល់បរទេសដែលវិនិយោគលើអចលនទ្រព្យ អាចជាចលករជំរុញសេដ្ឋកិច្ចដ៏ល្អមួយ
គោលនយោបាយផ្ដល់សញ្ជាតិ ឬ ទិដ្ឋាការស្នាក់នៅរយៈពេលយូរដល់ជនបរទេស តាមរយៈការវិនិយោគលើអចលនទ្រព្យដូចជាខុនដូ ឬអាផាតមិនក្នុងស្រុក ដែលប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងអនុវត្ត ចាត់ទុកថាជាគន្លឹះ ឬចលករមួយ ក្នុងការជួយស្ដារទីផ្សារអចលនទ្រព្យ ឬសេដ្ឋកិច្ចទាំងមូលឱ្យងើបពីវិបត្តិកូវីដ។ តួយ៉ាងដូចជា នៅឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្ដើមផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសណាដែលទិញខុនដូ ឬ អាផាតមិន។ ការសម្រេចចិត្តអនុវត្...
អានបន្ថែមខ្សែបញ្ចូនថាមពល ២៣០kw ភ្ជាប់ពីរោងចក្រដុតធ្យូងថ្មឧត្តមានជ័យមកសៀមរាប នឹងដាក់ដំណើរការឆាប់ៗ
ខ្សែបញ្ចូនថាមពលអានុភាព ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គីសនីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាបគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។ យោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្មីៗនេះ ក្រុមហ៊ុន Pestech (Cambodia) PLC, កំពុងដំណើរការសាងសង់គ្រឹះបង្គោលនៃខ្សែបញ្ជូនអគ្គិសនីនេះ ក៏ដូចជាកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនផងដែរ។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដ...
អានបន្ថែមជប៉ុនផ្ដល់ជំនួយឥតសំណងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្តសំខាន់ៗ ៣
រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្ដល់ជំនួយឥតសំណងជិត ៤០ ម៉ឺនដុល្លារ បន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣ រួមមាន កោះកុង កំពង់ឆ្នាំង និងមណ្ឌលគិរី។ នេះបើយោងតាមសារព័ត៌មានAKP ដែលដកស្រង់ខ្លឹមសារចេញពីសេចក្ដីប្រកាសរបស់ស្ថាតទូតជប៉ុន។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ជាង ១៩ ម៉ឺនដុល្លារនឹងត្រូវប្រើដើម្បីលើកកម្ពស់គុណភាពផ្លូវនៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយឡែក ទឹកប្រាក...
អានបន្ថែម
