កូរ៉េផ្ដល់ជំនួយឥតសំណងជាង ៨០ លានដុល្លារមកអភិវឌ្ឍគម្រោងធំៗ ១២ គម្រោង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអទិភាពចំនួន ១២ គម្រោង។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នោ ហ្យង់ជូន (RHO Hyunjun) ប្រធានតំណាង KOICA កាលពីថ្ងៃទី ២១ តុលានេះ។ លោក នោ ហ្យង់ជូន (RHO Hyunjun) បានឱ្យដឹងថាជំនួយ ៨០ លានដុល្លារនេះគឺសម្រ...
អានបន្ថែមការដ្ឋានព្រលានយន្តហោះភ្នំពេញថ្មីមិនលិចទឹក សឱ្យឃើញពីការរចនាប្លង់ដែលមានប្រសិទ្ធិភាព
ការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាល មិនរងផលប៉ះពាល់ពីទឹកជំនន់ឡើយ បើទោះបីជាតំបន់ជុំវិញការដ្ឋាន លិចជនយ៉ាងខ្លាំងក្ដី។ នេះបង្ហាញឱ្យឃើញថាពី គម្រោងនេះមានប្រព័ន្ធគ្រប់គ្រងទឹក និងការរចនាប្លង់ស្ថាបត្យកម្មមេ ដែលមានប្រសិទ្ធិភាពខ្ពស់។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពីថ្មីៗនេះ។ លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់បានថា ទឹកជំនន់បានជន់លិចផ្លូវច...
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីទទួលបានកម្ចីជាស្ថាពរដើម្បីបន្តគម្រោងបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុនសិង្ហបូរី KrisEnergy ទទួលបានកម្ចីជាស្ថាពរពីក្រុមហ៊ុនវិនិយោគ Kepinvest Singapore ដើម្បីបន្តការបូមប្រេងនៅទឹកដីកម្ពុជាជាលើកដំបូងបង្អស់ ឱ្យបានមុនដំណាច់ឆ្នាំតាមការគ្រោងទុក។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ កម្ចីប្រមាណ ៨៧លានដុល្លារ បែងចែកជា២ ផ្នែក ដោយទឹកប្រាក់ ៣០លានដុល្លារ ត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង អេ និង ៥៧លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង ប៊ី ដែលស្ថានីយ៍ទាំង២ នេ...
អានបន្ថែមរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបង្កប់ខ្សែកាបរញ៉េរញ៉ៃតាមដងផ្លូវទៅក្រោមដី
រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និង សិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៩ ខែតុលា កន្លងមកនេះ។ ការប្រជុំនេះបានលើកយកប្រធានបទទីក្រុងឆ្លាត ៤ មកពិភាក្សារ...
អានបន្ថែមក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម
ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយប...
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមពិគ្រោះយោបល់ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៤
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីជ្រើសរើសរើសទីតាំងសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលផ្លូវមួយខ្សែនេះនឹងអាចឆ្លងកាត់ខេត្តចំនួន៤ នៃប្រទេសកម្ពុជា។ សិក្ខាសិលានេះធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន ៨ និងតំណាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ចំនួន ១០។ តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ...
អានបន្ថែមការសាងសង់ផ្លូវជាតិលេខ ២ និង ២២ សម្រេចបាន ១៦%ហើយ
បន្ទាប់ពីបើកការដ្ឋានការដ្ឋានកាលពីខែ កុម្ភៈ មក ការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ (ពីតាខ្មៅ ដល់ អង្គតាសោម) មកដល់បច្ចុប្បន្នសម្រេចបាន ១៦% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៦ តុលានេះ។ ឯកឧត្តមបានឱ្យដឹងថា៖ «តាមការគ្រោងទុក គឺអត់ខុសអីទេ សន្ទុះនៃការធ្វើ បើយើង...
អានបន្ថែមតំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១
អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។ យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ...
អានបន្ថែមកម្ពុជាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែដើម្បីពង្រឹងការដឹកជញ្ជូនផ្លូវទឹក
ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ១៤ តុលានេះ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ កំណ...
អានបន្ថែមការពង្រីកផ្លូវរត់ព្រលានយន្តហោះព្រះសីហនុបញ្ចប់ការសាងសង់ដោយនឹងបើកដំណើរការចុងឆ្នាំនេះ
ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៃអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅត្រីមាសចុងក្រោយ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ តុលា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំ...
អានបន្ថែម
